• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពប្រជាជនវៀតណាម អះអាងពីការប្តេជ្ញាចិត្តរួម ដើម្បីធានាអនាគតរបស់អាស៊ាន

សន្និសីទមេបញ្ជាការកងកម្លាំងការពារជាតិនៃបណ្តាប្រទេសអាស៊ានលើកទី២៣ (ACDFM-២៣) ក្រោមប្រធានបទ “រួមគ្នាធានាអនាគតរបស់យើង” បានប្រព្រឹត្តទៅតាមអ៊ីនធឺណិតនៅព្រឹកថ្ងៃទី២១ ខែឧសភា។ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ង្វៀន តាន់ គឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានចូលរួមតាមអនឡាញ់ពីទីក្រុងហាណូយ។
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាមចូលរួម ACDFM-២៣។ រូបថត៖ qdnd.vn

សន្និសីទនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់​បណ្តាប្រទេស ក្នុងការ​បង្កើនទំនុកចិត្តគ្នាទៅវិញទៅមក លើក​កម្ពស់សមត្ថភាពសម្របសម្រួល ជំរុញសន្តិភាពនិងស្ថិរភាពនៅតំបន់ទាំងមូល ហើយ​ទន្ទឹមនឹងនោះ ពង្រឹងសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមរបស់អាស៊ាន ក្នុង​បរិបទដែល​​បញ្ហាប្រឈមក្នុងតំបន់ និងសកលកំពុង​ផ្លាស់ប្តូរជាបណ្ដើរៗ។

ក្នុងនាមជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់អាស៊ាន និងសហគមន៍អន្តរជាតិ នាយឧត្តមសេនីយ៍ ង្វៀន តាន់ គឿង បានបញ្ជាក់ថា កងទ័ពប្រជាជនវៀតណាម នឹងបន្តចូលរួមចំណែកក្នុងការកសាងអាស៊ាន​ប្រកប​ដោយសាមគ្គីភាព ម្ចាស់ការ មាន​ភាពធន់ និងត្រៀមខ្លួនជាស្រេច​សម្រាប់អនាគត​។ ទាក់ទងនឹងបញ្ហាសមុទ្រខាង​កើត នាយឧត្តមសេនីយ៍ ង្វៀន តាន់ គឿង បានសង្កត់ធ្ងន់ថា វៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយវិវាទ និងការខ្វែងគំនិត​គ្នាដោយសន្តិវិធី ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់​បណ្តា​ប្រទេស និងអនុលោមតាមច្បាប់អន្តរជាតិ។

សន្និសីទបានអនុម័តលើ​ផែនការសកម្មភាពរយៈពេល ២ ឆ្នាំរបស់កងទ័ព នៃបណ្តា​ប្រទេសអាស៊ាន​ដំណាក់​កាល ២០២៦-២០២៨ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពី “​រួមគ្នាធានាអនាគតរបស់យើង។ នៅចុងបញ្ចប់​នៃ​សន្និសីទ ប្រទេសហ្វីលីពីនបានប្រគល់តំណែងជាប្រធាន ACDFM-២៤ ទៅឱ្យប្រទេសសិង្ហបុរី៕​

តាម vovworld.vn/km-KH

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

យោងតាមរបាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតតាំងពីមុនមក។

Top