• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពប្រជាជនដើរយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស

នេះជាចំណងជើងនៃអត្ថបទរបស់អគ្គលេខាបក្ស លោក តូ ឡឹម ចុះផ្សាយថ្ងៃទី ២១ ខែធ្នូ ក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ –២២ ធ្នូ ២០២៥)។
  យុទ្ធជនកងពលលេខ៣១៥ បញ្ជាការដ្ឋានយោធាតំបន់លេខ៥ សាងសង់ផ្ទះសម្រាប់ជនរងគ្រោះដោយទឹកជំនន់នៅដាក់ឡាក់ (រូបថត៖ ថាញ់ឡុង/VOVភាគកណ្តាល)  
  កងទ័ពនៅទ្រឿងសា ឈរយាមការពារអធិបតេយ្យភាពសមុទ្រ (រូបថត៖VOV)  
  អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទៅទស្សនា និងចូលរួមពិធីអបអរសាទរខួបលើកទី៨០ នៃកងកម្លាំងប្រដាប់អាវុធនៃតំបន់យោធាលេខ ៩ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)  

អត្ថបទនេះបញ្ជាក់ថា ក្នុងដំណើរការអភិវឌ្ឍន៍ កងទ័ពវៀតណាមគឺជាកម្លាំងស្នូល រួមជាមួយបក្សទាំងមូលនិងប្រជាជនទាំងមូល បង្កើតឡើងជ័យជម្នះដ៏រុងរឿងជាច្រើន ក្នុងការតស៊ូរំដោះជាតិ កសាងនិងការពារមាតុភូមិ។ ជ័យជម្នះទាំងនេះគឺជាការបញ្ចូលគ្នានៃកត្តាជាច្រើន ដែលក្នុងនោះ ការដឹកនាំដាច់ខាតនិងដោយផ្ទាល់របស់បក្សលើគ្រប់ទិដ្ឋភាពទាំងអស់ចំពោះកងទ័ព គឺជាកត្តាមានអត្ថន័យសម្រេចចិត្ត។

អត្ថបទបានសង្កត់ធ្ងន់ថា ដើម្បីបន្តរក្សានិងលើកកម្ពស់តួនាទីរបស់កងទ័ពក្នុងការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិក្នុងយុគសម័យថ្មី គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូល ត្រូវផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗ ចំនួនបួនប្រកបដោយប្រសិទ្ធភាព។

ទីមួយ ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន និងបង្កើនភាពជាអ្នកដឹកនាំដាច់ខាត និងដោយផ្ទាល់របស់បក្ស លើគ្រប់ទិដ្ឋភាពទាំងអស់ចំពោះកងទ័ព។ ក្នុងការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនៃខួបលើកទី ១០០ ក្រោមការដឹកនាំរបស់បក្ស និងខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ កងទ័ពត្រូវតែជាកម្លាំងស្នូលមួយដែលបន្តផ្តល់ប្រឹក្សាយោបល់ជូនបក្ស និងរដ្ឋដោយចាប់យកឱកាស និងជំនះរាល់បញ្ហាប្រឈម។ ក្នុងពេលជាមួយគ្នានេះ ត្រូវតែបង្កើនការចូលរួមចំណែករបស់ខ្លួនក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក។

ទីពីរ ត្រូវតែផ្តោតលើការកសាងគណៈកម្មាធិការបក្សកងទ័ពដ៏ស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយនិងជាគំរូ។ នេះជាកត្តាសម្រេចចិត្តក្នុងការរក្សាភាពជាអ្នកដឹកនាំដាច់ខាត និងដោយផ្ទាល់របស់បក្សចំពោះកងទ័ព និងធានាថា កងទ័ពត្រូវបំពេញភារកិច្ចទាំងអស់ដោយជោគជ័យ។

ទីបី បន្តលើកកម្ពស់សមត្ថភាពដឹកនាំដ៏ទូលំទូលាយ និងកម្លាំងប្រយុទ្ធរបស់គណៈកម្មាធិការបក្សកងទ័ព និងប្រសិទ្ធភាពនៃការងារបក្ស និងការងារនយោបាយ។

ទីបួន តស៊ូយ៉ាងម៉ឺងម៉ាត់ដើម្បីកម្ចាត់ការឃុបឃិត   និងសកម្មភាពបំផ្លិចបំaផ្លាញរបស់កម្លាំងអរិភាព។

គណៈកម្មាធិការបក្ស អង្គការបក្ស និងភ្នាក់ងារនយោបាយគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តជ្រួតជ្រាប និងអនុវត្តន៍យ៉ាងតឹងរ៉ឹង នូវសេចក្តីសម្រេច លេខ ៣៥ របស់ការិយាល័យនយោបាយ ស្តីពីការបង្កើនការការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស និងប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពក្នុងស្ថានភាពថ្មី។

បញ្ចប់អត្ថបទនេះ លោកអគ្គលេខាបក្សបានអះអាងថា៖ ជាមួយនឹងមោទនភាពចំពោះប្រពៃណីដ៏រុងរឿងនៃរយៈពេល ៨១ ឆ្នាំ របស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន បក្ស រដ្ឋនិងប្រជាជនតែងតែជឿជាក់ថា កងទ័ពនឹងបន្តរក្សាគុណសម្បត្តិដ៏ល្អរបស់ខ្លួន កសាងកងទ័ពប្រជាជនបដិវត្តន៍ ចំណាននិងទំនើប ការពារមាតុភូមិយ៉ាងរឹងមាំ និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិប្រកបដោយសន្តិភាព វិបុលភាព និងសុភមង្គល់ ក្នុងយុគ្គសម័យថ្មីរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top