• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពថៃ និងកម្ពុជា អះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងជំរុញកិច្ចសហប្រតិបត្តិការ

គណៈប្រតិភូយោធភូមិភាគទី១ របស់ប្រទេសថៃ និងយោធភូមិភាគទី៥ នៃប្រទេសកម្ពុជា នាថ្ងៃទី២២ ខែសីហា បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តស្រះកែវ ប្រទេសថៃ។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវការសន្យាឈប់បាញ់ និងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាមួយចំនួន។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។ រូបថត៖ Bangkok Post

យោងតាមសេចក្តីប្រកាសរបស់ ឧត្តមសេនីយ៍ Amarit Boonsuya មេបញ្ជាការយោធភូមិភាគទី១របស់ថៃ បន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដោយសន្យា អនុវត្តកិច្ចព្រមព្រៀង ១៣ចំណុច ស្តីពីការអនុវត្តបទឈប់បាញ់ និងរក្សាសន្តិភាពក្នុងតំបន់ ដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ ខែសីហា។ យោធភូមិភាគទី១ថៃ និងយោធភូមិភាគទី៥ កម្ពុជា ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាបោសសម្អាតគ្រាប់បែកមីនក្នុងគោលបំណងមនុស្សធម៌ និងសម្របសម្រួលក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

តាមផែនការ នៅដើមខែកញ្ញា ប្រទេសថៃ និងកម្ពុជានឹងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅក្នុងប្រទេសកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top