• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពជើងទឹកវៀតណាមផ្ទេរប្រគល់ជំនួយសម្ភារៈដល់កងទ័ពជើងទឹកកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh កងទ័ពជើងទឹកវៀតណាមបានរៀបចំពិធីប្រគល់ជំនួយសម្ភារៈជូនដល់កងទ័ពជើងទឹកកម្ពុជា ដែលមានតម្លៃសរុបជាង ២ ពាន់លានដុង (ជាង ៧៨.៧០០ ដុល្លារ)។
ឧត្តមនាវីទោ Nguyen Viet Khanh ប្រគល់និមិត្តសញ្ញា ជូនដល់ប្រធានគណៈប្រតិភូកម្ពុជា។ រូបថត៖ qdnd.vn

ថ្លែងមតិក្នុងពិធីនេះ ឧត្តមនាវីទោ Pham Viet Khanh សេនាធិការរងនៃកងទ័ពជើងទឹកវៀតណាមបានអះអាងថា ការប្រគល់សម្ភារៈជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា គឺជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកឧត្តមនាវីទោ សង្ឃឹមថា ជំនួយទាំងនេះនឹងរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់នាយទាហាន និងយោធិននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា។

រីឯខ្លួនវិញ លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ភាគីវៀតណាម និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ។ នេះជាលើកទី២ហើយ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ដែលកងទ័ពជើងទឹកប្រជាជនវៀតណាម បានផ្តល់ជំនួយជាសម្ភារៈ រួមចំណែកលើកកំពស់ស្ថានភាពការងារ និងជីវភាពរស់នៅ ជូនដល់មន្ត្រីនិងនាយទាហាននៃកងទ័ពជើងទឹកកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top