• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានពង្រឹងសាមគ្គីភាព ការឯកភាព និងជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ

ឧត្តមនាវីត្រី Tran Thanh Nghiem អញ្ជើញចូលរួមកិច្ចប្រជុំ (ប្រភព៖ qdnd.vn)
 

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី ១៥ (ANCM-15) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឧត្តមនាវីឯក Dato Seri Pahlawan Spry bin Haji Serudi @ Haji Seruji មេបញ្ជាការកងទ័ពជើងទឹកនៃកងទ័ពប្រ៊ុយណេ។ គណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំនេះដឹកនាំដោយឧត្តមនាវីត្រី Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹក។

ចែករំលែកទស្សនៈលើប្រធានបទ “សេដ្ឋកិច្ចសមុទ្របៃតង: យើងយកចិត្តទុកដាក់ យើងត្រៀមរៀបចំ យើងសម្បូររុងរឿង” ឧត្តមនាវីត្រី  Tran Thanh Nghiem បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាពគឺជាអត្ថប្រយោជន៍ផង និងជាការទទួលខុសត្រូវរបស់ប្រ ទេសនីមួយៗក្នុងតំបន់និងពិភពលោកទាំងមូល។ ដូច្នេះ កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានត្រូវការពង្រឹងសាមគ្គីភាពនិងឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព។

លើសពីនេះ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានអាចចែករំលែកព័ត៌មាន ផ្សព្វផ្សាយនិងពង្រីកគំរូល្អតាមនោះ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៃប្រទេសនីមួយៗក៏ដូចជាតំបន់ទាំងមូល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២៥ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ

ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២៥ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ

នៅល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំពិធីបិទពិធីបុណ្យអាវផាយទេសចរណ៍ ទីក្រុងហាណូយឆ្នាំ ២០២៥ ក្រោមប្រធានបទ "អាវផាយទីក្រុងហាណូយ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ"។

Top