• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងកម្លាំងនគរបាលត្រូវមានភាពម្ចាស់ការ ភាពបត់បែននិងមានការច្នៃប្រឌិតបន្ថែមទៀតចំពោះមុខភារកិច្ចទាំងអស់

ទន្ទឹមនឹងនោះ ជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការនិងភារកិច្ចកាន់តែកើនឡើង;  ពង្រឹងការគ្រប់គ្រងវិទ្យាសាស្ត្រ​អភិបាលកិច្ចនិងការសម្របសម្រួលក្នុងចំណោមកងកម្លាំង ប្រមូលផ្តុំកម្លាំងសង្គមទាំងមូលក្នុងការធានាសុវត្ថិភាពបណ្តាញ ការទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្មដោយប្រើបច្ចេកវិទ្យាខ្ពស់; បង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលនិង A05 និង C07 (រូបថត៖ Duong Giang-TTXVN)

នារសៀលថ្ងៃទី៣០ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជននៃអង្គភាពក្រោមឱវាទក្រសួងនគរបាល ក្នុងនោះមាន៖ នាយកដ្ឋានសន្តិសុខបណ្តាញ បង្ការនិងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាខ្ពស់; នាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះ។

ថ្លែងមតិជាមួយកម្មាភិបាល យុទ្ធជននៃអង្គភាពនីមួយៗ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ឆ្នាំ២០២២ កងកម្លាំងទាំងអស់ត្រូវតែរឹងមាំ សកម្មជាងមុន មានភាពបត់បែន និងការច្នៃប្រឌិតជាងមុនលើគ្រប់ភារកិច្ច រួមចំណែកកសាងរដ្ឋ នីតិរដ្ឋសង្គមនិយម។ ទន្ទឹមនឹងនោះ ជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការនិងភារកិច្ចកាន់តែកើនឡើង;  ពង្រឹងការគ្រប់គ្រងវិទ្យាសាស្ត្រអភិបាលកិច្ចនិងការសម្របសម្រួលក្នុងចំណោមកងកម្លាំង ប្រមូលផ្តុំកម្លាំងសង្គមទាំងមូលក្នុងការធានាសុវត្ថិភាពបណ្តាញការទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្មដោយប្រើបច្ចេកវិទ្យាខ្ពស់; បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ។

នាពេលខាងមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កងកម្លាំងត្រូវរៀបចំការយាមប្រចាំការ ២៤/៧ ដោយធានាល្អនូវ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៦)។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានចូលរួមព្រឹត្តិការណ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។

Top