• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។
  សន្និសីទ “ឱកាសសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសនៅខេត្ត An Giang ប្រទេសវៀតណាម  

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង An Giang មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្ត An Giang បានសហការជាមួយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជារៀបចំសន្និសីទ ឱកាសសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសនៅខេត្ត An Giang ប្រទេសវៀតណាម។ និងសហគ្រាសនៃព្រះរាជាណាចក្រកម្ពុជា

ខេត្ត An Giang ជាទឹកដីដែលមានសក្ដានុពលខ្លាំង ដោយមានទីតាំងភូមិសាស្រ្តអំណោយផល ហើយត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មតភ្ជាប់ទីក្រុងធំៗចំនួន ៣ គឺទីក្រុងហូជីមិញ ទីក្រុង Can Tho និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយជាជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសជាតិ និងបណ្តាខេត្ត ក្រុងក្នុងតំបន់ដីសណ្តទន្លេ Cuu Long  ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជាសមាជិកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)។ សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top