• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យ UNDP ជួយឧបត្ថម្ភយ៉ាងសកម្មផ្នែកអភិបាលកិច្ច បច្ចេកវិទ្យា ការទទួលយក គម្រោងបំប្លែងថាមពល ស្របតាមការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម។
  ទិដ្ឋភាពក្នុងជំនួបជាមួយលោកស្រី Aler Grubbs នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅវៀតណាម។  
  ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបជាមួយលោកស្រី Ramba Khalidi ប្រធានតំណាងអង្គការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម។ (រូបថត៖ VGP)  

នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយលោកស្រី Ramba Khalidi ប្រធានតំណាងអង្គការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានលើកឡើងនូវវិស័យអាទិភាពមួយចំនួនរបស់វៀតណាម រួមមានសុខាភិបាល កម្មវិធីស្តារប្រព័ន្ធអេកូឡូស៊ីធម្មជាតិឡើងវិញ សេដ្ឋកិច្ចវិលជុំ បរិស្ថាន។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យ UNDP ជួយឧបត្ថម្ភយ៉ាងសកម្មផ្នែកអភិបាលកិច្ច បច្ចេកវិទ្យា ការទទួលយកគម្រោងបំប្លែងថាមពល ស្របតាមការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម; ពិគ្រោះយោបល់ និងជួយឧបត្ថម្ភវៀតណាមលើវិស័យថែទាំសុខភាពប្រជាជន លើកកំពស់សមត្ថភាពធ្វើលទ្ធកម្មឱសថ បរិក្ខារពេទ្យ ការរៀបចំផែនការមេលំហសមុទ្រ ជាដើម។

មុននោះ ក្នុងជំនួបជាមួយលោកស្រី Aler Grubbs នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលដែលត្រូវការការគាំទ្រដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងបញ្ហាថាមពលខ្យល់ ថាមពលកកើតឡើងវិញ បណ្តាញអគ្គីសនីឆ្លាតវៃ... នេះក៏ជាវិស័យមួយដែលវៀតណាមនិងសហរដ្ឋអាមេរិកអាចសហការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យា។ វៀតណាមក៏មានបំណងចង់ឱ្យសហរដ្ឋអាមេរិកសហការជំរុញការផលិត និងការផ្ទេរបច្ចេកវិទ្យានៃវ៉ាក់សាំង ថ្នាំព្យាបាលនានា ដើម្បីអាចឆ្លើយតបដោយម្ចាស់ការនឹងជំងឺរាតត្បាតដែលអាចកើតមាននាពេលអនាគតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top