• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកបោះឆ្នោតនៅតំបន់ជាច្រើនដាក់ចេញមតិយោបល់ផ្ញើជូនរដ្ឋសភា

ក្នុងកិច្ចប្រជុំនេះដែរ គណៈប្រតិភូរដ្ឋសភាខេត្តនានាបានផ្ទៀងស្តាប់ និងស្រូបយកនូវមតិយោបល់ និងសំណើររបស់អ្នកបោះឆ្នោតដែលផ្ញើជូនរដ្ឋសភា។
  គណៈប្រតិភូរដ្ឋសភាខេត្ត Ben Tre ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត និងជូនដំណឹងអំពីកម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី ៤ នីតិកាលទី១៥ ( រូបថត៖ TTXVN)  

ត្រៀមរៀបចំសម័យប្រជុំលើកទី ៤ នៃរដ្ឋសភានីតិកាលទី ១៥ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណៈប្រតិ ភូរដ្ឋសភានៃតំបន់ដូចជា Phu Tho, Ha Nam, Quang Tri, Ben Tre ... បានបើកការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដោយជូនដំណឹងដល់អ្នកបោះឆ្នោតអំពីកម្មវិធីនៃសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ តាមនោះ ក្នុងសម័យប្រជុំ រដ្ឋសភាបានពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧ និងសេចក្តីសម្រេចចំនួន ៣ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧។ ក្នុងកិច្ចប្រជុំនេះដែរ គណៈប្រតិភូរដ្ឋសភាខេត្តនានាបានផ្ទៀងស្តាប់ និងស្រូបយកនូវមតិយោបល់ និងសំណើររបស់អ្នកបោះឆ្នោតដែលផ្ញើជូនរដ្ឋសភា។

អ្នកបោះឆ្នោតតាមតំបន់នានា បានសម្តែងនូវទំនុកចិត្តលើការដឹកនាំរបស់បក្ស រដ្ឋ និងប្រតិបត្តិការរបស់រដ្ឋសភា ដោយសង្ឃឹមថា គណៈប្រតិភូរដ្ឋសភាខេត្ត នឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាអ្នកតំណាងរបស់ប្រជាជន និងរួមចំណែកជាមួយរដ្ឋសភាដើម្បីបង្កើតឯកសារច្បាប់ យន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ តំណាងគណៈប្រតិភូរដ្ឋសភានៃតំបន់នានា បានឲ្យដឹងថា  នឹងទទួលយកមតិយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត ដើម្បីបញ្ចូនទៅឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងឆ្លើយតប។ ចំពោះបញ្ហាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន សមាជិកសភានឹងដាក់សំណើរទៅ ថ្នាក់ដឹកនាំអង្គភាព និងអាជ្ញាធរពិចារណា និងដោះស្រាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top