ក្នុងកិច្ចប្រជុំនេះដែរ គណៈប្រតិភូរដ្ឋសភាខេត្តនានាបានផ្ទៀងស្តាប់ និងស្រូបយកនូវមតិយោបល់ និងសំណើររបស់អ្នកបោះឆ្នោតដែលផ្ញើជូនរដ្ឋសភា។
គណៈប្រតិភូរដ្ឋសភាខេត្ត Ben Tre ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត និងជូនដំណឹងអំពីកម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី ៤ នីតិកាលទី១៥ ( រូបថត៖ TTXVN)
ត្រៀមរៀបចំសម័យប្រជុំលើកទី ៤
នៃរដ្ឋសភានីតិកាលទី ១៥ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណៈប្រតិ ភូរដ្ឋសភានៃតំបន់ដូចជា
Phu
Tho, Ha Nam, Quang Tri, Ben Tre ... បានបើកការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
ដោយជូនដំណឹងដល់អ្នកបោះឆ្នោតអំពីកម្មវិធីនៃសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥
ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ តាមនោះ
ក្នុងសម័យប្រជុំ រដ្ឋសភាបានពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧
និងសេចក្តីសម្រេចចំនួន ៣ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧។
ក្នុងកិច្ចប្រជុំនេះដែរ គណៈប្រតិភូរដ្ឋសភាខេត្តនានាបានផ្ទៀងស្តាប់
និងស្រូបយកនូវមតិយោបល់ និងសំណើររបស់អ្នកបោះឆ្នោតដែលផ្ញើជូនរដ្ឋសភា។
អ្នកបោះឆ្នោតតាមតំបន់នានា
បានសម្តែងនូវទំនុកចិត្តលើការដឹកនាំរបស់បក្ស រដ្ឋ និងប្រតិបត្តិការរបស់រដ្ឋសភា
ដោយសង្ឃឹមថា គណៈប្រតិភូរដ្ឋសភាខេត្ត
នឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាអ្នកតំណាងរបស់ប្រជាជន
និងរួមចំណែកជាមួយរដ្ឋសភាដើម្បីបង្កើតឯកសារច្បាប់ យន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
តំណាងគណៈប្រតិភូរដ្ឋសភានៃតំបន់នានា បានឲ្យដឹងថា នឹងទទួលយកមតិយោបល់
និងអនុសាសន៍របស់អ្នកបោះឆ្នោត ដើម្បីបញ្ចូនទៅឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យ
និងឆ្លើយតប។ ចំពោះបញ្ហាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន
សមាជិកសភានឹងដាក់សំណើរទៅ ថ្នាក់ដឹកនាំអង្គភាព និងអាជ្ញាធរពិចារណា និងដោះស្រាយ៕