• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ានរឹងមាំឆ្លងកាត់បញ្ហាប្រឈមថ្មី គឺផលប៉ះពាល់អវិជ្ជមាន

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហគមន៍ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៥៤ (AMM - 54) និងសន្និសីទពាក់ព័ន្ធ ដែលបានរៀបចំត្រូវនឹងឱកាសគម្រប់ខួបអនុស្សាវរីយ៍លើកទី៥៤ឆ្នាំ ទិវាបង្កើត​អាស៊ាន (ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧) នៅបន្តអះអាងតួនាទីនិងតម្លៃរបស់អង្គការ រួមមាន​១០​ប្រទេសជាសមាជិក អភិវឌ្ឍន៍ក្រោយជាងពាក់កណ្តាលសតវត្សរ៍  ជាពិសេសក្នុងបរិបទពិភពលោក និង​តំបន់កំពុងប្រឈមនឹងបញ្ហាលំបាកជាច្រើន។

លទ្ធផលកិច្ចប្រជុំក្នុងក្របខណ្ឌ AMM - 54 ម្តងទៀតឱ្យឃើញថាអាស៊ាននៅតែរឹងមាំនិងសុទិដ្ឋិនិយម ក្នុងដំណើរការស្ថាបនាសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ទោះបីជាជួបផលប៉ះពាល់អវិជ្ជាមាន ដោយមានបញ្ហាប្រឈមថ្មីដូចជា៖ ជំងឺរីករាលដាលកូវិដ - ១៩ ស្ថានភាពអស្ថេរភាពនៅប្រទសម៉ីយ៉ានម៉ា ឬការប្រកួតប្រជែងមួយថ្ងៃកាន់តែតានតឹង រវាងប្រទេសធំៗនៅតំបន់។

លទ្ធផលសម្រេចបានគួរកោតសរសើរក្នុងដំណើរការស្ថាបនាសហគមន៍អាស៊ាន ដោយមានសកម្មភាពសសរស្តម្ភនយោបាយ - សន្តិសុខសម្រេចបាន៩៦% សសរស្តម្ភសេដ្ឋកិច្ចសម្រេចបាន៨៨% និងសសរស្តម្ភវប្បធម៌ - សង្គមសម្រេចបាន៧២%។

 

កិច្ចប្រជុំ AMM - 54 រួមមានជាង២០កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរបស់អាស៊ាន និងរវាងអាស៊ានជាមួយដៃគូ ក្នុងក្របខណ្ឌអាស៊ានបូក១ អាស៊ានបូក៣ កំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។

ប្រព្រឹត្តិទៅតាមរូបភាពអនឡាយ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ក្នុងបរិបទអាស៊ីអាគ្នេយ៍ កំពុងជា “ចំណុចក្តៅ” ដោយមានការផ្ទុះជំងឺកូវិដ - ១៩ បំប្លែង Delta  បង្កឡើង មានការឆ្លងរាលដាលលឿនបំផុត កិច្ចប្រជុំក្នុងក្របខណ្ឌ AMM - 54 បានចំណាយពេលវេលាយ៉ាងច្រើន ពិភាក្សាអំពីការខិតខំទប់ស្កាត់ជំងឺ ទន្ទឹមនឹងការស្តារសេដ្ឋកិច្ចឡើងវិញ លើមូលដ្ឋាបន្តអនុវត្តក្របខណ្ឌស្តារគ្រប់ជ្រុងជ្រោយនៅតំបន់អាស៊ាន ព្រមនឹងផែនការអនុវត្តផងដែរ បានអនុម័តនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ (ខែធ្នូ ឆ្នាំ២០២០)។

នេះបានចាត់ទុកជាយុទ្ធសាស្រ្តរួបរួមមួយ ដើម្បីអាស៊ានក្រោកដោយភាពរឹងមាំខ្លាំងក្លាជាង ដោយសារជំងឺកូវិដ - ១៩។ មូលនិធីទប់ស្កាត់ជំងឺកូវិដ - ១៩ របស់អាស៊ាន ជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមរបស់ប្រទេសវៀតណាម ក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ទទួលបានការគាំទ្រពីសមាជិកនិងដៃគូនានា។

ដៃគូសន្ទនានានា ពិសេសគឺអាមេរិក អូស្រ្តាលី ឥណ្ឌា និងរុស្ស៊ី បានយល់ព្រម បង្កើនថែមការឧបត្ថម្ភសម្រាប់អាស៊ាន ក្នុងការទប់ស្កាត់ជំងឺកូវិដ - ១៩ ទន្ទឹមនោះលើកសំណើកិច្ចសន្យា ខ្លឹមសារលម្អិត សម្រាប់ជំនួយឧបត្ថម្ភដល់អាស៊ាន លើកកម្ពស់សមត្ថភាពសុខាភិបាលបម្រុង ស្រាវជ្រាវអភិវឌ្ឍន៍ និងកៀកជិតវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ សុវត្ថិភាព ប្រសិទ្ធភាព និងស៊ីចង្វាក់គ្នា។

 


រដ្ឋមន្រ្តី ក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ (AMM - 54) តាមរូបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

រដ្ឋមន្រ្តី ក្រសួងបរទេស ប៊ូយ ថាញសើន (Bui Thanh Son) ថ្លែងសុន្ទរកថានៅសាលប្រជុំអនឡាយហាណូយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តី ក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំទំនាក់ទំនងដៃគូមេគង្គ - អាមេរិក (MUSP) លើកទី២ តាមរូបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ថ្ងៃដដែរ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តី ក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ាន - កូរេខាងត្បូង តាមរូបភាពអនឡាយ។ ក្នុងរូបថត៖ រដ្ឋមន្រ្តី ក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន - កូរេខាងត្បូង តាមរូបភាពអនឡាយ។ រដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) ថ្លែងសុន្ទរកថានៅសាលប្រជុំអនឡាយហាណូយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ថ្ងៃដដែរ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តី ក្រសួងការបរទេស ប៊ូយថាញសើន (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន តាមរួបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ថ្ងៃដដែរ រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងការបរទេសប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងការបរទេសអស៊ាន - ជប៉ុន តាមរូបភាពអនឡាយ។ ក្នុងរូបថត៖ រដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាម ប៊ូយ ថាញសើន (Bui Thanh Son) និងរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Motegi Toshimitsu តាមរួបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទន្ទឹមនោះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏លើកសំណើផែនការសកម្មភាពនិងយុទ្ធសាស្រ្តតំបន់ អំពីសន្តិសុខនិងស្វ័យភាព ស្តីពីវ៉ាក់សាំងរបស់អាស៊ាន២០២១ - ២០២៥ ក្នុងនោះអំពាវនាវប្រទេសជាសមាជិកនិងដៃគូ បង្កើនកិច្ចសហប្រតិបត្តិការចែករំលែកបទពិសោធន៍ស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងចែកចាយវ៉ាក់សាំង ផ្តល់លទ្ធភាពអភិក្រមសមភាពចំពោះថ្នាំព្យាបាលជំងឺកូវិដ - ១៩ ក៏ដូចជាត្រៀមសម្រាប់ករណីបន្ទាន់ សម្រាប់សុខភាពសហគមន៍ដទៃទៀតទៅអនាគត។

បញ្ហាប្រទេសមីយ៉ានម៉ា ក៏ជាខ្លឹមសារសំខាន់ នៅក្នុងកម្មវិធីរបៀងវារៈនៃកិច្ចប្រជុំ AMM - 54។ ការដែលអាស៊ានតែងតាំងរដ្ឋមន្រ្តីទី២ ក្រសួងការបរទេសប្រ៊ុយណេ លោក Erywan Yusof  ធ្វើជាបេសកជនពិសេសរបស់ប្លុក ប្រចាំនៅប្រទេសមីយ៉ានម៉ា ចាត់ទុកជាចំណុចសំខាន់នៅកិច្ចប្រជុំនេះ។

តាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំ AMM - 54 តួនាទីរបស់បេសកជនពិសេសរបស់អាស៊ាន ប្រចាំនៅប្រទេសមីយ៉ានម៉ា នឹងបង្កទំនុកចិត្ត កិត្យានុភាពរវាងភាគីនានា ទន្ទឹមនោះផ្តល់កាលបរិច្ឆេទរបាយការណ៍ច្បាស់លាស់ ដើម្បីអនុវត្តដំណាលចំណុចទាំង៥ ដើម្បីដោះស្រាយការវិបត្តិនៅប្រទេសនេះ។

ជំហានរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយបញ្ហា នៅប្រទេសមីយ៉ានម៉ា បានសហគមន៍អន្តរជាតិសាទរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres សង្កត់ធ្ងន់ថា ការសម្រេចចិត្តតែងតាំងបេសកជនពិសេសរបស់អាស៊ាន គឺជាជំហានសំខាន់មួយដើម្បីអនុវត្តចំណុចឯកភាពទាំង៥ ដែលបានអនុម័តនៅកិច្ចប្រជុំ នៃថ្នាក់ដឹកនាំអាស៊ាន នាថ្ងៃទី២៤ ខែមេសា ឆ្នាំនេះ។

 

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំ AMM - 54 ឱ្យដឹងកម្រិតកិច្ចសន្យានៃប្រទសជាសមាជិកនិងដៃគូខាងក្រៅ សម្រាប់មូលនិធីទប់ស្កាត់អាស៊ាន ស្តីពីកូវិដ - ១៩ ឡើងដល់២០,៥លានដូល្លាអាមេរិក។ អាស៊ានបានសម្រេចចិត្តប្រើប្រាស់ ១០,៥​លានដូល្លាអាមេរិក ដើម្បីទិញវ៉ាក់សាំង ជូនប្រទេសជាសមាជិក។

អង្គការសហប្រជាជាតិ ចង់បន្តសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីទប់ស្កាត់សមស្រប់នឹងការវិបត្តិនយោបាយនៅប្រទេសមីយ៉ានម៉ា ទន្ទឹមនោះកត់សម្គាល់តួនាទីបំពេញបន្ថែម របស់បេសកជនពិសេសអាស៊ាន និងបេសកជនពិសេសនៃអង្គការសហប្រជាជាតិ។ ប្រទសជាច្រើនដូចជា៖ ជប៉ុន អាមេរិក ។ល។ បានសាទរនិងសម្តែងការគាំទ្រ នូវសេចក្តីសម្រេចចិត្តរបស់អាស៊ាន។

និយាយដល់បញ្ហាសមុទ្រខាងកើត ភាគីទាំងឡាយសុទ្ធតែអះអាងពីសារសំខាន់នៃការរក្សានិងជំរុញសន្តិភាព សន្តិសុខ ស្ថេរភាព សុវត្ថិភាព និងសេរីភាពផ្លូវទឹកផ្លូវអាកាស នៅសមុទ្រខាងកើត ដំណាលនោះសង្កត់ធ្ងន់សារសំខាន់នៃការងារអនុវត្តពេញលេញ និងប្រសិទ្ធភាពលើសេចក្តីប្រកាសអំពីក្រងប្រតិបត្តិការសម្រាប់ភាគីនានានៅលើសមុទ្រខាងកើត (DOC) ឆ្នាំ២០០២ ដើម្បីជៀសវាងធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ តានតឹង នៅលើសមុទ្រខាងកើត។

រដ្ឋមន្រ្តីនានា ក៏ថ្លែងចំណាប់អារម្មណ៍លើភាពចាំបាច់រក្សានិងជំរុញបរិស្ថានមួយ ដែលមានប្រយោជន៍សម្រាប់កិច្ចចរចា អំពីក្រងប្រតិបត្តិការសម្រាប់ភាគីនានា នៅលើសមុទ្រខាងកើត (COC) គាំទ្រវិធានការជាក់ស្តែង អាចកាត់បន្ថយភាពតានតឹង ហានិភ័យគ្រោះថ្នាក់ យល់ច្រឡំ និងគិតខុស។

កិច្ចប្រជុំសង្កត់ធ្ងន់ លើសារសំខាន់នៃការអនុវត្តវិធានការបង្កើតទំនុកចិត្ត ដំណាលនោះ អះអាងសារសំខាន់នៃការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

នៅវេទិកានេះ  ដៃគូសន្ទនារបស់អាស៊ាន សុទ្ធតែអះអាងកិច្ចសន្យាបង្កើនសហប្រតិបត្តិការជាមួយអាស៊ាន ដំណាលនោះ សង្កត់ធ្ងន់គាំទ្រតួនាទីកណ្តាលរបស់អាស៊ាន ក្នុងការធានាសន្តិភាព សន្តិសុខ ស្ថេរភាព នៅតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វីក។

ព្រឹតិ្តការណ៍ធំបំផុត ស្តីពីកិច្ចការបរទេសនៅកិច្ចប្រជុំលើកនេះ គឺជាការដែលអាស៊ានប្រគល់បទប្បញ្ញត្តិដៃគូសន្ទនាពេញលេញ សម្រាប់ព្រះរាជាណាចក្រអង់គ្លេស។ នេះជាលទ្ធផលនៃបទដ្ឋានប្រឹក្សារបស់អាស៊ាន និងរវាងអាស៊ានជាមួយព្រះរាជាណាចក្រអង់គ្លេស ចាប់ពីឆ្នាំ២០២០ បង្ហាញពីភាពសកម្ម និងបើកទូលាយក្នុងការទំនាក់ទំនងការបរទេសរបស់អាស៊ាន។

 


ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ (តាមម៉ោងហាណូយ) រដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសើន  (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន - អាមេរិក តាមរូបភាពអនឡាយ។ ក្នុងរូបថត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken ថ្លែងសុន្ទរកថានៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - អាមេរិក តាមរូបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ថ្ងៃដដែរ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ (តាមម៉ោងហាណូយ) រដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសើន  (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - អូស្រ្តាលី តាមរូបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ថ្ងៃដដែរ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ាន - ឥណ្ឌា តាមរូបភាពអនឡាយ។ ក្នុងរូបថត៖ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា Subrahmanyam Jaishankar ថ្លែងសុន្ទរកថា នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - ឥណ្ឌា តាមរូបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ថ្ងៃដដែរ រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ (តាមម៉ោងហាណូយ) រដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមពិធីប្រគល់ជូនបទប្បញ្ញត្តិដៃគូសន្ទនាអាស៊ាន ជូនព្រះរាជាណាចក្រអង់គ្លេស តាមរូបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ថ្ងៃដដែរ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ (តាមម៉ោងហាណូយ) រដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន - សហព័ន្ធអ៊ឺរ៉ុប (EU)  តាមរួបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
យប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ (តាមម៉ោងហាណូយ) រដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) អញ្ជើញចូលរួមវេទិកាសន្តិសុខតំបន់ (ARF) លើកទី២៨ តាមរូបភាពអនឡាយ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

រដ្ឋមន្រ្តី ព្រះរាជាណាចក្រអង់គ្លេស Dominic Raab មានមោទនភាពពេលប្រទេសអង់គ្លេសក្លាយជាប្រទេសដំបូង បានអាស៊ានប្រគល់សមាជិកភាពដៃគូសន្ទនា នាអំឡុងពេល២៥ឆ្នាំកន្លង ទន្ទឹមនោះអះអាងចង់បើកទូលាយពាណិជ្ជកម្ម ពង្រឹងសហប្រតិបត្តិការសន្តិសុខ និងសហការសកម្មភាព ដើម្បីវិបុលភាពនៅតំបន់សមុទ្រឥណ្ឌា - ប៉ាស៊ីហ្វីក។

វៀតណាមចូលរួមកិច្ចប្រជុំ AMM - 54 និងសន្និសីទពាក់ព័ន្ធ ធ្វើសម្រេចតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ និងកំពុងជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

នៅដើមឆ្នាំ២០២១ វៀតណាមបានសកម្មចូលរួមដំណើរការទាំងស្រុងរបស់អាស៊ាន និងបន្តអះអាងតួនាទីក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះ។

ការផ្តួចផ្តើម លើកសំណើរបស់ប្រទេសវៀតណាម ក្នុងឆ្នាំជាប្រធានអាស៊ាន២០២០ បន្តបានរក្សានិងអភិវឌ្ឍន៍ ក្នុងកម្មវិធីរបៀងវារៈនៃកិច្ចប្រជុំឆ្នាំនេះ ពិសេសគឺក្នុងបញ្ហាផ្សារភ្ជាប់សហប្រតិបត្តិការអនុតំបន់ ជាមួយនឹងកម្មវិធី សហប្រតិបត្តិការរបស់អាស៊ាន។

 

ព្រះរាជាណាចក្រអង់គ្លេស ក្លាយជាដៃគូសន្ទនាលើទី១១ របស់អាស៊ាន រួមនឹងចិន ជប៉ុន កូរេខាងត្បូង ឥណ្ឌា អាមេរិក កាណាដា រុស្ស៊ី អូស្រ្តាលី នូវែលសេឡង់ និងសហព័ន្ធអ៊ឺរ៉ុប (EU)។

ការផ្តួចផ្តើមបង្កើតមូលនិធីបង្ការ ប្រឆាំងជំងឺកូវិត - ១៩ របស់អាស៊ាន ឬស្តុករក្សាទុកគ្រឿងឧបករណ៍ សម្ភារៈសុខាភិបាល សម្រាប់ប្រទេសនានា ដែលកំពុងជួបការលំបាក ក្នុងការបង្ការប្រឆាំងជំងឺ បានបង្កើតជាស្រេចនិងកំពុងតែសុក្រិត។

ការផ្តួចផ្តើមរបស់វៀតណាម ក្លាយជាសម្បត្តិរួម និងចូលជាប្រវត្តិសាស្រ្តរបស់អាស៊ាន។ ការផ្តើមគំនិត លើកសំណើរបស់ប្រទេសវៀតណាម នៅកិច្ចប្រជុំ AMM – 54 បានវាយតម្លៃ គឺសមស្រប់ ម្ចាស់ការ ជាក់ស្តែង និងទទួលបានការគាំទ្រពេញទំហឹងនៃប្រទេសនានា។

វៀតណាមក៏មានតួនាទីសកម្ម ក្នុងការដោះស្រាយបញ្ហាជាប់ជំពាក់ លំបាក រាំងស្ទះ ដោយសារទស្សនាទានផ្សេងៗនៅកិច្ចប្រជុំ។ អនុរដ្ឋមន្រ្តីការបរទេស ង្វៀន ក្វឹកយុង (Nguyen Quoc Dung) ប្រធានគណៈមន្រ្តីជាន់ខ្ពស់ (SOM) អាស៊ានវៀតណាម ឱ្យដឹងថាប្រទេសវៀតណាម ជាប្រទេសដែលលើកសំណើនិងចលនាប្រទេសនានា ចូលទៅកាន់ការព្រមព្រៀង ស្តីពីប្រទេសមីយ៉ានម៉ា និងយល់ស្រប់ដើម្បីប្រទេសអង់គ្លេស ក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន ជំរុញបង្កើនសហប្រតិបត្តិការអាស៊ាន ជាមួយនឹងប្រទេសដៃគូនានា។

ជាមួយទីជំហមួយថ្ងៃកាន់តែ បានអះអាងនៅក្នុងអាស៊ាន ជាពិសេសក្រោយពីអាណត្តិជាប្រធានអាស៊ានឆ្នាំ២០២០ ការចូលរួមរបស់ប្រទេសវៀតណាម បានរួមចំណែកមិនតូច ក្នុងការអភិវឌ្ឍនិងភាពជោគជ័យ ក្រោមដំបូលផ្ទះរួមអាស៊ាន ជំរុញដំណើរការស្ថាបនាសហគមន៍ ក៏ដូចជាតថូបនីយកម្ម អាទិភាព ការផ្តួចផ្តើមគំនិតនៅឆ្នាំ២០២១ ក្រោមប្រធានបទ “រួមយកចិត្តទុកដាក់ រួមត្រៀមបម្រុង រួមវិបុលភាព”។

អាចនិយាយថា លទ្ធផលពិតសម្រេចបាននៅកិច្ចប្រជុំ AMM - 54 និងសន្និសីទពាក់ព័ន្ធទើបប្រព្រឹត្តិទៅ ម្តងទៀតបញ្ជាក់ថា ការសាមគ្គី ឯកភាព បង្កើតបានជាកម្លាំង អះអាងបានតួនាទីសំខាន់របស់អាស៊ាន ដើម្បីរៀបចំតំបន់រួមដែលមានសមាជិកចំនួន១០នេះ  បន្តឆ្លងកាត់បញ្ហាប្រឈម បោះជំហានរឹងមាំលើមាគ៌ាស្ថាបនាសហគមន៍វិបុលភាព៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង


ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top