• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន និងនូវែលសេឡង់ប្តេជ្ញាពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

ភាគីទាំងពីរមានគោលបំណងចង់សម្រេចការចរចាដើម្បីដំឡើងកម្រិតកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងអំពាវនាវឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
អាស៊ាន និងនូវែលសេឡង់ប្តេជ្ញាពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

នៅក្នុងកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-នូវែលសេឡង់ (ANZJCC) ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា រដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ភាគីទាំងពីរបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន នូវែលសេឡង់សម្រាប់រយៈពេល ២០២១-២០២៥។ ភាគីទាំងពីរបានអបអរសាទរចំពោះវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាព និងបានកត់សម្គាល់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនូវែលសេឡង់ក្នុងការជួយគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការដែលដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានសកម្មភាពសហប្រតិបត្តិការក្រោមប្រធានបទទាំងបួនដែលមានចែងក្នុងផែនការសកម្មភាព រួមមាន៖ សន្តិភាព វិបុលភាព មនុស្ស និងភពផែនដី។

ភាគីទាំងពីរមានគោលបំណងចង់សម្រេចការចរចាដើម្បីដំឡើងកម្រិតកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងអំពាវនាវឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)

កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ; កសិកម្មឆ្លាតវៃសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ការអភិវឌ្ឍប្រកបដោយចីរភាព វដ្តជីវសាស្រ្ត និងសេដ្ឋកិច្ចបៃតង; ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់; ទីក្រុងឆ្លាតវៃ; គំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ាន និងការអភិវឌ្ឍន៍អនុតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top