• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកជំរុញឱ្យមានការទម្លាយផ្នែកការទូតក្នុងជម្លោះនៅអ៊ុយក្រែន

សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការទម្លាយផ្នែកការទូតជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលជម្លោះរយៈពេលបីឆ្នាំរវាងភាគីទាំងពីរមិនមានសញ្ញានៃការធូរស្រាលនោះទេ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា គណៈប្រតិភូមកពីប្រទេសនេះ និងសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំនៅថ្ងៃនេះ (២៣ មីនា) នៅប្រទេសអារ៉ាប៊ីសាអូឌីត។ លោក Georgy Tykhy តំណាងក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា កិច្ចពិភាក្សានឹងធ្វើឡើងនៅសណ្ឋាគារមួយក្នុងរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយគណៈប្រតិភូអ៊ុយក្រែនមិនមានគម្រោងទាក់ទងដោយផ្ទាល់ជាមួយភាគីរុស្ស៊ីនោះទេ។

ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីក៏បានប្រកាសថា ខ្លួនកំពុងរៀបចំសម្រាប់ការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដ នៅថ្ងៃទី ២៤ ខែមីនា។ ជំនួយការប្រធានាធិបតីរុស្ស៊ី Yuri Ushakov បានលើកច្បាស់ថា គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយសមាជិកព្រឹទ្ធសភា Grigory Karasin និងជាទីប្រឹក្សានាយកសេវាសន្តិសុខសហព័ន្ធ (FSB) Sergei Beseda

កិច្ចប្រជុំដាច់ដោយឡែករវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី ក្នុងពេលតែមួយនៅអារ៉ាប៊ីសាអូឌីត កំពុងបង្កើនក្តីសង្ឃឹមនៃការទម្លាយការទូតមួយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top