Báo Ảnh Việt Nam

  • Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
  • វៀតណាម ៖ សម័យថ្មី
  • ព័ត៌មាន
  • បទយកការណ៍ឯកទេស
  • ការស្វែងយល់
  • វប្បធម៌
  • សេដ្ឋកិច្ច
  • រូបថត
  • ពហុប្រព័ន្ធផ្សព្វផ្សាយ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

អភិរក្សអក្សរបាលី រក្សាប្រពៃណីវប្បធម៌ខ្មែរ

  • 10/01/2026
ឆ្លងកាត់ជំនាន់ជាច្រើន ការអភិរក្សភាសា អក្សរ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជនរួមជាតិ​ខ្មែរក្នុងការអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ប្រពៃណីរបស់ខ្លួន។

 


ថ្នាក់រៀនភាសាបាលីទាក់ទាញយុវជនជាច្រើន​ (រូបថត៖​ vov.vn)

 អភិរក្សអក្សរខ្មែរ ពង្រឹងជំនឿលើបក្ស

នៅក្នុងសង្កាត់ Chi Lang ខេត្ត An Giang  ពីគោលនយោបាយរបស់បក្សនិងរដ្ឋ ដល់ការអនុវត្តជាក់ស្តែងនៅវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរនោះ ការអភិរក្ស និងបង្រៀនអក្សរខ្មែរ និងភាសាបាលី កំពុងត្រូវបានអនុវត្តជាប្រព័ន្ធ រួមចំណែកដល់ការពង្រឹងជំនឿរបស់ជនរួមជាតិ​​ខ្មែរលើការដឹកនាំរបស់បក្ស។

អក្សរគឺជាតម្លៃស្នូលនៃវប្បធម៌ខ្មែរ។ យោងតាមការស្រាវជ្រាវ ប្រព័ន្ធភាសា និងអក្សររបស់ជនរួម​ខ្មែររួមមាន ភាសាខ្មែរ ភាសាបាលី និងភាសាសំស្ក្រឹត។ ភាសារបាលីដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតវប្បធម៌ និងស្មារតីរបស់ប្រជាជនខ្មែរ ពីព្រោះមានតែការយល់ដឹងអំពីភាសាបាលីទេ ទើបអាចយល់បានត្រឹមត្រូវអំពី ព្រះធ៌ម ព្រះវិន័យ គោរពតាមព្រះវិន័យរបស់ព្រះពុទ្ធ។

ដោយសារអត្ថន័យពោលខាងលើនេះ នៅសង្កត់ Chi Lang និងតំបន់មួយចំនួនទៀតនៅក្នុងខេត្ត An Giang មានវត្តចំនួនបួនដែលរៀបចំថ្នាក់រៀនភាសាបាលី។ ក្នុងចំណោមនោះ ថ្នាក់រៀនភាសាបាលីនៅវត្ត My A ត្រូវបានរៀប​ចំ​ឡើងរយៈពេលប្រាំបួនខែនៅឆ្នាំ២០២៥ ដោយមានសិស្ស និងព្រះសង្ឃចំនួន ២៤ អង្គចូលរួម។ ថ្នាក់នេះរួមមានមុខវិជ្ជាចំនួន ១១ រួមមានគណិតវិទ្យា ភាសាវៀតណាម ការសរសេរអត្ថបទ ការបង្រៀនអំពីគម្ពីរព្រះពុទ្ធសាសនា ភាសាបាលី និងអត្ថបទដកស្រង់មួយចំនួនពីគម្ពីរព្រះពុទ្ធសាសនា។

ថ្នាក់រៀនភាសាបាលីនៅវត្ត My A ទាក់ទាញសិស្សគ្រប់វ័យ ទាំងព្រះសង្ឃ និងកុមារតូចៗ។ Na Tha Oan គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងនោះ។ នាងបាននិយាយថា បន្ទាប់ពីការសិក្សានៅសាលា ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នាងទៅវត្ត My A ដើម្បីរៀនភាសាបាលីជាមួយព្រះសង្ឃ។

Na Tha Oan បានចែករំលែកថា “ខ្ញុំរៀនភាសាបាលី ព្រោះខ្ញុំចង់រៀន និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្ញុំ”។

ថ្នាក់រៀនភាសាបាលីនៅវត្ត My A (រូបថត៖​ vov.vn)

យោងតាមព្រះតេជគុណ Chau Soc Oan ព្រះចៅអធិការរងវត្ត My A ឲ្យដឹងថា ការរៀនភាសាបាលីតម្រូវឱ្យអ្នករៀនមានមូលដ្ឋានគ្រឹះរឹងមាំខាងអក្សរ​ខ្មែរ។ នៅពេលដែលចេះអក្សរខ្មែរហើយនោះ ទើបសិស្សអាចរៀនភាសាបាលីបាន។

ព្រះតេជគុណ Chau Soc Oan មានព្រះបន្ទូលថា “កូនខ្មែរត្រូវចេះភាសាខ្មែរជាមុនសិន ទើបពួកគេអាចរៀនភាសាបាលីបាន”។ 

ក្រៅពីការបង្រៀនភាសា ថ្នាក់រៀននៅវត្ត My A ក៏ជាកន្លែងសម្រាប់អប់រំយុវជនជំនាន់ក្រោយអំពីសីលធម៌ សុជីវធម៌ និងគុណធម៌សីលធម៌ផងដែរ។ លោក Chau Van ជាគ្រូបង្រៀននៅវត្ត My A ឲ្យដឹងថា អស់រយៈពេល ១៥ ឆ្នាំមក ឲ្យ​ដឹង​ថា ព្រះសង្ឃ និងសិស្សានុសិស្សដែលចូលរៀនមិនត្រឹមតែរៀនភាសាបាលីប៉ុណ្ណោះទេ ថែមទាំងរៀនសីលធម៌ សុជីវធម៌ ទទួលបានចំណេះដឹងថ្មីៗ និងរក្សាសីលធម៌ និងសុជីវធម៌ផ្ទាល់ខ្លួនបានល្អ។

បច្ចុប្បន្ននេះ មាន​ព្រះសង្ឃ និងសិស្សានុសិស្សខ្មែរកាន់តែច្រើនឡើងៗកំពុងចូលរួមក្នុងថ្នាក់រៀនភាសាបាលីនៅវត្ត ដោយមាន​ការគាំទ្រពីប្រជាជនក្នុងតំបន់។

យុវជនរួមគ្នាអភិរក្សភាសា និងអក្សររបស់ជនជាតិខ្លួន

ព្រះតេជគុណ Chau Soc Oan ព្រះចៅអធិការរងវត្ត My A

 


ដោយកំណត់ថាអក្សរជាតម្លៃស្នូលនៃវប្បធម៌ខ្មែរនោះ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនសង្កាត់ Chi Lang សហការជាមួយមន្ទីរសាសនា និងជនជាតិ បានធ្វើការស្រាវជ្រាវនៅតាមវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរនានា និងលើកទឹកចិត្តព្រះសង្ឃ និងអ្នកមានប្រជាប្រិយ្យភាពនៅក្នុងសហគមន៍ ឱ្យបន្តបង្រៀនភាសាខ្មែរ និងបាលី ជាពិសេសដល់យុវជន ដើម្បីអភិរក្សភាសា និងអក្សររបស់ជនជាតិខ្លួន។

យោងតាមលោក Nguyen Hoang Vinh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Chi Lang ឲ្យដឹងថា អាជ្ញាធរមូលដ្ឋានតែងតែរួម​ដំណើរ ស្តាប់ និងដោះស្រាយការលំបាកភ្លាមៗ ដើម្បីឱ្យជនរួមជាតិខ្មែរអាចប្រតិបត្តិសាសនា  ថែរក្សាអក្សរ និងអត្តសញ្ញាណវប្បធម៌របស់ខ្លួន រួមចំណែកពង្រឹងសាមគ្គីភាពក្នុងចំណោមបណ្តាជនជាតិនៅក្នុងតំបន់។

យោងតាមព្រះតេជគុណ Chau Soc Oan ឲ្យដឹងថា ពិធីបុណ្យសំខាន់ៗរបស់វត្តតែងតែទទួលបានការគាំទ្រយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ទាំងការរៀបចំ និងធានាសន្តិសុខសណ្តាប់ធ្នាប់ ទាំងការជួយ​គាំទ្រថវិកា និងសម្ភារៈសិក្សា ដើម្បីលើកទឹកចិត្តសិស្សឱ្យចូលរួមក្នុងការរៀនភាសាបាលី។ អាស្រ័យលើនេះចំនួនសិស្សចូលរៀនកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។

ការយកចិត្តទុកដាក់ និងការគាំទ្រពីគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ Chi Lang និងខេត្ត An Giang បានបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ជនរួមជាតិខ្មែរប្រតិបត្តិសាសនា ថែរក្សាអក្សរ និងអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យលើនេះពង្រឹងទំនុកចិត្តរបស់ជនរួមជាតិខ្មែរលើការដឹកនាំរបស់បក្ស រួមចំណែកដល់ការកសាងមហាសាមគ្គីភាព និងអភិវឌ្ឍមាតុភូមិកាន់តែរីកចម្រើនថែមទៀត៕

 

 

តាម kh.qdnd.vn

អត្ថបទផ្សេងទៀត

សប្បាយរីករាយ បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

សប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

  • 09/01/2026
  • ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម
យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា...
ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

  • 08/01/2026
  • ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម
ទីតាំងតន្ត្រីបុរាណបន្លឺឡើងនៅកណ្តាលរដ្ឋធានីហាណូយ

ទីតាំងតន្ត្រីបុរាណបន្លឺឡើងនៅកណ្តាលរដ្ឋធានីហាណូយ

  • 13/10/2025
  • ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម
ផ្សាយផ្ទាល់ (Livestream) នៅផ្សារណាត់សានថាង (San Thang)

ផ្សាយផ្ទាល់ (Livestream) នៅផ្សារណាត់សានថាង (San Thang)

  • 01/10/2025
  • ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម
កំណត់សម្គាល់បច្ចេកវិទ្យាវៀតណាមក្នុងពិធីតាំងពិព័រណ៍ ៨០ឆ្នាំដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល

កំណត់សម្គាល់បច្ចេកវិទ្យាវៀតណាមក្នុងពិធីតាំងពិព័រណ៍ ៨០ឆ្នាំដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល

  • 13/09/2025
  • ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម
វត្តយូវ (Dau) - បេតិកភណ្ឌជាតិពិសេស នៅតំបន់ភាគខាងជើង

វត្តយូវ (Dau) - បេតិកភណ្ឌជាតិពិសេស នៅតំបន់ភាគខាងជើង

  • 05/08/2025
  • ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម
មនុស្សយន្តបម្រើក្នុងហាងកាហ្វេ

មនុស្សយន្តបម្រើក្នុងហាងកាហ្វេ

  • 15/07/2025
  • ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម
អត្ថបទផ្សេងទៀត
អ្នកផ្គត់ផ្គង់ព័ត៌មាន(ICP): ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ISSN : 1606 - 0261
លិខិតអនុញ្ញត្តិលេខ 137/GP-BTTTT ផ្តល់ដោយក្រសួងព័ត៌មាន និងសារគមនាគមន៍ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២
អ្នក​ទទួល​ខុសត្រូវ៖ អគ្គនិពន្ធនាយករង៖ លោកង្វៀនតួ នឡុងអគ្គនិពន្ធនាយករង៖លោកស្រី ហា ធីតឿងធូ
អាស័យដ្ឋាន៖ 79 វិថី លីធឿងគៀត រដ្ឋធានីហាណូយ ។
លេខទូរស័ព្ទ៖ (84-24) 39332300 លេខហ្វាក់៖ (84-24) 3933 2291។
អ៊ីម៉ែល ៖ vietnamvnp@gmail.com | khmervnp@gmail.com
រក្សាសិទ្ធិ © កាសែតរូបភាពវៀតណាម
RSS
  • វៀតណាម ៖ សម័យថ្មី
    • ចំណុចសំខាន់ៗ
    • អាស៊ាន
  • ព័ត៌មាន
  • បទយកការណ៍ឯកទេស
  • ការស្វែងយល់
    • ទេសចរណ៍
    • ម្ហូបអាហារ
  • វប្បធម៌
    • សិល្បៈ
    • ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម
    • កីឡា
    • ម៉ូដសម្លៀកបំពាក់
  • សេដ្ឋកិច្ច
    • សក្តានុពលមូលដ្ឋាន
    • ពាណិជ្ជសញ្ញាវៀតណាម
    • មុខរបររបស់ប្រជាជនវៀតណាម
  • រូបថត
    • មិត្តភក្តិជាមួយនឹងវៀតណាម
  • ពហុប្រព័ន្ធផ្សព្វផ្សាយ
    • វីដេអូ
    • ការបញ្ចាំងស្លាយ
    • បទយកការណ៍រូបថត

Top