• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ការលើកតម្កើងប្រាជ្ញាវៀតណាម៖ គំនិតផ្ដួចផ្ដើមវិទ្យាសាស្ត្រឆ្នើមចំនួន១៥ ក្នុងប្រឡងគំនិតផ្ដួចផ្ដើមវិទ្យាសាស្ត្រឆ្នាំ២០២៦

នៅទិវាបុណ្យ​នវានុវត្ត​ន៍​ជាតិ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៤ ខែតុលា កន្លងទៅនេះ ការ​ប្រកួត​ប្រជែង គំនិតផ្ដួចផ្ដើមវិទ្យាសាស្ត្រឆ្នាំ២០២៦​ បានប្រកាសផ្ដល់កិត្តិយសជាផ្លូវការ​ដល់ផលិតផល និងដំណោះស្រាយឆ្នើមបំផុតចំនួន​១៥ ក្នុងចំណោម​សំណើសុំចូល​រួម​ជិត ៧០០ សំណើ។ នេះជាទីលានប្រកួតប្រជែងដ៏មានកិត្យានុភាព សំដៅ​ជំរុញស្មារតី​ច្នៃប្រតិដ្ឋ​ និងការអនុវត្តជាក់ស្ដែង នៅក្នុងសហគមន៍វិទ្យាសាស្ត្រ អ្នកច្នៃប្រតិដ្ឋ​មិនជំនាញ​ និង​សហគ្រាស​ប្រទេសវៀតណាម។

ការប្រកួតប្រជែងឆ្នាំនេះ បានបង្ហាញពីភាពចម្រុះ​នៃវិស័យ ដោយបានប្រគល់រង្វាន់ចំនួន ៤ ជូនដល់ក្រុមអ្នកវិទ្យាសាស្ត្រ រង្វាន់ចំនួន៤ ជូនដល់ក្រុមអ្នកច្នៃប្ររិដ្ឋ​មិនជំនាញ​ រង្វាន់ចំនួន​៥ ជូនដល់គំនិតផ្ដួចផ្ដើម​របស់សហគ្រាស ព្រមទាំងរង្វាន់​ "គំនិតផ្ដួចផ្ដើម​បៃតង" និងរង្វាន់​ "គំនិតផ្ដួចផ្ដើមដែលទទួលបានការពេញ​និយមបំផុត"។​

ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមចំណែកលើកកម្ពស់តម្លៃផលិតផល ជំរុញការនវានុវត្តន៍ និងអភិវឌ្ឍបណ្តាម៉ូដែលធុរកិច្ច។ រូបថត៖ យ៉ាងភឿង - VNA

រង្វាន់​លេខ១ អ្នកវិទ្យាសាស្ត្រ៖ បានទៅលើ "ប្រព័ន្ធ​អុបទិកពហុគរ C-HySI" របស់អ្នកនិពន្ធ Chau Khac Bao Chuong (សាកលវិទ្យាល័យ RMIT)។ ជាមួយ​នឹងប្រាក់​រង្វាន់ ១០០​លានដុង គម្រោងនេះ​បង្កើតបាន​របកគំហើញថ្មីមួយ ដោយ​ការរួមបញ្ចូលកាមេរ៉ា​ពហុ​គរ (Hyperspectral camera) និងកម្មវិធីវិភាគទិន្នន័យ​ចុងប្រព័ន្ធ (Edge analysis software) នៅក្នុង​ឧបករណ៍តែមួយ ដោយ​ចំណាយទាប ដែល​ជួយឱ្យ​វិស័យកសិកម្មច្បាស់លាស់ និង​ជីវវេជ្ជសាស្ត្រ អាចប្រកបដោយបច្ចេកវិទ្យាដ៏​ស្មុគស្មាញនេះ បានយ៉ាងងាយ​ស្រួល។

រង្វាន់លេខ​២ អ្នក​វិទ្យាសាស្ត្រ៖ ផលិតផល "ទូដែក​សុវត្ថិភាព​សោរមេកានិចអេឡិចត្រូនិក" របស់ក្រុមអ្នកនិពន្ធ Pham Thanh Long និង Doan Xuan Truong (សាកលវិទ្យាល័យបច្ចេកទេសឧស្សាហកម្ម - សាកលវិទ្យាល័យ Thai Nguyen)។ ជាមួយនឹង​ប្រាក់រង្វាន់​៥០​លានដុង ទូដែកសុវត្ថិភាពនេះ​មានយន្តការការពារ៣​ជាន់ ការពារការលួច​ស្កែនកូដ និង​ការអន្តរកម្ម​អគ្គិសនី/ម៉ាញ៉េទិច ដោយ​តម្រង់ទិសដៅពាណិជ្ជកម្ម​ កម្ម​សិទ្ធិបញ្ញា RDIP។

សកម្មភាពធុរកិច្ចនវានុវត្តន៍បើកឱកាសឱ្យលើកកម្ពស់គំនិតច្នៃប្រឌិត ទាញយកសក្តានុពល និងប្រភពធនធានក្នុងមូលដ្ឋាន។ រូបថត៖ យ៉ាងភឿង - VNA

រង្វាន់លេខ២​ក្រុមអ្នកមិនជំនាញ​៖ "ប្រព័ន្ធតាមដានសុខភាពបេះដូង BioPulse Insight" មក​ពីសាកលវិទ្យាល័យពហុផ្នែក​ហាណូយ។ ឧបករណ៍យួរដៃនេះ បានរួមបញ្ចូលការ​កត់ត្រា​អគ្គិសនីបេះដូង (ECG) សំឡេង​បេះដូង និងសញ្ញា​អុបទិក ដែលជា​ជំនួយការយ៉ាងសំខាន់​ សម្រាប់ការថែទាំសុខភាព​ពីចម្ងាយ។

រង្វាន់គំនិត​ផ្ដួចផ្ដើមបៃតង៖ គម្រោង​ផ្ទះបណ្តែត​ទឹក "ទឹកចូល​​មក​ យើងរស់នៅជុំគ្នា" របស់​ក្រុមហ៊ុន Creative Architects - ជាផ្ទះផ្គុំទាន់សម័យ ដែលអាចអណ្តែតលើ​ទឹក និង​មានបំពាក់ថាមពលព្រះអាទិត្យ ជួយឱ្យប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ រក្សាជីវភាពរស់នៅដោយសុវត្ថិភាព។

រង្វាន់​គំនិតផ្ដួចផ្ដើម ដែលទទួលបានការពេញនិយមបំផុត៖ ប្រព័ន្ធ "DEEPMEDSP-AI" របស់​មន្ទីរពហុផ្នែក​ Xanh Pon - ជំនួយការ​និម្មិត AI ជួយ​គ្រូពេទ្យ​ក្នុង​ការស្វែងរក ពិនិត្យឡើងវិញ​នូវកម្រិត​ថ្នាំផ្សះ និង​ពិនិត្យអន្តរកម្មថ្នាំ ដើម្បីកាត់​បន្ថយហានិភ័យ​វេជ្ជសាស្ត្រឱ្យមក​នៅ​កម្រិត​អប្បបរមា។

បណ្តាកម្មវិធីធុរកិច្ចនវានុវត្តន៍ បើកឱកាសឱ្យបុគ្គល និងអង្គភាពនានាណែនាំគំនិត ភ្ជាប់ទំនាក់ទំនងប្រភពធនធាន និងស្វែងរកទិសដៅអភិវឌ្ឍន៍គម្រោង។ រូបថត៖ យ៉ាងភឿង - VNA

គំនិតផ្ដួចផ្ដើមជាច្រើន បានបង្ហាញពីការគិត​អំពីសេដ្ឋកិច្ច​វិលជុំ និង​ការដោះស្រាយ​បញ្ហាប្រឈមពលកម្មជាក់ស្ដែង៖

ការកែច្នៃ​សំណល់៖ ក្រុម​របស់​លោក Le Hon Nhien និងលោក Ha Thuc Chi Nhan (សាកលវិទ្យាល័យវិទ្យាសាស្ត្រ​ធម្មជាតិ ទីក្រុងហូជីមិញ) ទទួល​បានរង្វាន់លេខ ៣ ជាមួយ​នឹងដំណើរការ​បំប្លែងកាកសំណល់អង្កាម​ទៅជាថាមពល Nanosilica និងជីកាលីយូម​។ ដូចគ្នានេះ​ដែរ ក្រុម "Tia Chop" ជាមួយ "ភ្នាស​ជីវសាស្ត្ររក្សាផ្លែ​ឈើ NanoHusk - PVA" និង​ក្រុម "GreenTech" ជាមួយដំណោះស្រាយ "បន្ថែម​រ៉ែ សម្រាប់បង្គា​ពីភេះកាកអំពៅ" សុទ្ធសឹង​តែបានទាញយកប្រយោជន៍​យ៉ាង​មានប្រសិទ្ធភាពពីប្រភព​អនុផល​ក្នុងស្រុក ដើម្បីបង្កើន​តម្លៃ​កសិផល។

ការធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម​៖ "ប្រព័ន្ធ​ឡើង​ជូរ​ LATOR" របស់ក្រុមហ៊ុន LAB2LIFE បាន​កែលម្អ​សមត្ថភាព​បំបែកពពុះ ២​ជំហាន ដោយ​កម្លាំង​ស៊ីដិត (Centrifugal force) ដែល​ជួយដល់ការផលិត​មីក្រូ​សារពាង្គកាយ នៅនឹង​កន្លែង។ "រ៉ូបូតយក​ជ័រ​កៅស៊ូ" របស់ក្រុមហ៊ុន Robot និងជ័រ​កៅស៊ូ Tan Y ជួយកាត់បន្ថយសម្ពាធកង្វះខាត​ពលកម្ម ដោយទទួលបានទិន្នផល៨០០ដើម/វេន ៦ម៉ោង។

បច្ចេកវិទ្យា​ដើម្បី​សហគមន៍៖ ប្រព័ន្ធ "SignSound" (សាកលវិទ្យាល័យគរុកោសល្យ​បច្ចេកវិទ្យា​ - សាកលវិទ្យាល័យ Da Nang) ប្រើប្រាស់វ៉ែនតាតថភាពបន្ថែម (AR) និង AI ដើម្បី​បំប្លែងសំឡេងទៅជាវីដេអូភាសាសញ្ញា សម្រាប់ជនពិការភ្នែក/ថ្លង់។ ក្រុមហ៊ុន Liberal ជាមួយដំណោះស្រាយ "រថយន្តដឹកជញ្ជូនសិស្សតភ្ជាប់" បានដោះស្រាយបញ្ហាដឹកជញ្ជូនក្នុងក្រុង តាមរយៈមូលដ្ឋាន​​ចែករំលែករួម។

ដំណោះ​ស្រាយការពារបរិស្ថានសមុទ្រ៖ "ថ្នាំលាបប្រឆាំង​សត្វតោងសមុទ្រសរីរាង្គ" ​របស់ថ្នាំលាប Hai Au បានជំនួស​ស្ពាន់អុកស៊ីត ដោយសារធាតុសកម្ម Tralopyril ដែលជួយកាត់​បន្ថយការសន្សំសារធាតុលោហៈធាតុពុល នៅក្នុងទឹកសមុទ្រ។ លើសពី​នេះ "SeaBoost 3S" របស់ Wesolife ផ្តល់នូវដំណោះស្រាយសម្លាប់​មេរោគ​ក្នុងទឹកចិញ្ចឹមជលផល នៅនឹងកន្លែងដោយការធ្វើអគ្គិសនី​វិភាគ (Electrolysis) និង​សន្សំសំចៃ​បានពី ២០ - ៣០ លានដុង/វគ្គ សម្រាប់​ស្រះ​ចិញ្ចឹម​។

ការរៀបចំរង្វាន់នេះ ដោយមានកិច្ចសហការពីមូលនិធិសង្ឃឹម (Hope Foundation) - ជាមូលនិធិសង្គម ដែលប្រតិបត្តិការដោយ VnExpress និង FPT - មិនត្រឹមតែឈប់ត្រឹមការ​ផ្ដល់កិត្តិយស​ប៉ុណ្ណោះទេ។​ នេះជាការទទួលស្គាល់ការ​ខិតខំប្រឹងប្រែង លើ​ការម្ចាស់ការ​បច្ចេកវិទ្យា ការផ្ទេរដំណោះស្រាយពីមន្ទីរពិសោធន៍ទៅកាន់ទីផ្សារ រួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើតតម្លៃសេដ្ឋកិច្ចផ្ទាល់ខ្លួន សម្រាប់ប្រជាជន​ និងសហគ្រាស​វៀតណាម​៕

អត្ថបទ៖ កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

ទីក្រុងហាណូយឆ្ពោះទៅរកខឿនកសិកម្មបៃតង ទំនើប និងតម្លាភាព

ទីក្រុងហាណូយឆ្ពោះទៅរកខឿនកសិកម្មបៃតង ទំនើប និងតម្លាភាព

រដ្ឋធានីហាណូយកំពុងជំរុញការអភិវឌ្ឍខ្សែសង្វាក់​​ផលិតផលកសិកម្មសុវត្ថិភាព។

Top