• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការប្រមូលមតិសាធារណៈលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

នាថ្ងៃទី ៦ ឧសភានេះ ក្នុងសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ រដ្ឋសភាបានស្តាប់ការធ្វើបទបង្ហាញ និងរបាយការណ៍ពិនិត្យលើសេចក្តីព្រាងច្បាប់មួយចំនួន។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

 

មុននេះនៅរសៀលថ្ងៃទី ៥ ឧសភា បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតអនុម័ត លើសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីការបង្កើតគណៈកម្មាធិការរៀបចំសេចក្តីព្រាងវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ប្រធានគណៈកម្មាធិការ  បានអញ្ជើញដឹកនាំសម័យប្រជុំវគ្គទី១ នៃគណៈកម្មការរៀបចំសេចក្តីព្រាងធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។

នៅទីនេះ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានស្នើជំរុញ និងបន្តផ្លាស់ប្តូរថ្មីការងារផ្សព្វផ្សាយព័ត៌មាន   ប្រមូលផ្តុំការចូលរួមយ៉ាងសកម្មរបស់គ្រប់ស្រទាប់វណ្ណៈ កម្មាភិបាល បក្ខជន អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងប្រព័ន្ធនយោបាយទាំងមូលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ ជាមួយគ្នានោះ ត្រូវការអនុវត្តយ៉ាងខ្លាំងក្លា បច្ចេកវិទ្យាព័ត៌មានក្នុងការប្រមូលមតិសាធារណៈ លើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣  តាមរយៈកម្មវិធីអេឡិចត្រូនិក VneID៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

នាថ្ងៃទី ៤ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានចុះហត្ថលេខានិងចេញផ្សាយសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដោយសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករ ដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ”។ អ្នកជំនាញសេដ្ឋកិច្ច និងធុរកិច្ចជាច្រើនចាត់ទុកថា នេះជាឯកសារមានលក្ខណៈទម្លុះទម្លាយ ដែលអាចចាត់ទុកថាជា “សេចក្តីប្រកាសអំពីកំណែទម្រង់” ថ្មីសម្រាប់សេដ្ឋ កិច្ចឯកជន ដោយសារតែមានចំណុចសំខាន់ៗជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

Top