• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ

នាព្រឹកថ្ងៃទី ៦ ឧសភា នៅសាលាពុទ្ធិកវិទ្យាល័យវៀតណាមនៃទីក្រុងហូជីមិញ បានប្រារព្ធមហាពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រ ជាជាតិ ឆ្នាំ ២០២៥ (Vesak ២០២៥)។ អញ្ជើញចូលរួមមានវត្តមានប្រធានរដ្ឋវៀតណាម លោក លឿង គឿង; ប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayake; រដ្ឋមន្ត្រីក្រសួងកិច្ចការសភា និងកិច្ចការជនជាតិភាគតិចនៃប្រទេសឥណ្ឌាលោក Kiren Rijiju; ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ Buryatia លោក Zuraev Igor Ivanovich; ប្រធានគណៈកម្មាធិការអង្គការអន្តរជាតិនៃមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ព្រះតេជគុណ Brahamapundit រួមជាមួយប្រតិភូជិតជិត ១.៣០០អង្គជាព្រះតេជគុណ គណៈប្រតិភូអង្គការសហប្រជាជាតិ គណៈប្រតិភូពុទ្ធសាសនិកជនវៀតណាមនៅឯបរទេស ... ដែលមកពី ៨៥ ប្រទេស និងដែនដីជុំវិញពិភពលោក។

ប្រធានរដ្ឋ លោក លឿង គឿង និងព្រះតេជគុណ Thich Tri Quang  ធម្មាធិបតីនៃសមាគមព្រះពុទ្ធសាសនាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ ២០២៥  (រូបថត៖ VNA)

ដោយមានប្រធានបទ “សាមគ្គីភាពនិងភាពអត់ឱនដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស៖ ប្រាជ្ញាព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព” ព្រឹត្តិការណ៍ឆ្នាំនេះ គូសសញ្ញាជាលើកទី៤ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យវិសាខបូជា និងជាលើកដំបូង ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញ។ អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកប្រធានរដ្ឋលឿង គឿង បានសង្កត់ធ្ងន់ថា វិសាខបូជា ឆ្នាំ ២០២៥ អះអាងនូវតួនាទី និងឋានៈរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម ក្នុងសហគម ន៍ពុទ្ធសាសនាពិភពលោក; បញ្ជាក់ពីស្ថានភាពជាក់ស្តែងនៃសេរីភាពសាសនានៅវៀតណាម។ ការដែលមហាពិធីបុណ្យឆ្នាំនេះបានប្រារព្ធឡើងនៅទីក្រុងហូជីមិញកាន់តែបញ្ជក់ច្បាស់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ បន្ទាប់ពី វៀតណាមបានប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមប្រទេសជាតិ-ជានិមិត្តរូបដ៏រស់រវើកនៃសេចក្តីប្រាថ្នាចង់បានសន្តិភាព និងសុខដុមរមនា នៃដំណើររបស់ប្រជាជនវៀតណាមជំនះការបែកបាក់ ទុកអតីតកាលមួយ អន្លើ ដើម្បីឆ្ពោះទៅរកអនាគតប្រកបដោយសាមគ្គីភាព ភាពសុខដុមរមនា ភាពស្រស់ស្អាត និងវិបុលភាព។

“វៀតណាមជាប្រទេសមួយដែលមានប្រពៃណីព្រះពុទ្ធសាសនាជាយូរមកហើយ បានផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រនៃការកសាង និងការ ពារប្រទេសជាតិ។ បក្ស និងរដ្ឋវៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាសាសនា ក្នុងនោះមានព្រះពុទ្ធសាសនាដែលប្រតិបត្តិក្នុងក្របខ័ណ្ឌច្បាប់ អនុវត្តគោលនយោបាយគោរព និងការពារសេរីភាពជំនឿសាសនារបស់ប្រជាជនគ្រប់រូប ហើយចាត់ទុកថា ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងផែនមហាសាមគ្គីជនជាតិទាំងមូល។  ការដែលសមាគមព្រះពុទ្ធសាសនាវៀតណាមទទួលរៀបចំមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥   បង្ហាញថា ព្រះពុទ្ធសាសនាវៀត ណាមមិនត្រឹមតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិទៀតផង។  ព្រះសង្ឃ   និងពុទ្ធបរិស័ទនៃសមាគមព្រះពុទ្ធសាសនាវៀត ណាម បានចូលរួមនិងបន្តរួមចំណែកជាមួយ ព្រះសង្ឃ   និងពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបម្រើព្រះធម៌ និងមនុស្សជាតិ ដើម្បីគោលដៅរួមគឺសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ បានទទួលសារអបអរសាទរជាច្រើនពីថ្នាក់ដឹកនាំពុទ្ធសាសនាអន្តរជាតិ រួមមាន៖ ឥណ្ឌា ចិន កម្ពុជា មីយ៉ាន់ម៉ា ស្រីលង្កា ថៃ ឡាវ ប៊ូរយ៉ាតៀ សហរដ្ឋអាមេរិក ហុងគ្រី ជាដើម។ សារជាវីដេអូស្តីពីវិសាខបូជា ឆ្នាំ២០២៥ ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres និងអគ្គនាយក UNESCO Audrey Audula ផងដែរ។

ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៨ ឧសភា   នៅវគ្គបិទ មហាពិធីបុណ្យវិសាខបូជាគ្រោងនឹងចេញសេចក្តីប្រកាសទីក្រុងហូជីមិញ ស្តីពីវិសាខបូជា ឆ្នាំ២០២៥៕

ព័ត៌មាននិងរូបភាព៖ Vinh Phong

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

នាថ្ងៃទី ៤ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានចុះហត្ថលេខានិងចេញផ្សាយសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដោយសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករ ដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ”។ អ្នកជំនាញសេដ្ឋកិច្ច និងធុរកិច្ចជាច្រើនចាត់ទុកថា នេះជាឯកសារមានលក្ខណៈទម្លុះទម្លាយ ដែលអាចចាត់ទុកថាជា “សេចក្តីប្រកាសអំពីកំណែទម្រង់” ថ្មីសម្រាប់សេដ្ឋ កិច្ចឯកជន ដោយសារតែមានចំណុចសំខាន់ៗជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

Top