អគ្គលេខាបក្ស លោក តូ ឡឹមនិងប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayaka (រូបថត៖ Thong Nhat/TTXVN)
សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយមានគោលដៅ នាំទំហំពាណិជ្ជកម្មឡើងដល់ ១ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពជំរុញសកម្មភាពពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយឈរលើមូលដ្ឋានទាញយកផលប្រយោជន៍ពីប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ; ទទួលស្គាល់ប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក អំពីបញ្ញាសិប្បនិមិត្ត (AI) ពាណិជ្ជកម្មអេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថល ព្រមទាំងមានការប្តេជ្ញាចិត្តជំរុញការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមនិងស្រីលង្កាបានឯកភាពសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងពហុភាគី ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បីរក្សាសណ្តាប់ធ្នាប់ផ្លូវសមុទ្រអន្តរជាតិប្រកបដោយស្ថិរភាព និងសន្តិភាព។
ឯកសារដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវៀតណាម និងស្រីលង្កា នាំទំនាក់ទំនងល្អរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕