• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលស្វាគមន៍អគ្គលេខាបក្សលោកតូ ឡឹមនិងលោកជំទាវភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ង៉ូ ភឿង លី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន តបតាមការអញ្ជើញរបស់ប្រធានា ធិបតីលោក Kassym-Jomart Tokayev បានប្រារព្ធឡើងយ៉ាងឱឡារិកនាព្រឹកថ្ងៃទី៦ ឧសភា នៅវិមានប្រធានាធិបតី Akorda នៃទីក្រុង Astana។
ប្រធានាធិបតី លោក Kassym-Jormat Tokaev បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន (រូបថត៖ VNA)

ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokaev អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍។ បន្ទាប់ពីពិធីទទួលស្វាគមន៍ មុននឹងដំណើរការកិច្ចពិភាក្សាទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរអញ្ជើញមានជំនួបចង្អៀតមួយ។

មុននោះ នាព្រឹកថ្ងៃដដែល អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចពិភាក្សាតុមូលធុរកិច្ច វៀតណាម-កាហ្សាក់ស្ថាន។

លោកអគ្គលេខាបក្សតូ ឡឹម បានចង្អុលបង្ហាញពីលក្ខខណ្ឌអំណោយផលចំនួនប្រាំមួយ ដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោកអគ្គលេខាបក្ស តូ ឡឹមបានមានប្រសាសន៍ថា៖ “វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះតួនាទីរបស់កាហ្សាក់ស្ថានក្នុងតំបន់អាស៊ីកណ្តាល ហើយមានបំណងជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ឆ្ពោះទៅគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០៣០។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ វៀតណាមមានសហគ្រាសដ៏មានកិត្យានុភាព និងរឹងមាំលើវិស័យដែលកាហ្សាក់ស្ថានមានតម្រូវការ និងសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការដូចជា៖ ប្រេង និងឧស្ម័ន ថាមពល កសិកម្ម រ៉ែ គីមី ទេសចរណ៍ វាយនភ័ណ្ឌ។ល។”។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន Yermek Kosherbayev បានស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិក ការផ្លាស់ប្តូរបទពិសោធន៍កម្រិតខ្ពស់ ការដាក់ពង្រាយសេវាកម្មឌីជីថលជំនាន់ថ្មី និងការរួមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងដំណើរការគ្រប់គ្រងរដ្ឋ។

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោកតូ ឡឹម និងឧបនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន Yermek Kosherbayev បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការវៀតណាម-កាហ្សាក់ស្ថានមួយចំនួនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

នាថ្ងៃទី ៤ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានចុះហត្ថលេខានិងចេញផ្សាយសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដោយសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករ ដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ”។ អ្នកជំនាញសេដ្ឋកិច្ច និងធុរកិច្ចជាច្រើនចាត់ទុកថា នេះជាឯកសារមានលក្ខណៈទម្លុះទម្លាយ ដែលអាចចាត់ទុកថាជា “សេចក្តីប្រកាសអំពីកំណែទម្រង់” ថ្មីសម្រាប់សេដ្ឋ កិច្ចឯកជន ដោយសារតែមានចំណុចសំខាន់ៗជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

Top