ដោយរូបសណ្ឋានខ្ពង់រាបខ្ពស់ ដូច្នេះចេញពីមជ្ឈមណ្ឌលទីរួមស្រុកទៅកាន់ភូមិនេះ អ្នកត្រូវធ្វើដំណើរឆ្លងកាត់ដងផ្លូវបត់បែន ពោរពេញទៅដោយគ្រោះថ្នាក់។ អារម្មណ៍ពេលបើកបរឆ្លងកាត់ជម្រោលភ្នំ ទោះបីមានភាពគ្រោះថ្នាក់បន្តិច ប៉ុន្តែជាឱកាសសម្រាប់អ្នកគយគន់សម្រស់ស្រស់ស្អាតពន់ពេក នៃតំបន់ព្រំដែនឆ្ងាយ ខេត្តឡាយចូវ (Lai Chau)។
ភូមិស៊ីធូវចាយ (Si Thau Chai) មានធាតុអាកាសត្រជាក់ពេញមួយឆ្នាំ។ ប្រការពិសេស ពេលទៅទស្សនាស៊ីធូវចាយ (Si Thau Chai) អ្នកនឹងងាយជួបប្រទះពពកអណ្តែតរសាត់ ជ្រៀតជ្រែកតាមចន្លោះរុក្ខជាតិ ដំបូលផ្ទះ បង្កើតជាបរិយាកាសស្រពិចស្រពិល ដ៏អាថ៌កំបាំង។
សព្វថ្ងៃ អ្នកភូមិបានទម្លាប់ជាមួយការងារទទួលភ្ញៀវទេសចរ។ ពួកគាត់ក៏បានបណ្តាក់ទុនធ្វើទម្រង់ homestay សម្រាប់បម្រើភ្ញៀវទេសចរហូបចុកនិងសម្រាកនៅក្នុងផ្ទះរួមគ្នា។ ភ្ញៀវទេសចរអាចជ្រើសគ្រួសារណាដែលសមស្រប ដើម្បីក្រេបយកផ្នត់រស់នៅ រួមរស់ជាមួយនឹងពួកគាត់ បានហូប សម្រាក ព្រមទាំងបានណែនាំរៀបពាក់សម្លៀកបំពាក់ ក៏ដូចជាមុខរបរប្រពៃណី។
ភូមិស៊ីធូវចាយ (Si Thau Chai) ស្ថិតនៅកម្ពស់១៤០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ដូចនេះទើបមានអាកាសធាតុត្រជាក់។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម
អ្នកភូមិយកគ្រឿងសំណែនទៅកាន់ផ្ទះមេភូមិ លូអាសាង (Lu A Sang) រួមចំណែកក្នុងពិធីសែនព្រៃឈើ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
|
នៅឆ្នាំ២០១៩ ស្រុកតាមដឿង (Tam Duong) ទទួលភ្ញៀវទេសចរចំនួន៤០.០០០លើកនាក់ ក្នុងនោះដោយឡែកភូមិស៊ីធូវចាយ (Si Thau Chai) ទទួលស្វាគមន៍ភ្ញៀវទេសចរជាង១១.០០០លើកនាក់ មានភ្ញៀវទេសចរជាង៧០០នាក់បាននៅសម្រាកតាមគ្រួសារដែលមាន homestay ។ ភូមិស៊ីធូវចាយ (Si Thau Chai) ជាចំណុចចាប់អារម្មណ៍មួយ ក្នុងប្រព័ន្ធចំណុចទេសចរណ៍សហគមន៍ ទេសចរណ៍ ស្វែងយល់អំពីខេត្តឡាយចូវ (Lai Chau)។
|
ភូមិជាទីកន្លែងរស់នៅរបស់ជនជាតិយ៉ាវ (Dao) ដូច្នេះទីកន្លែងនេះមានលក្ខណៈសកម្មភាពពិសេស ដាច់ដោយឡែក ជាអត្តសញ្ញាណនៃភូមិស្រុកតំបន់ខ្ពស់ពាយព្យ។ ប្រជាជនចំនួន៦០គ្រួសារ នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីដែលឆ្លងកាត់គ្រប់ជំនាន់។ ក្នុងនោះត្រូវនិយាយដល់ពិធីពិសេសមួយចំនួនរបស់ជនជាតិយ៉ាវ (Dao) នៅទីនេះដូចជា៖ ពិធីសែនព្រៃឈើ របាំភ្លើង ពិធីបំពេញវ័យជាដើម។
អ្នកភូមិស៊ីធូវចាយ (Si Thau Chai) បានចាត់ទុកព្រៃជាអាទិទេពមួយព្រះអង្គ ឃុំគ្រងដំបូលផ្ទះរួមរបស់ពួកគាត់។ បន្ទាប់ពីពិធីសែនព្រៃឈើ អ្នកភូមិនឹងមិនអាចចូលព្រៃតំបន់ហាមឃាត់ មិនអាចមានសកម្មភាពឈ្លានបំពានដល់ព្រៃនោះ។ ដោយសារការងារការពារព្រៃឈើនេះ ក៏បង្កើតបានជាទេសភាពដូចសព្វថ្ងៃរបស់ស៊ីធូវចាយ (Si Thau Chai) រួមចំណែកយ៉ាងធំក្នុងការងារកសាងលក្ខណៈភូមិវប្បធម៌ទេសចរណ៍សហគមន៍ ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ។
ផ្តើមពីតម្លៃវប្បធម៌ពិសេសនៃពិធីបុណ្យទានវិសេស រួមនឹងអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្រស់ធម្មជាតិមហស្ចារ្យនៃដងជ្រោះតាក់ទិញ (Tac Tinh) ផ្សារភ្ជាប់នឹងរឿងទេវកថា អំពីគូស្នេហ៍ស្រឡាញ់គ្នាប្តូរផ្តាច់ បង្កើតបានជាភូមិទេសចរណ៍សហគមន៍មួយ ដែលបាននិងកំពុងលង់ជាមួយភ្ញៀវទេសចរជិតឆ្ងាយដែលអញ្ជើញមកទីនេះ៕
អនុវត្ត៖ តឹតសើន ង្វៀនឡឹន
ប្រែសម្រួល៖ រីកើង