• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្ករម៉ាក ST២៥ របស់វៀតណាមបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកជាលើកទីពីរ

អង្ករ ST២៥ ដែលជាម៉ាកអង្ករលោក Cua របស់វៀតណាមបានឈ្នះរង្វាន់លេខមួយ ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោកឆ្នាំ ២០២៣។
អង្ករ ST ២៥ បានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកជាលើកទីពីរ (រូបថត៖ ថាច់ ហុង/VOV)

ការប្រកួតនេះគឺជាផ្នែកមួយនៅក្នុងក្របខ័ណ្ឌនៃសន្និសីទពាណិជ្ជកម្មអង្ករសកលនៅទីក្រុង Cebu ប្រទេសហ្វីលីពីន ដោយអង្គការ The Rice Trader រៀបចំឡើងនៅឆ្នាំនេះ។ ការប្រកួតអង្ករឆ្ងាញ់មានការចូលរួមពីប្រទេសជាង ១០ ហើយប្រភេទអង្ករចំនួន៣០ត្រូវបានដាក់ចូលរួមការប្រកួត។ ជាលទ្ធផល អង្ករឥណ្ឌាទទួលបានជ័យលាភីលេខ ៣ កម្ពុជាទទួលបានជ័យលាភីលេខ២ និងអង្ករលោក Cua ST២៥ របស់វៀតណាម ទទួលបានជ័យលាភីលេខ១។

សូមរំលឹកឡើងវិញថា មុននោះ នៅឆ្នាំ ២០១៩ អង្ករ ST២៥ បានទទួលពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក បន្ទាប់ពីបានវ៉ាដាច់ពូជអង្ករពីប្រទេសថៃ និងកម្ពុជា ក្នុងកម្មវិធីប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ដែលរៀបចំដោយ The Rice Trader។

អង្ករម៉ាក ST២៥ ត្រូវបានគេស្គាល់ថាជាអង្ករក្រអូប Soc Trang គឺជាលទ្ធផលនៃការស្រាវជ្រាវរយៈពេល ២០ ឆ្នាំរបស់វិស្វករ Ho Quang Cua។ ពូជស្រូវ ST២៥ គឺជាពូជអង្ករក្រអូបដ៏ល្បី  ដែលមានគុណសម្បតិ្ត ត្រូវបានចាត់ទុកថាជា “ល្អដាច់គេ”។ ចាប់ពីការជ្រើសរើសពូជរហូតដល់ការដាំដុះ សុទ្ធតែគោរពយ៉ាងតឹងរឹងតាមគោលការណ៍នៃដំណើរការផលិតស្រូវសរីរាង្គ  ដើម្បីផលិតចេញស្រូវដែលមានទិន្នផលខ្ពស់ ស្អាត និងសុវត្ថិភាពសម្រាប់សុខភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top