បន្តដំណើរបំពេញទស្សនកិច្ចការងារនៅក្រុង Da Nang នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជាអធិបតីនៃជំនួបធ្វើការ ជាមួយគណៈកម្មាធិ ការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង Da Nang និងគណៈកម្មាធិការបក្សខេត្ត Quang Nam។
អគ្គលេខាបក្ស លោកតូ ឡឹម បានធ្វើជាអធិបតីសម័យប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Da Nang និងគណៈកម្មាធិការបក្សខេត្ត Quang Nam (រូបថត៖ VOV)
អញ្ជើញថ្លែងមតិនៅទីនេះ
អគ្គលេខាបក្ស លោកតូ ឡឹមបានអះអាងសារជាថ្មីថា
គោលនយោបាយរួមបញ្ចូលខេត្ត-ក្រុងទូទាំងប្រទេស ដោយមិនរៀបចំនៅថ្នាក់ស្រុក
គឺជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់របស់មជ្ឈិម ដែលកំពុងត្រូវបានអនុវត្តជាបន្ទាន់
និងដោយម៉ឺងម៉ាត់។ នេះគឺជាបដិវត្តន៍ដែលជារបកគំហើញរបស់ស្ថាប័នរៀបចំសម្រាប់ “ចក្ខុវិស័យរយឆ្នាំ” នៃការអភិវឌ្ឍប្រទេសជាតិ។
កំណែទម្រង់ស្ថាប័នទាំងអស់ត្រូវតែជាប្រយោជន៍ជាក់ស្តែង និងយូរអង្វែងរបស់ប្រជាពលរដ្ឋ
និងដើម្បីប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើគោលដៅនៃកំណែទម្រង់រដ្ឋបាល
និងការរួមបញ្ចូលគ្នារដ្ឋបាលលើកនេះ។
លោកអគ្គលេខាបក្ស
តូ ឡឹម បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ចាំ បាច់ត្រូវកសាងទីក្រុង Da
Nang ទៅជាប៉ូលកំណើនរបស់វៀតណាមនិងជាទីក្រុងមានលទ្ធភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម