ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VGP)
ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលបានចាត់ទុកថា គោលនយោបាយទិដ្ឋាការរបស់វៀតណាមគួរតែ បន្តកែលម្អ បំពេញគោលដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញឧស្សាហកម្ម ទេសចរណ៍ ទាក់ទាញវិនិយោគិន អ្នកជំនាញបរទេសក្នុងវិស័យនានាមកវៀត ណាម បង្ហាញរូបភាពវៀតណាមប្រកបដោយសុវត្ថិភាព ភាពរួសរាយរាក់ទាក់ ជួយ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋា ភិបាលក៏ចាត់ទុកផងដែរថា ចាំបាច់ត្រូវពិចារណាបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ប្រជាពលរដ្ឋវៀតណាមនៅក្រៅប្រទេសដែលមានបំណងចង់ចូលសញ្ជាតិវៀតណាមឡើងវិញ។ ប្រការនេះបានបញ្ជាក់ពីការគោរព ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះជនវៀតណាមនៅបរទេស បំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ និងរួមចំណែកបន្តពង្រីកយ៉ាងខ្លាំងក្លានូវធនធានសំខាន់ៗរបស់ប្រជាពលរដ្ឋវៀតណាមនៅក្រៅប្រទេសក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ជាពិសេសក្នុងយុគសម័យនៃ ការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ ធ្ងន់លើភាពចាំបាច់ក្នុងការស្រាវជ្រាវនិងពង្រីកគោលនយោបាយលើកលែងទិដ្ឋាការ ការអនុគ្រោះទិដ្ឋាការ ហើយស្រាវជ្រាវធ្វើវិសោធនកម្មនូវ បទប្បញ្ញត្តិស្តីពីសញ្ជាតិឲ្យ សមស្របនឹងស្ថានភាពបច្ចុប្បន្ន បំពេញតាមតម្រូវការជាក់ស្តែង ធ្វើស្ថាប័នភាវូបនីយ កម្មនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ៕