• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋ ចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្របែលហ្ស៊ិក​

តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោកលឿង គឿង និងលោកជំទាវ ព្រះមហាក្សត្រ Philippe និងម្ចាស់ក្សត្រី Mathilde នៃព្រះរាជាណាចក្របែលហ្ស៊ិក បានយាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា។

នាព្រឹកថ្ងៃទី ១ មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ បានធ្វើជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋចំពោះព្រះមហាក្សត្រ Philippe និងម្ចាស់ក្សត្រី Mathilde ។

លោកប្រធានរដ្ឋ លឿង គឿង និងលោកជំទាវ រួមជាមួយព្រះមហាក្សត្របែលហ្ស៊ិក Philippe និងម្ចាស់ក្សត្រី ។ រូបថត៖ VNA 

នៅក្នុងជំនួបព្រះរាជសវនាការ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និងព្រះមហាក្សត្រ Philippe បានឯកភាពក្នុងការស្រាវជ្រាវនិងកសាងយន្តការសហប្រតិបត្តិការថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម អប់រំនិងបណ្តុះបណ្តាល វប្បធម៌និងទេសចរណ៍ ការពារជាតិ និងសន្តិសុខ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមនឹងនោះ ពង្រីកទៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជា៖ បច្ចេកវិទ្យាបៃតង បញ្ញាសិប្បនិមិត្ត នវានុវត្តន៍ បច្ចេកវិជ្ជាខ្ពស់ លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជិព បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ Semiconductor ។

ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការជំរុញពហុភាគីនិយម សង្កត់ធ្ងន់លើការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោកប្រធានរដ្ឋ លឿង គឿង និងលោកជំទាវ រួមជាមួយព្រះមហាក្សត្របែលហ្ស៊ិក Philippe និងម្ចាស់ក្សត្រី បានអញ្ជើញទៅទស្សនាបរមរាជវាំង Thang Long ។ រូបថត៖ VNA

 

នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ លឿង គឿង និងលោកជំទាវ Nguyen Thi Minh Nguyet រួមជាមួយព្រះមហាក្សត្របែលហ្ស៊ិក Philippe និងម្ចាស់ក្សត្រី Mathilde បានអញ្ជើញទៅទស្សនាបរមរាជវាំង Thang Long ជាមណ្ឌលកេរ្តិ៍ដំណែល ដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រនៃរាជធានី Thang Long - ហាណូយ។

មុននោះ នាព្រឹកថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Tran Thanh Man បានជួបសវនាការជាមួយព្រះមហាក្សត្រ Philippe នៃប្រទេសបែលហ្ស៊ិកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់

នៅថ្ងៃទី ៣១ ខែមីនា នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខព្រំដែននៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) នាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស និងបារាំង; មានជំនួបទ្វេភាគីជាមួយមេដឹកនាំនៃទីភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសមួយចំនួន។

Top