នារសៀលថ្ងៃទី ១ ខែមេសា ប្រធានរដ្ឋសភាវៀតណាម ត្រិន ថាញ់មិន និងលោកជំទាវបានចេញដំណើរទៅចូលរួមមហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភា (IPU-១៥០) និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ូសបេគីស្ថាន និងសាធារណរដ្ឋអាមេនី ចាប់ពីថ្ងៃទី ៨ ខែមេសា។
ចាប់តាំងពីចូលជាសមាជិក IPU ក្នុងឆ្នាំ ១៩៧៩ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក រដ្ឋសភាវៀតណាមតែងតែបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវ ចែករំលែកបទពិសោធន៍ជាមួយសមាជិកដទៃទៀតក្នុងការរៀបចំគោលនយោបាយនិងច្បាប់ មិនត្រឹមតែផ្តោតលើកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព យុត្តិធម៌សង្គម ការការពារបរិស្ថាន ជំរុញនវានុវត្តន៍ ហើយតែងតែដាក់ប្រជាជនជាមជ្ឈភាព នៃដំណើរការបង្កើតគោលនយោបាយ។
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន និងលោកជំទាវ បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទៅចូលរួម IPU-១៥០។ រូបថត៖ VNA |
ក្រៅពីសកម្មភាពពហុភាគី ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ូសបេគីស្ថាន និងសាធារណរដ្ឋអាមេនី។ ដំណើរទស្សនកិច្ចទ្វេភាគីបានអះអាងនូវគោលនយោ បាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាប្រពៃណី រួមទាំងជាមួយអ៊ូសបេគីស្ថាននិងអាមេនី; ប្តេជ្ញារួមដំណើរជាប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម