• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជួបធ្វើការជាមួយកងពលតូចមីស៊ីលលេខ ៤៩០ នៃអង្គទ័ពកងកាំភ្លើងធំ

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ នៅខេត្ត ហាយ យឿង អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចុះសួរសុខទុក្ខ និងជួបធ្វើការជាមួយកងពលតូចម៉ស៊ីលលេខ ៤៩០ អង្គទ័ពកងកាំភ្លើងធំនៃក្រសួងការពារប្រទេស។
អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានកោតសរសើរកងពលតូចដែលបានកសាងនូវស្មារតីសាមគ្គីភាព ឯកភាពខ្ពស់ក្នុងភារកិច្ច ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងចំណោមកម្មាភិបាលនិងយុទ្ធជនទាំងអស់។ ជាពិសេស កងពលតូចបានលើកកម្ពស់កម្លាំងផ្ទៃក្នុង ភាពជឿជាក់លើខ្លួនឯង  ព្រមទាំងរក្សាបាននូវសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរនិងប្រជាជនក្នុងមូលដ្ឋាន។ ក្នុងដំណាក់កាលថ្មីខាងមុខនេះ លោកអគ្គលេខាបក្សបានស្នើឱ្យកងពលតូច ប្រកាន់ខ្ជាប់នូវតម្រូវការ និងការទាមទារខ្ពស់នៃភារកិច្ចការពារមាតុភូមិ ដើម្បីឱ្យមានការយល់ដឹងត្រឹមត្រូវ មានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងបំពេញរាល់ភារកិច្ចដែលបានដាក់ចេញ ទាំងការងារជាប្រចាំនិងការងារកើតឡើងដោយយថាហេតុ។  អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញសង្កត់ធ្ងន់ថា៖ “យើងត្រូវតែឆ្លៀតយកគ្រប់ឱកាស ដើម្បីបង្កើនគុណភាព កម្រិតនិងលទ្ធភាពត្រៀមខ្លួនប្រយុទ្ធជារបស់អង្គទ័ពកងកាំភ្លើងធំ ក្នុងទិសដៅនៃបដិវត្តន៍ត្រឹមត្រូវ ចំណាន និងទំនើប ដើម្បីកសាងកងពលតូចមីស៊ីល ៤៩០  ដ៏រឹងមាំ ជាគំរូ និងឆ្នើម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top