អគ្គលេខាបក្ស លោកតូ ឡឹម បានស្វាគមន៍ និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរ និងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងប្រពៃណីល្អប្រសើររវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយនៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិកលោកស្រី Nomvula Mokonyane (រូបថត៖ Van Hieu/VOV)
នាព្រឹកថ្ងៃទី២០ ខែឧសភា
នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ
ឡឹម បានអញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយ នៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក
(ANC) អាហ្រ្វិកខាងត្បូង
កំពុងកាន់អំណាចនៅអាហ្វ្រិកខាងត្បូងលោកស្រី Nomvula Mokonyane ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២
ឧសភា។ អគ្គលេខាបក្ស លោកតូ ឡឹម បានស្វាគមន៍ និងជឿជាក់ថា
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរ
និងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ
និងប្រពៃណីល្អប្រសើររវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង។
អគ្គលេខាធិការរងទីមួយ
ANC លោកស្រី Nomvula Mokonyane បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅវៀតណាមមានគោល
បំណងអនុវត្តលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់រវាងអគ្គលេខាបក្ស លោកតូ ឡឹម
និងប្រធាន ANC ប្រធានាធិបតីអាហ្វ្រិកខាងត្បូង
បង្ហាញពីការប្តេជ្ញាចិត្តរបស់គណបក្ស ANC ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ;
ជឿជាក់ថា លទ្ធផលដ៏ល្អនៃដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យគណបក្ស ANC
រៀបចំផែនការកសាងបក្ស និងគោលនយោបាយកំណែទម្រង់
ដើម្បីដឹកនាំប្រទេសប្រកបដោយប្រសិទ្ធ ភាពនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម