• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យកលទ្ធផលនៃការបើកចំណាយដើមទុនវិនិយោគសាធារណៈជាលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃកម្មាភិបាល

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានធ្វើជាប្រធានសន្និសីទអនឡាញថ្នាក់ជាតិស្តី ពីការជំរុញសន្ទុះកំណើនវិនិយោគសាធារណៈឆ្នាំ ២០២៥។ សន្និសីទនេះត្រូវបានប្រារព្ធឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ និងតភ្ជាប់តាមអនឡាញជាមួយខេត្ត ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ Lai Hoa/VOV)

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាប់តាំងពីដើមឆ្នាំមក រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានដឹកនាំការ បែងចែកនិងការបើកចំណាយដើមទុនវិនិយោគសាធារណៈយ៉ាងម៉ឺងម៉ាត់ ជិតស្និទ្ធ និងស៊ីសង្វាក់គ្នា ដោយចាត់ទុកនេះជាកិច្ចការសំខាន់ និងបន្ទាន់មួយ ដើម្បីលើកកម្ពស់កំណើន និងធានាតុល្យភាពដ៏សំខាន់នៃសេដ្ឋកិច្ច។

ទន្ទឹមនឹងការកោតសរសើរចំពោះគម្រោងជាច្រើនដែលបានផ្តល់អាទិភាពលើការបែងចែកដើមទុន និងផ្តោតការយកចិត្តទុកដាក់ ជាពិសេសគម្រោងជាតិសំខាន់ៗ លោកនាយករដ្ឋមន្ត្រីក៏បានស្នើយ៉ាងមុតមាំដល់មូលដ្ឋាន ក្រសួង ស្ថាប័ននានា ពិនិត្យនិងវាយតម្លៃជាបន្ទាន់នូវស្ថានភាពបើកចំណាយដើមទន់សម្រាប់គម្រោងនីមួយៗ; ធ្វើវិសោធនកម្ម បំពេញបន្ថែម និងផ្សព្វផ្សាយជាបន្ទាន់នូវបទប្បញ្ញត្តិច្បាប់ និងគោល ការណ៍ណែនាំស្តីពីវិមជ្ឈការ និងវិសហមជ្ឈការក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងវិនិយោគសាធារណៈនៅថ្នាក់មូលដ្ឋាន នៅពេលមានការផ្លាស់ប្តូរព្រំប្រទល់រដ្ឋបាល និងរៀបចំរដ្ឋាភិបាលថ្នាក់មូលដ្ឋានពីរកម្រិត ដោយត្រូវបង្ហើយមុនថ្ងៃទី ៣០ ខែមិថុនា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គណៈ ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang រួមជាមួយតំណាងការិយាល័យរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងនគរបាល ការបរទេស យុត្តិធ៌ម អយ្យការណ៍ប្រជាជនកំពូល និងស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស បានចូលរួមសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34) នៅទីក្រុងវីយែនប្រទេសអូទ្រីស។

Top