• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្ដីសម្រេចចិត្តយុទ្ធសាស្ត្រចំនួន ៤ ដើម្បីប្រទេសវៀតណាមហោះឡើង

ជាមួយនឹងការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុត វៀតណាមកំពុងឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការអភិវឌ្ឍប្រកបដោយវិបុលភាព និងខ្លាំងមាំមួនរបស់ប្រទេសជាតិ ជាមួយនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ចំនួនពីរនៅឆ្នាំ ២០៣០ និង ២០៤៥។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្នុងរយៈពេលដ៏ខ្លី វៀតណាមបានចេញសេចក្តីសម្រេចចិត្តចំនួន ៤ ជាបន្តបន្ទាប់ ជាមួយនឹងរបកគំហើញយុទ្ធសាស្ត្រជាច្រើន ការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយនូវការត្រិះរិះ ការយល់ដឹង និងសកម្មភាព។ សេចក្ដីសម្រេចចិត្តចំនួន ៤ នេះ គឺជា គោលនយោបាយ “សសរស្តម្ភទាំង ៤” ដើម្បីជួយប្រទេសជាតិហោះឡើងនាពេលខាងមុខ។

ទោះបីជាសេចក្ដីសម្រេចចិត្តនីមួយៗផ្តោតសំខាន់លើវិស័យសំខាន់មួយក៏ដោយ ប៉ុន្តែសេចក្ដីសម្រេចចិត្តទាំង ៤ រួមមាន សេចក្តីសម្រេចចិត្តលេខ ៥៧ សេចក្ដីសម្រេចចិត្តលេខ ៥៩ សេចក្តីសម្រេចចិត្តលេខ ៦៦ និងសេចក្តីសម្រេចចិត្តលេខ ៦៨ បានឯកភាពលើគោលដៅតែមួយ៖ ការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីប្រទេសវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

សេចក្ដីសម្រេចចិត្តលេខ ៥៧ បានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាសសរស្តម្ភថ្មីនៃកំណើន។ សេចក្ដីសម្រេចចិត្តលេខ ៥៩ ពង្រីកលំហអភិវឌ្ឍន៍តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងម្ចាស់ការ។ សេចក្ដីសម្រេចចិត្តលេខ ៦៦ ទាមទារឱ្យសុក្រិតស្ថាប័នច្បាប់ប្រកបដោយតម្លាភាព និងទំនើប ដោយធានានូវសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ សេចក្តីសម្រេចចិត្តលេខ ៦៨ ជំរុញវិស័យសេដ្ឋកិច្ចឯកជនឱ្យក្លាយជាកម្លាំងចលករស្នូលសម្រាប់សេដ្ឋកិច្ច។

ការផ្លាស់ប្តូរការត្រិះរិះដ៏ធំនិងគ្រប់ជ្រុងជ្រោយ

របកគំហើញរួមនៃសេចក្ដីសម្រេចចិត្តទាំងបួនគឺជាការត្រិះរិះអភិវឌ្ឍន៍ថ្មី។ យោងតាមលោកបណ្ឌិត Nguyen Hong Hai សកលវិទ្យាល័យ Vin អ្នកប្រាជ្ញ Fulbright សកលវិទ្យាល័យអាមេរិក នេះគឺជាការផ្លាស់ប្តូរការត្រិះរិះដ៏ធំ និងគ្រប់ជ្រុងជ្រោយរបស់វៀតណាម ដោយទទួលមរតកនូវសមិទ្ធិផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ហើយស្របតាមនិន្នាការសកលលោកផងដែរ៖

“ការផ្លាស់ប្តូរថ្មីការត្រិះរិះលើកនេះគឺជាការផ្លាស់ប្ដូរដ៏ខ្លាំងក្លានិងប្ដូរផ្ដាច់។ ការផ្លាស់ប្តូរនេះ ដំបូងឡើយកើតចេញពីតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នៅពេលដែលយើងបានអភិវឌ្ឍន៍ដល់កម្រិតជាក់លាក់មួយ យើងត្រូវផ្លាស់ប្តូរដើម្បីអភិវឌ្ឍន៍បន្ថែមទៀត បើមិនដូច្នេះទេ យើងនឹងឈរនៅទ្រឹង ហើយប្រឈមនឹងហានិភ័យធ្លាក់ពីក្រោយ ដូចដែលអគ្គលេខាបក្ស តូ ឡឹម បាននិយាយជាច្រើនដងរួចមកហើយ។ ទីពីរ វាកើតចេញពីការផ្លាស់ប្តូរក្នុងតំបន់ និងពិភពលោកដែលកើតឡើងក្នុងទាំងវិស័យនយោបាយ ការទូត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។

ក៏ផ្តើមចេញពីស្ថានភាពជាក់ស្ដែង ពីតម្រូវការបន្ទាន់ដើម្បីនាំប្រទេសជាតិឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងរឹងមាំលើមាគ៌ានៃទំនើបកម្ម និងសមាហរណកម្មនោះផងដែរ សេចក្ដីសម្រេចចិត្តធំៗបានស្នើឱ្យមានការផ្លាស់ប្ដូរដ៏ខ្លាំងក្លាជាមួយនឹងចក្ខុវិស័យបរិយាប័ន្ន។

ជាឧទាហរណ៍ សេចក្ដីសម្រេចចិត្តលេខ ៦៨ នោះ ភ្លាមៗបន្ទាប់ពីការចេញផ្សាយ អ្នកជំនាញជាច្រើនបានមិនស្ទាក់ស្ទើរនិយាយថា នេះគឺជាសេចក្ដីប្រកាសកំណែទម្រង់ដ៏ខ្លាំងក្លាបំផុតសម្រាប់សេដ្ឋកិច្ចឯកជន ចាប់តាំងពីវៀតណាមចាប់ផ្តើមបុព្វហេតុផ្លាស់ប្ដូរថ្មីរហូតមកដល់ថ្ងៃនេះ។ ជាលើកដំបូង ការិយាល័យនយោបាយបានអំពាវនាវយ៉ាងច្បាស់ឲ្យត្រូវ "លុបបំបាត់ផ្នត់គំនិតចាស់គំរិល" ត្រូវ "ចាត់ទុកសហគ្រិនជាយុទ្ធជននៅសមរភូមិសេដ្ឋកិច្ច" ហើយ "ផ្តល់សិទ្ធិកម្មសិទ្ធិនិងសិទ្ធិប្រកួតប្រជែងពិតប្រាកដ" ដល់សេដ្ឋកិច្ចឯកជនដើម្បីអភិវឌ្ឍន៍។

“សេចក្ដីសម្រេចចិត្តលេខ ៦៨ បាននាំមកនូវក្តីសោមនស្សរីករាយថ្មី និងក្ដីសង្ឃឹមដ៏ធំធេងដល់ជួរសហគ្រាសផលិតផល សំដៅលុបបំបាត់ចំណុចជាប់គាំងនិងជួយសហគ្រាសអភិវឌ្ឍន៍”។

“សេចក្ដីសម្រេចចិត្ត ៦៨ បានកើតមកដើម្បីជួយសហគមន៍អាជីវកម្ម មានទំនុកចិត្តកាន់តែច្រើន ហើយពីនោះ មានការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន លែងស្ទាក់ស្ទើរក្នុងការដាក់ចេញនូវគំនិត ឬអនុវត្តគម្រោងថ្មីៗទៀតឡើយ”។

ជាមួយនឹងការយល់ឃើញថា មិនបណ្តោយឱ្យការត្រិះរិះចាស់គំរិលរារាំងដល់ដំណើរការអភិវឌ្ឍន៍នោះទេ សេចក្ដីសម្រេចចិត្តលេខ ៥៧ ក៏បានបើកផ្លូវសម្រាប់ជួរបញ្ញវន្ត និងអ្នកជំនាញអាណិកជននៅឯបរទេស ដើម្បីវិលត្រឡប់រួមចំណែកដល់ប្រទេសជាតិជាមួយនឹងយន្តការ និងគោលនយោបាយជាច្រើនដែលមិនធ្លាប់មានពីមុនមក។ លោកបណ្ឌិត Nguyen Hong Hai បានលើកឡើងនូវទស្សនៈថា៖

សន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រាបនិងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៦៦ និងសេចក្តីសម្រេចចិត្តលេខ ៦៨ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៨ ឧសភា។ (រូបថត៖ VOV)

“ខ្ញុំជឿជាក់ថា ប្រសិនបើកម្លាំងបញ្ញា និងធនធានសេដ្ឋកិច្ចឯកជនពីអាណិកជនវៀតណាមនៅក្រៅប្រទេស ដែលគួបផ្សំជាមួយនឹងកម្លាំងបញ្ញា និងធនធានក្នុងប្រទេសនោះ វានឹងបង្កើតកម្លាំងដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិអភិវឌ្ឍន៍។ មាគ៌ានិងមូលដ្ឋានគ្រឹះដែលប្រទេសនិងប្រជាជាតិវៀតណាម កំពុងដើរដើម្បីឆ្ពោះទៅកាន់វិបុលភាព នឹងកាន់តែខ្លី និងមាននិរន្តរភាពជាងមុន”។

ប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាពជាក់ស្តែង

នៅក្នុងសុន្ទរកថា ក្នុងសន្និសីទជាតិដើម្បីជ្រួតជ្រាបនិងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៦៦ និងសេចក្តីសម្រេចចិត្តលេខ ៦៨ កាលពីថ្ងៃទី ១៨ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់ដើម្បីបើកយុគសម័យថ្មី ខណៈដែលគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅសល់តែពីរទសវត្សរ៍ទៀតប៉ុណ្ណោះ។ ប្រសិនបើ មិនតាមទាន់ល្បឿនកំណែទម្រង់ ហើយមិនបង្កើតរបកគំហើញតាំងពីពេលនេះទេ វៀតណាមនឹងបាត់បង់ឱកាសមាស ហើយធ្លាក់ពីក្រោយក្នុងការរត់ប្រណាំងជាសកល។

យោងតាមលោកអគ្គលេខាបក្ស ការយល់ដឹង ការត្រិះរិះ និងចក្ខុវិស័យមានរួចហើយ វៀតណាមត្រូវធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ដើម្បីប្រែក្លាយវាទៅជាការពិត។ សេចក្តីសម្រេចចិត្តទាំង៤ ដែលបានចេញផ្សាយនោះ គឺជាជំហានដំបូង និងខ្ពស់បំផុត ដើម្បីសម្រេចបាននូវការយល់ដឹង និងចក្ខុវិស័យខាងលើ។

សេចក្ដីសម្រេចចិត្តទាំង ៤ មិនត្រឹមតែជាការតំរង់ទិសជាទូទៅប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់នូវការពឹងផ្អែកគ្នាទៅវិញទៅមកក្នុងការអនុវត្តទៀតផង។ ប្រសិនបើស្ថាប័នមិនមានតម្លាភាព (សេចក្ដីសម្រេចចិត្តលេខ ៦៦) សេដ្ឋកិច្ចឯកជននឹងពិបាកអភិវឌ្ឍន៍ (សេចក្ដីសម្រេចចិត្តលេខ ៦៨) វិទ្យាសាស្ត្របច្ចេក

វិទ្យានឹងខ្វះបរិយាកាសច្នៃប្រឌិត (សេចក្ដីសម្រេចចិត្តលេខ ៥៧) ហើយការធ្វើសមាហរណកម្មអន្តរជាតិនឹងខ្វះប្រសិទ្ធភាព (សេចក្ដីសម្រេចចិត្តលេខ ៥៩)។ ដូច្នេះហើយ សេចក្តីសម្រេចចិត្តទាំងបួន គឺជា “សសរស្តម្ភទាំងបួន” ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រទេសជាតិក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពនិងខ្លាំងមាំមួនក្នុងយុគសម័យថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គណៈ ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang រួមជាមួយតំណាងការិយាល័យរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងនគរបាល ការបរទេស យុត្តិធ៌ម អយ្យការណ៍ប្រជាជនកំពូល និងស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស បានចូលរួមសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34) នៅទីក្រុងវីយែនប្រទេសអូទ្រីស។

Top