• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីបារាំងលោក Emmanuel Macron

ទទួលសេចក្ដីអញ្ជើញរបស់លោកប្រធានាធិបតី Emmanuel Macron អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធា រណរដ្ឋបារាំងចាប់ពីថ្ងៃទី ៦ ដល់ ទី៧ ខែតុលា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាង ឱឡារិក នារសៀលថ្ងៃទី ៧ ខែតុលា (ម៉ោងក្នុងស្រុក) នៅវិមាន Elysée ទីក្រុងប៉ារីស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ប្រធានាធិបតី Emmanuel Macron។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីបារាំងលោក Emmanuel Macron។ (រូបថត៖ VNA)
នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើសេចក្ដីប្រកាសការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងបានឯកភាពលើ ទិសដៅ និងវិធានការសំខាន់ៗ ដើម្បីនាំក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ ជ្រុងជ្រោយវៀតណាម - បារាំង អភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្តែង ស្របតាម ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយនឹងការសម្រេចចិត្តនេះ បារាំងក្លាយជាប្រទេសដំបូងគេក្នុងសហភាពអឺរ៉ុប (EU) ដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
ភាគីទាំងពីរបានវាយតម្លៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិជាសសរ ស្តម្ភដ៏សំខាន់មួយ; ឯកភាពរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រសន្តិសុខ-ការពារជាតិក្នុងពេល ឆាប់ៗនេះ; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលនាយ ទាហាន ចែករំលែកបទពិសោធន៍ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើស; គាំទ្រ គ្នាទៅវិញទៅមកនៅវេទិកាសន្តិសុខនៅក្នុងតំបន់ និងលើពិភពលោក។ ទាក់ទិននឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្ដល់ កម្ចីអនុគ្រោះ និងកម្ចី ODA សម្រាប់វៀតណាម; លើកទឹកចិត្តភ្នាក់ងារ សហគ្រាស នៃប្រទេសទាំងពីរបន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ បារាំងឆាប់បញ្ចប់ដំណើរការ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA); វាយ តំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការផ្លាស់ប្តូររបរនេសាទប្រកបដោយនិរន្តរភាព; គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង" សម្រាប់ជល ផលវៀតណាម។

រីឯខ្លួនវិញ លោកប្រធានាធិបតី Macron បានបញ្ជាក់ថា លោកនឹងស្នើឱ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង EVIPA ក្នុងពេលឆាប់ៗនេះ។ ប្រធានាធិបតីបារាំងបានវាយ តំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តភាពជាដៃគូក្នុងការផ្លាស់ ប្តូរថាមពលដោយយុត្តិធម៌ - JETP និងការធ្វើបរិវត្តកម្មបៃតង។ ភាគីទាំងពីរបានឯក ភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ហើយបារាំងមានប្រៀប ខ្លាំងដូចជា ហេដ្ឋារចនាសម្ព័ន្ធ លំហអវកាស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលក កើតឡើងវិញ ថាមពលអ៊ីដ្រូសែន ជាដើម។

ទិដ្ឋភាពនៃជំនួប។ រូបថត៖ Trí Dũng – TTXVN

លោកប្រធានាធិបតី Macron បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងពេលជាមួយគ្នានោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះតួនាទីត្រួសត្រាយ របស់ប្រទេសបារាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ; មានបំណងចង់ឲ្យ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍគំរូដោយ ផ្អែកលើប្រព័ន្ធអេកូឡូស៊ី បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃតំបន់នគរ និងតំបន់ឆ្នេរសមុទ្រ ជាពិសេសតំបន់ដីសណ្ដទន្លេ Cuu Long ដោយឈរលើមូលដ្ឋាននៃការ ធានាភាពសុខដុមរមនានៃផលប្រយោជន៍។
លោកប្រធានាធិបតី Macron បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍ជន​វៀតណាម​នៅបារាំង; អះអាងថានឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគមន៍​ជនវៀតណាមក្នុងការរស់នៅ និងធ្វើការនៅប្រទេសបារាំង។
ទាក់ទងនឹងបញ្ហាក្នុងតំបន់និងអន្តរជាតិ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពី សារៈ​សំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវា ចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ៨ ខែតុលា នាយករដ្ឋមន្ត្រីចិនលោក Li Qiang នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា។

Top