នារសៀលថ្ងៃទី ២២ ខែមេសា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ជាផ្លូវការចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាម ចាប់ពីថ្ងៃទី ២១-២៤ ខែមេសា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ។ រូបថត៖ VOV
ការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ពីបរមរាជវាំងថាំងឡុង ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាម។ បន្ទាប់នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ហើយមេដឹកនាំទាំងពីរ បានឃើញក្បួនដង្ហែស្វាគមន៍របស់កងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។
នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung មកកាន់វៀតណាម ក្នុងមុខតំណែងថ្មី និងជាប្រមុខរដ្ឋបរទេសដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីរដ្ឋសភានីតិកាលទី ១៦ បានសុក្រឹត្យក្បាល់ម៉ាស៊ីនរដ្ឋ។
បន្ទាប់ពីពិបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបពិភាក្សាការងារ៕
តាម vovworld.vn/km-KH