• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យអេស្តូនីឡើងសំឡេងដើម្បីជំរុញប្រទេសសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA)។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា (Margus Tsahkna)។ (រូបថត៖ VOV)

នៅរសៀលថ្ងៃទី ២២ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា (Margus Tsahkna) ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ បង្កើតការផ្លាស់ប្តូរជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យអេស្តូនីឡើងសំឡេងដើម្បីជំរុញប្រទេសសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់​ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EU) ដក "កាតលឿង" សម្រាប់សកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) លើការនាំចេញជលផលរបស់វៀតណាម ក្នុងពេលឆាប់ៗនេះ; អនុវត្តន៍យ៉ាងសកម្មនូវសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការអប់រំ-បណ្តុះបណ្តាល។ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវបំណងថា ប្រទេសអេស្តូនីនឹងជួយគាំទ្រប្រទេសវៀតណាមនៅក្នុងវិស័យអាទិភាព​នានា ដោយផ្តោតលើការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថលយ៉ាងទូលំទូលាយ ការសាងសង់ និងប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ ការធានាសុវត្ថិភាព និងសន្តិសុខតាមអ៊ីនធឺណិត; បច្ចេកវិទ្យាមនុស្សយន្ត ការផលិតឆ្លាតវៃ ស្វ័យប្រវត្តិកម្មឧស្សាហកម្ម និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ដែលរួមចំណែកដល់ការកែលម្អផលិតភាពការងារ និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចវៀតណាមផងដែរ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី ម៉ាហ្គូស ហ្សាក់ណា បានសង្កត់ធ្ងន់ថា ប្រទេសអេស្តូនីនឹងជួយគាំទ្រប្រទេសវៀតណាមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។ លោកបានឲ្យដឹងថា ក្នុងគណៈប្រតិភូមកវៀតណាមលើកនេះ រួមមានតំណាងមកពីសហគ្រាសឈានមុខគេចំនួន ១០ របស់អេស្តូនី ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីអេស្តូនីចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន ដោយផ្តោតលើវិស័យដែលសមស្របតាមតម្រូវការអភិវឌ្ឍន៍របស់វៀតណាម ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងថាមពល៕

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung

នារសៀលថ្ងៃទី ២២ ខែមេសា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ជាផ្លូវការចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាម ចាប់ពីថ្ងៃទី ២១-២៤ ខែមេសា។

Top