លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa Heybet)។
លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa Heybet)។ (រូបថត៖ QDND)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី
ដើម្បីចូលរួមពិព័រណ៍ការពារជាតិ និងសន្តិសុខអាស៊ីលើកទី១៩ (DSA) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen
Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម
បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa
Heybet)។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាវាយតម្លៃថា
កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី
គឺជាវិស័យដ៏សំខាន់មួយក្នុងទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរ។ ដោយសម្តែងនូវសេចក្តីសោមនស្សរីករាយ
នៅពេលដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានបើកការិយាល័យអនុព័ន្ធការពារជាតិអចិន្ត្រៃយ៍នៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមកក្នុងឆ្នាំ២០២៥
ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងមក
ភាគីទាំងពីរបានអះអាងនូវការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យនានាដូចជា៖
ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការស្វែងរកនិងជួយសង្គ្រោះ
ការជំនះលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម ឧស្សាហកម្មការពារជាតិ
ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងផ្នែកទ័ពនានា
សន្តិសុខតាមអ៊ីនធឺណិត និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនប្រពៃណី ការសម្របសម្រួល
និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ
និងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោក Musa Heybet អនុរដ្ឋមន្រ្តីក្រសួងការពារជាតិទួរគីបានមានប្រសាសន៍ថា
ក្រសួងការពារជាតិទួរគីនឹងបញ្ជូនគណៈប្រតិភូទៅចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ
២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៦
នៅទីក្រុងហាណូយ៕
តាម vovworld.vn/km-KH