• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គនាយករង UNESCO៖ វៀតណាមជាគំរូនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រវាង UNESCO និងប្រទេសជាសមាជិក

នៅមុនដំណើរទស្សនកិច្ចជាផ្លូវការ និងសម័យធ្វើការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ជាមួយអគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី ៧ ខែតុលា អគ្គនាយករងនៃអង្គការ UNESCO លោក Xing Qu បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ។

នេះជាឱកាសដើម្បីបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរ រវាងវៀតណាមនិងអង្គការយូណេស្កូ ព្រមទាំងជំរុញថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ ក្នុងប៉ុន្មានឆ្នាំខាងមុខ។

អគ្គនាយករង UNESCO បានអះអាងថា វៀតណាមជាគំរូនៃកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព រវាង UNESCO និងប្រទេសជាសមាជិក។ រូបថត៖ nhandan.vn

លោក Xing Qu បានសង្កត់ធ្ងន់ថា ចាប់តាំងពីវៀតណាមបានចូលជាសមាជិក UNESCO ក្នុងឆ្នាំ ១៩៧៦ វៀតណាមគឺជាគំរូឆ្នើមនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពូនជ្រុំដោយឥតឈប់ឈរដល់ទំនាក់ទំនងជាមួយ UNESCO។ លើសពីនេះ វៀតណាមបន្តជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ UNESCO ក្នុងការលើកសំណើនិងការអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីរួមចំណែកលើកកម្ពស់តួនាទី និងឋានៈរបស់ UNESCO នៅក្នុងបរិបទពិភពលោកថ្មី។

អគ្គនាយករងនៃអង្គការ UNESCO លោក Xing Qu បានឲ្យដឹងថា UNESCO បានអំដំណើរ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការផ្លាស់ប្តូរ ហើយបានអះអាងនូវបំណងចង់សហការជាមួយវៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។ UNESCO ក៏នឹងគាំទ្រវៀតណាមក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងវប្បធម៌នៅថ្នាក់ជាតិ ដើម្បីធានាឲ្យសមស្របទៅនឹងក្របខ័ណ្ឌអន្តរជាតិដែលមានស្រាប់; ជំរុញការអនុវត្តគម្រោងឈានមុខ គំរូល្អនៃភាពជាដៃគូរដ្ឋ-ឯកជន លើកកម្ពស់ស្វ័យភាពរបស់ស្ត្រីនិងយុវជន និងធានាឱ្យមានការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាប័ន្ន៕

កាសែតរូបភាពវៀតណាម /VNA

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top