• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ការស្វែងយល់

ស្វែងយល់ភ្នំភ្លើងនៅឧទ្យានភូគព្ភសកលលោកដាក់ណុង (Dak Nong)

អតីតកាល​ជាង​១៤០លាន​ឆ្នាំ​ ដោយសា​រ​ការ​ចលនាសម្ពន្ធ​​នៃ​ផែនដី​ បង្កើត​​ជា​មាត់​ភ្នំ​ភ្លើងជាច្រើន​​ បាន​អ្នក​សិក្សា​ភូគព្ភសាស្រ្ត​​វាយ​តម្លៃ​ មាន​សម្រស់​រហោស្ថាន​ គួប​ផ្សំនឹង​ភាព​ពិសេស​​នៃ​​ភូមិសាស្រ្ត​ឧទ្យាន​ភូគព្ភ​​សកល​លោក​​ដាក់ណុង (Dak Nong)​។​

ភ្នំភ្លើង​ជឺប្លូក (Chu B'Luk) 

ភ្នំភ្លើង​ជឺប្លូក (Chu B'Luk) ស្ថិតនៅ​ស្រុក​ក្រុង​ណូ (Krong No) មានរាង​កោណ​​ដាច់​កំពូល​​ពិសេស​ ស្អាត​អស្ចារ្យ​ អាច​គយ​គន់​​​​ចម្ងាយ​ពី​គ្រប់​ទិស​ទាំង​អស់​​។

ចំណាប់អារម្មណ៍​ នេះ​ជា​ភ្នំភ្លើង​តែមួយ​គត់​នៅ​តំបន់​ឧទ្យាន​ភូគព្ភ​សកលលោក​​​ដាក់ណុង (Dak Nong)​ បង្កើត​​ប្រព័ន្ធ​រោង​​ល្អាង​ម៉ាក់ម៉ា​​​ចំនួន​៥០ ដែលមាន​​ទ្រង់ទ្រាយ​​ពិសេស​បំផុត​​នៅ​អាស៊ី​អាគ្នេយ៍​ បង្កប់​នៅ​អាថ៌កំបាំង​​ចម្លែក​ កំពុង​​តម្រូវការ​​​​សិក្សា​ស្រាវ​ជ្រាវ​ ទម្លាយ​​អាថ៌កំបាំងផង​ដែរ​​​។​

ក្រៅពីនោះ​  ការ​រកឃើញទីតាំង​បុរាណវិទ្យា​ អ្នក​បុរេប្បវត្តិ​រស់នៅ​ក្នុង​ល្អាង​ភ្នំ​ភ្លើង​នេះ បំពេញ​​បន្ថែម​តម្លៃ​វិទ្យាសាស្រ្ត​ សិក្សាអប់រំ​ លើ​​លក្ខណៈ​ភូគព្ភសាស្រ្ត​ពិសេសនេះ។


ភ្នំភ្លើង​ជឺប្លូក​ (Chu B'Luk) ជា​ភ្នំ​ទម្រង់គំរូ​នៃ​បែប​ផ្ទុះបាញ់ទៅចំខាងលើ​​ ដែលមាន​អាយុកាល​ ចាប់ពី​២០០.០០០ - ​៦០០.០០០ឆ្នាំ​។ រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម
 

Hang C9  ជឺប្លុក (Chu B'Luk) ជា​ល្អាង​មួយ​ក្នុង​ចំណោម​​ល្អាង​ភ្នំភ្លើង bazan ​ ចំណុះ​ប្រជុំ​ល្អាង​ភ្នំភ្លើង​វែង​បំផុត​ នៅ​អាស៊ី​អាគ្លេយ៍​។ ប្រជុំភ្នំនេះ បាន​អ្នក​វិទ្យាសាស្រ្ត​វៀតណាម​និង​ជប៉ុន​ ប្រកាស​រកឃើញ​នៅ​ចុង​ឆ្នាំ​២០១៤។​ រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​​


ជញ្ជាំង​ល្អាង​មាន​ពណ៌​ក្រហម​ពិសេស​។ រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​​


មាត់​ល្អាង​ភ្នំ​ភ្នើង​ជឺប្លូក ​(Chu B'Luk)។ រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​​

 


សម្រស់​ជញ្ជាំង​ថ្ម​ ខាង​ក្នុង​ល្អាង​ភ្នំភ្លើង​​ជឺប្លូក (Chu B'Luk)​។ ​រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម


ដំណើរ​ស្វែងយល់​គយគន់ទេសភាព​មាត់​ភ្នំភ្លើង​ជឺប្លូក​ (Chu B'Luk) នៃ​ភ្ញៀវទេសចរ​។​ ​រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​​


ភ្នំភ្លើង​ណឹមហ្គលែ​ (Nam Gle)

ស្ថិតនៅ​ស្រុក​ដាក់មីល (Dak Mil) ​ភ្នំភ្លើង​ណឹមហ្គលែ (Nam Gle) បាន​ចាត់ទុក​​ជា​ភ្នំភ្លើ​ង​​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​មាន​​​អាយុក្មេង ​នៅ​តំបន់​តីង្វៀន (Tay Nguyen)​​។ រូបសណ្ឋាន​​ភ្នំភ្លើង​ណឹម​ហ្គលែ (Nam Gle) ផ្សេង​ដោយ​ឡែក​ បើប្រៀប​នឹង​​ភ្នំភ្លើង​ដទៃ​ទៀត​ នៅ​តំបន់​ឧទ្យាន​ភូគព្ភ​ដាក់ណុង (Dak Nong)​។​

សំឡឹង​ពីទីខ្ពស់​ ភ្នំភ្លើង​ណឹម​ហ្គលែ (Nam Gle) ​​មានរាង​ដូចជា​សម្បកខ្យង់​គ្របគ្នា​។ នេះ​ជា​ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំ​ភ្លើង ​​ដែលមាន​រាង​សណ្ឋាន​ស្អាត​ មាន​​ការគួប​ផ្សំ​រវាង​​ចន្លោះ​រហែង​ និងផ្ទុះ​បាញ់ចំ​ទៅ​ខាងលើ​។​

ភ្នំភ្លើង​ណឹម​ហ្គលែ (Nam Gle) ស្ថិតនៅ​ជិត​បឹង​ទឹក​ធម្មជាតិ​ធំស្អាតមួយ​។ តាម​​ការសន្និដ្ឋាន​នៃអ្នក​វិទ្យាសាស្រ្ត​ បឹង​ទឹក​នេះ​​អាច​មានការ​ពាក់ព័ន្ធ​ដល់​សកម្មភាព​​ភ្នំភ្លើង​នេះ​។




ស្ថិត​នៅ​ស្រុក​ដាក់មីល​ (Dak Mil) ភ្នំភ្លើង​ណឹង​ហ្គលែ (Nam Gle) ចាត់​ទុក​ជា​ភ្នំភ្លើង​​មួយក្នុង​​ចំណោម​ភ្នំភ្លើង​ មាន​អាយុ​ក្មេង ​នៅ​តំបន់​តីង្វៀន (Tay Nguyen)​​។​ រាង​សណ្ឋា​ន​ភ្នំភ្លើង​នេះផ្សេង​ទាំងស្រុង​ បើប្រៀប​នឹង​ភ្នំភ្លើង​ឯទៀត​ នៅ​តំបន់​ឧទ្យាន​ភូគព្ភសកលលោក​​​​ដាក់ណុង (Dak Nong)​។ រូបថត៖ កុង​ដាត​/​កាសែតរូបភាពវៀតណាម​




ថ្មម៉ាក់ម៉ារក​​ឃើញ​នៅ​ជុំវិញ​តំបន់​ភ្នំភ្លើង​ណឹមហ្គលែ (Nam Gle)​​។ រូបថត៖ កុង​ដាត​/​កាសែតរូបភាពវៀតណាម​


ភ្នំភ្លើង​ណា​មយើង​ (Nam Dong)

ស្ថិតនៅ​ស្រុក​គឺយូត (Cu Jut) ណាម​យើង (Nam Dong) ​​ជា​ភ្នំ​ធំទី៣ នៅ​ឧទ្យាន​​ភូគព្ភសកលលោក​​​ដាក់ណុង (Dak Nong)​ ដែល​មាន​ទេស​ភាព​បែប​អាថ៌កំបាំង​​ផ្សងព្រេង​ ដោយបាន​​អភិរក្ស​នៅ​ដូចសភាពដើម​ ល្អបង្គួរ​។

មាត់​ភ្នំភ្លើង​មាន​រាង​ជីឡាវ​ មានកម្ពស់​ប្រហាក់ប្រហែលនឹង​​​តំបន់​ជុំវិញ​។ តាម​​កម្ពស់​មាត់​ភ្នំភ្លើង​ អាច​ហៅ​ទីនេះ​ជា​មាត់ភ្នំ​អាថ៌កំបាំង​ ដោយ​សារ​​សំឡឹង​ពីចម្ងាយ​​ក៏ដូចជា​នៅ​ជិត​ (​ក្នុង​​រង្វង់កាំ​១ - ​២គីឡូម៉ែត្រ​) មិនអាច​ណាស្គាល់​​​រូបសណ្ឋាន​ជា​ភ្នំភ្លើងមួយ​​។​



អ្នក​ស្រុក​ដាំ​​ចម្ការ​នៅលើ​មាត់​ភ្នំភ្លើង​ណាមយើង​ (Nam Dong)។ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម

ភ្នំភ្លើង​ណាម​យើង​ (Nam Dong) ជា​ភ្នំ​ធំទី​៣​នៅឧទ្យាន​ភូគព្ភ​សកលលោក​ដាក់ណុង​ (Dak Nong)​ ដែលមាន​ទេសភាព​​ទាក់អារម្មណ៍​ ដែល​បាន​អភិរក្ស​ល្អគួរសម។ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​


ប្រជុំ​ភ្នំភ្លើង​ណឹម​ការ​ (Nam Kar)

ស្ថិតនៅ​ភូមិសាស្រ្ត​ស្រុក​ក្រុង​ណូ (Krong No) ​ភ្នំភ្លើង​ណឹម​ការ (Nam Kar) ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​ស្អាតបំផុត ​នៅ​តំបន់​ឧទ្យាន​ភូគព្ភសកល​លោក​ដាក់​ណុង​ (Dak Nong)​។​

ក្រៅពី​មាត់​ភ្នំភ្លើង​កណ្តាល​ ​នៅមាន​មាត់​ភ្នំភ្លើង​រណប​​ចំនួន​២ បាន​​កកើត​ដោយការផ្ទុះ​បាញ់នៃ​ម៉ាក់ម៉ា​។ ក្រៅ​ពីនោះ​នៅមាន​ពុម្ព​​ឈើហ្វូស៊ីល​ ដែលកកើត​ដោយ​​​ដំណើរ​​ផ្ទុះ​​ភ្នំភ្លើង​។

ភ្នំភ្លើង​នេះ មានទ្រង់ទ្រាយ​មិនធំណាស់ណាទេ តែ​មាន​លក្ខណៈ​ពិសេស​ខាង​រូបសណ្ឋាន​ រចនាសម្ពន្ធ សម្រស់​​អាថ៌កំបាំង​ និង​ពិសេស​បំផុត​​នៅ​ឧទ្យាន​ភូគព្ភសកលលោក​​ដាក់ណុង (Dak Nong)​។​




ទេសភាព​មាត់​ភ្នំភ្លើង​ណឹម​ការ (Nam Kar)​ សំឡឹង​​ពី​ទីខ្ពស់​។ ភ្នំភ្លើង​​មាន​រាង​​កោណ​ដាក់​កំពូល​ ឬរាង​ចាន​ផ្កាប់​ មាត់​​រាង​ជីឡាវ​​​ ច្រាំង​មាត់​ជុំវិញអណ្តែត​​ខ្ពស់​ ​ជា​លក្ខណៈ​​ផ្ទុះ​បាញ់ទៅចំ​​ខាងលើ​។ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​ 


ទេសភាព​វាលស្រូវ​នៅ​ជុំវិញ​ភ្នំភ្លើង​ណឹម​ការ (Nam Kar)​។​ រូបថត៖ កុង​ដាត/​កាសែតរូបភាពវៀតណាម​



អ្នក​ស្រុក​ប្រមូលផល​ស្រូវ​នៅលើ​វាលស្រែ​ជុំវិញ​ភ្នំភ្លើង​ណឹម​ការ (Nam Kar)​​។ រូបថត៖ កុង​ដាត/​កាសែតរូបភាពវៀតណាម

ផ្លាកណែនាំ​ផ្លូវ​ទៅកាន់​ដាក់ណុង (Dak Nong)​៖​​

- ប្រសិន​បើ​រស់នៅ​សាយហ្គន ឬ​ខេត្ត​ជិត​ខាង​ដាក់ណុង (Dak Nong)​ ភ្ញៀវ​ទេសចរ​អាច​ជិះរថយន្ត​ឯកជន​ ធ្វើ​ដំណើរ​ទៅកាន់​ដាក់ណុង (Dak Nong)​។ ពី​ទីក្រុង​សាយហ្គន​ធ្វើ​ដំណើរ​ឆ្លង​ប៊ីញ​យឿង​ (Binh Duong) ទៅដល់​ដុង​ស័យ​ (Dong Xoai) ខេត្ត​ប៊ីញ​ភឿក​ (Phuoc Hung) ពីទីនេះ​តាម​ដងផ្លូវ​លេខ​១៤ នឹង​ទៅដល់​ដាក់ណុង (Dak Nong)​។ ឬភ្ញៀវ​ទេសចរ​ក៏អាច​ធ្វើដំណើរ​តាមឡាន​​ដឹក​ជញ្ជូន​ភ្ញៀវ​ ទៅកាន់​ដាក់ណុង (Dak Nong)​ ដែល​មាន​ការ​ធ្វើ​ដំណើរ​ជា​រៀង​រាល់​ថ្ងៃ​ ជាមួយ​​​ចម្ងាយ​ប្រហែល​២៥០គីឡូម៉ែត្រ​ ត្រូវ​​ចំណាយ​ពេលវេលា​ប្រហែល​៧ - ​៨ ម៉ោង​ ទើប​​អាចទៅដល់។​

- អំពីការ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ ដាក់​ណុង (Dak Nong)​ ​សព្វថ្ងៃ​មិន​ទាន់​មាន​​ព្រលានយន្ត​នៅ​ឡើយ​ ​ព្រលាន​យន្ត​ហោះ​ពីរ ដែល​​​នៅ​ជិត​បំផុត សម្រាប់​ភ្ញៀវ​ទេសចរ​​ធ្វើ​ដំណើរ​​ទៅ​ដល់​មជ្ឈមណ្ឌល​ខេត្ត គឺ​​ព្រលាន​យន្ត​ហោះ​បួង​ម៉ាធួក (Buon Ma Thuot)​ នៅ​​ចម្ងាយ​១៣០គីឡូម៉ែត្រ​ និង​ព្រលាន​យន្ត​ហោះ​ឡៀន​ខឿន (Lien Khuong) (ដាឡាត -  Dalat) នៅ​ចម្ងាយ​១៥០​គីឡូម៉ែត្រ​។ ភ្ញៀវ​ទេសចរ​មកពី​ខេត្ត​​ជិត​ខាង​ ទូទាំងប្រទេស​ ក៏អាច​ចុះយន្តហោះ​នៅ​ព្រលាន​យន្ត​ បួ​ងម៉ាធួក​ (Buon Ma Thuot) ឬព្រលាន​យន្តហោះ​ដាតឡាត​ (Dalat) ដើម្បី​​ធ្វើ​ដំណើរទៅកាន់​ឧទ្យាន​ភូគព្ភ​​សកលលោក​ដាក់ណុង (Dak Nong)​។​ 

 

អនុវត្ត៖ កុងដាត - ប្រែសម្រួល៖ រីកើង

សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)

សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)

នាពេលថ្មីៗនេះ សារមន្ទីរហាណូយ (Ha Noi) បានរៀបចំការតាំងពិពណ៌វត្ថុបុរាណ និងឯកសារជាង ២០០គ្រឿង ទាក់ទងនឹងសាលាគុន យុទ្ធសាស្រ្ត និងកម្រងអាវុធក្នុង​រាជកាល​ លេ (Le)

Top