• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងបារាំង

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែតុលា ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងសន្និសីទសារព័ត៌មានរួម។ (រូបថត៖  VNA) 
សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរប្តេជ្ញាជំរុញទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក៏ដូចជាការគោរពសមភាព អធិបតេយ្យភាព ឯករាជ្យ បូរណភាពដែនដី និងរបបនយោបាយនៃភាគីនីមួយៗ។
ក្នុងកម្រិតទ្វេភាគី ភាគីទាំងពីរបានប្តេជ្ញារក្សាការផ្លាស់ប្តូរ និងការជួបប្រាស្រ័យ កម្រិតខ្ពស់តាមរយៈគ្រប់បណ្តាញរវាងអាជ្ញាធរបារាំង និងបក្សកុម្មុយនិស្ត រដ្ឋា ភិបាល រដ្ឋសភា និងអាជ្ញាធរមូលដ្ឋានវៀតណាម; លើកកម្រិត បង្កើនប្រសិទ្ធភាព និងពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគី។
បារាំង និងវៀតណាមបានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃពហុភាគីនិយម ដែល ក្នុងនោះអង្គការសហប្រជាជាតិដើរតួនាទីជាមជ្ឈភាព ហើយបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសសារៈសំខាន់នៃការ លើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាននានាសម្រាប់ការ អភិវឌ្ឍនៃប្រទេសនីមួយៗ។
បារាំង និងវៀតណាមបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ក៏ដូចជាការប្តេជ្ញាចិត្តគោរពយ៉ាងពេញ លេញនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ភាគីទាំងពីរ ប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងគ្រប់ទម្រង់នៃការគម្រាមកំហែងប្រើប្រាស់កម្លាំង ឬការប្រើប្រាស់កម្លាំងដែលផ្ទុយនឹងច្បាប់អន្តរជាតិ ហើយបញ្ជាក់សារជាថ្មីអំពីសារៈ សំខាន់នៃការរក្សាសន្តិសុខ និងសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍ដោយគ្មាន ការរារាំង ក៏ដូចជាសិទ្ធិធ្វើដំណើរដោយមិនបង្កគ្រោះថ្នាក់នៅសមុទ្រខាងកើត ទន្ទឹមនឹង នោះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់ ដើម្បីសម្រេចបាននូវក្រមប្រតិបត្តិ (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្រេចបាននូវសន្តិភាពគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និងនិរន្តរភាពនៅអ៊ុយក្រែន ស្របតាមច្បាប់អន្តរជាតិ និងឈរលើ គោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់ពិសេសនៃការគោរពឯករាជ្យ បូរណភាពដែនដី និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់។
ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងគួរឲ្យព្រួយបារម្ភនៃស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្ធូរ បន្ថយភាពតានតឹង និងអនុវត្តការអត់ធ្មត់ជាអតិបរមា។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរមានបំណងចង់អភិវឌ្ឍន៍ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិ បត្តិការយុទ្ធសាស្ត្រលើវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យាថ្មី ជាពិសេសតាមរយៈការ ផ្លាស់ប្តូរគោលនយោបាយសាធារណៈ និងសកម្មភាពបណ្តុះបណ្តាល។
វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយបារាំង និងក្រុមហ៊ុន បារាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការធ្វើចរាចរណ៍ក្នុងទីក្រុង និងផ្លូវដែក ថាមពល កកើតឡើងវិញ ការផ្លាស់ប្ដូរថាមពល អ៊ីដ្រូសែនមិនមែនកាបូន សេដ្ឋកិច្ចឌីជីថល សេដ្ឋ កិច្ចវិលជុំ ឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ អាកាសចរណ៍ស៊ីវិល និងខ្សែកាបក្រោមសមុទ្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top