ទេសចរណ៍ សុខសាន្តអែវយ៉ (Eo gio) 15/04/2019 មិនដឹងនរណាបានដាក់ឈ្មោះថាអែវយ៉ (Eo gio) ដែលទីកន្លែងពោរពេញទៅដោយអាថ៌កំបាំង និង ភាពទាក់ទាញយ៉ាងនេះ?។ គ្រាន់តែបានស្តាប់និទានមកថា មនុស្សគ្រប់គ្នាស្តាប់បានសំឡេងរន្ធត់អារម្មណ៍នៅចុងថ្ងៃរសៀល ពេលថ្ងៃអស្តង្គតលាបពណ៌លឿងគ្របដណ្តប់លើផ្ទៃទឹក ព្រមទាំងមានហ្វូងបក្សីក្រចៀកកាំហើរឆ្វៀលឆ្វាត់ស្វែងរកទ្រនំ។ អ្នកខ្លះបែរជាបកស្រាយយ៉ាងសាមញ្ញ នោះគឺជាការប្រគំនៃជំនោរខ្យល់បកបោកប្រដេញគ្នា ជ្រែកចូលមកកាន់ឈូងសមុទ្រស្ងាត់។ ក្នុងពេលមនុស្សមួយចំនួននៅតែអះអាងថា នោះជាពាក្យខ្សឹមសម្ងាត់បញ្ញើរបស់ធម្មជាតិ។ ឆ្នេរសមុទ្រអែវយ៉ (Eo gio) ចំណុះភូមិសាស្រ្តឃុំញើនលី (Nhon Ly) ទីក្រុងក្វីញើន (Quy Nhon) ខេត្តប៊ិញឌិញ (Binh Dinh)។ មិត្តគ្រាន់តែអញ្ជើញមកដល់តំបន់ស្ពានធីណាយ (Thi Nai) ឆ្លងកាត់ផ្លូវបែកជាបីញើនហូយ (Nhon Hoi) ទទួលបានអារម្មណ៍អណ្តែតអណ្តូង ចំហាយទឹកប្រៃៗអ្វីមួយមកពីមហាសមុទ្រ។ ហើយប៉ុន្មាននាទីក្រោយមក ពេលទៅប៉ះនឹងដើមស្ងាវឈរត្រៀមត្រាសម្ងំលើឆ្នេរខ្សាច់ នោះជាពេលអ្នកបានអញ្ជើញទៅដល់អែវយ៉ (Eo gio) ដែលខ្លួនត្រូវការស្វែងរក។ លើដងភ្នំអឌ្ឍចន្ទវែងអន្លាយ ដេកតាមបណ្តោយតាមមាត់សមុទ្រក្វីញើន (Quy Nhon) អែវយ៉ (Eo gio) ជាទីកន្លែងឆ្ងាយបំផុត និង ពិសេសបំផុត។ ចាប់ពីផ្លូវលំចាស់ ឡើងតាមកាំជណ្តើរខ្ពស់ត្រដែត នៅក្បែរឈូងសមុទ្រពណ៌ស្រស់លេចធ្លោ កណ្តាលផ្ទៃមេឃពណ៌បៃតង និង ពពកសក្បោះ មិត្តនឹងបានគយគន់ទេសភាពល្អឥតខ្ចោះរបស់អែវយ៉ (Eo gio)។ ពីខ្ពស់សំឡឹងចុះក្រោម មិត្តនឹងឃើញផ្ទៃទឹកសមុទ្រមួយ ដែលបានសាងរូប ទៅដោយដងភ្នំខ្ពស់អោបត្រកងបី។ អែវយ៉ (Eo gio) មិនត្រឹមតែជា “ឈូងទាញខ្យល់” វានៅមានអត្ថន័យដូចជារាងរូវកញ្ញាម្នាក់ បញ្ចេញបង្អួតសម្រស់ល្វត់ល្វាន់ស្រៀបបៀប។ ប្រសិនបើ នរណាចង់ឃើញសម្រស់ស្រស់ស្អាតបានតុបតែង ពណ៌សិប្បនិមិ្មតឆើតឆាយ នឹងងាយខកចិត្តណាស់។ ពីព្រោះអែវយ៉ (Eo gio) នៅរហោស្ថានណាស់ ហើយ សម្រស់ស្អាតរបស់វា រំលេចចេញដោយភាពសាមញ្ញ និង បិរ បរិសុទ្ធតែប៉ុណ្ណោះ។ វាស្អាតសាមញ្ញធម្មតា ដោយសារពន្លឺថ្ងៃចែងចាំងពីលើក្បាល តន្រ្តីរសាត់តាមវាយោ ស្លែលើថ្ម និង ទឹកសមុទ្ររលកស្រិចៗបោកបាច់ក្រោមបាតទជើង។ សម្រស់ធម្មជាតិប្រណិត ដែលអ្នកស្រឡាញ់ធម្មជាតិ ក្រេបយកខ្លឹមសារបាននៅពេលអារម្មណ៍ពិតស្រស់ថ្លា និង ចិត្តស្ងប់។ ឆ្នេរថ្មអណ្តែតនៅអែវយ៉ (Eo gio) បានសាងឡើងដោយដងផ្លូវថ្មើរជើង ទុកសម្រាប់ភ្ញៀវទេសចរគយគន់ទេសភាព។ រូបថត៖ បាង៉ុក អែវយ៉ស្អាតអស្ចារ្យ និង រហស្ថានណាស់។ រូបថត៖ បាង៉ុក ភ្ញៀវទេសចរពិសោធន៍លេងទឹកសមុទ្រខៀវថ្លាឈ្វេង នៅអែវយ៉ (Eo gio)។រូបថត៖ បាង៉ុក ភ្ញៀវទេសចរចូលចិត្តកត់ត្រាដោយស្លឹករូបថតដ៏ស្រស់ស្អាតនៅអែវយ៉ (Eo gio)។ រូបថត៖ បាង៉ុក រដូវស្លែសារាយនៅអែវយ៉ (Eo gio)។ រូបថត៖ បាង៉ុក អ្នកស្រុកនេសាទចាប់ជលផល ដោយទូល្អីនៅអែវយ៉ (Eo gio)។ រូបថត៖ បាង៉ុក ដងភ្នំធម្មជាតិរបាំងរាំងឱ្យតំបន់ទឹកសមុទ្រស្ងប់រលក ព្រមជាមួយរូងភ្នំជាច្រើនដូចជា៖ រូងត្រប្រចៀវ រូងគីក (Ky Co) រូងបាង៉ែ (Ba Nghe) ជាដើម បង្កើតជាជីវសាស្រ្តចម្រុះពិសេសកម្ររកមាន។ ក្នុងជីវសាស្រ្តចម្រុះនោះ ឆ្នេរថ្មអណ្តែត ជាទីកន្លែងពិសេសប្រមូលផ្តុំនូវគនរដុំថ្មតូចធំ ជាមួយនឹងរូបរាងពណ៌ផ្សេងគ្នាដោយរងការបបោសសំណឹកនៃវាយោនិងគង្គា ដុំថ្មទាំងនេះបានបញ្ជេញទឹកពណ៌តាមពេលវេលា។ មិត្តអាចស្វែងរកដុំថ្មអង្គុយត្រកងវាយោ ឬដេកលើផ្ទាំងថ្មធំលំហែកាយសប្បាយចិត្តក្រោមលំហមេឃា។ មិត្តក៏អាចដើរកម្សាន្តមើលព្រំពណ៌ខៀវលេចអណ្តែតលើផែនថ្មដា។ បើចង់រស់នៅជាមួយនឹងអ្នកស្រុក ចូរមិត្តអញ្ជើញទៅកាន់ភូមិនេសាទជិតនោះ ដើម្បីក្រេបពិសាម្ហូបអាហារស្រស់ៗ បានច្នៃយ៉ាងសាមញ្ញ។ អ្វីដែលមិត្តទទួលបានមិនមែនជាការរាប់រករាក់ទាក់ បម្រើយ៉ាងជំនាញនោះតទេ មិត្តនឹងទទួលបានភាពស្លូតត្រង់សាមញ្ញរបស់អ្នកស្រុកសមុទ្រទៅវិញ។ ចង់ពិសោធន៍ជាងនេះទៀត មិត្តអាចជួលកាណូតទឹក ទៅទស្សនាកោះគីករ (Ky Co) បន្ទាប់ពីងូតទឹកសមុទ្រយ៉ាងសប្បាយ និង ទៅត្រាំខ្លួនក្រោមទឹកជ្រោះធម្មជាតិស្រស់ថ្លា។ ពេលអារម្មណ៍ស្រស់ស្រាយសប្បាយចិត្ត មិត្តអាចទៅកាន់វត្តបូជាសូមសុខ គយគន់រូបសំណាកព្រះម៉ែគង់ស៊ីអីន ទ្រង់មានឥរិយាបទឈរប្រកបដោយចិត្តមេត្តាសំឡឹងមើលទៅផ្ទៃសមុទ្រ ដើម្បីបួងស្រួងសូមសុខសាន្តជូនប្រជា។ មិត្តគប្បីអញ្ជើញមកទីនេះ នារដូវប្រាំង រហូតដល់ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ពេលព្យុះរសាត់ទៅបន្សល់នៅភាពសុខសាន្តយូរថ្ងៃនៅអែវយ៉ (Eo gio)។ រដូវប្រាំងក្តៅស្រោច ប៉ុន្តែអែវយ៉ (Eo gio) បែរជាត្រជាក់ស្រេប ដោយសារតែងបានភ្នំខ្ពស់របាំងថ្ងៃ។ ដើមរដូវស្លឹកឈើជ្រុះ ខ្យល់បករវិកៗ ចំហាយទឹកចុះស្រទន់ជាង។ ចំណុះចំណាប់អារម្មណ៍នៅទីនេះ មិនត្រឹមតែរាងកែបសេះ ជាមួយនឹងឈូងសមុទ្រអោបវាយោបញ្ជ្រាបចូលសន្តានចិត្ត មិតត្រឹមតែជាឆេរសមុទ្រអណ្តែតសម្បូររូបរាង ពណ៌សម្បុរ តែគួរចំណាប់អារម្មណ៍នោះគឺទឹកសមុទ្រមានពណ៌ខៀវថ្លាឈ្វេង។ នៅអែវយ៉ (Eo gio) នេះ មិត្តនឹងឃើញច្បាស់ជាងនូវភាពអស្ចារ្យនៃធម្មជាតិ ភាពរឹងមាំអនេកនៃវេលា និង ភាពឥតតម្លៃនៃខ្យល់អាកាសបរិសុទ្ធ។ អញ្ជើញមកដល់អែវយ៉ (Eo gio) ដើម្បីបានអណ្តែតប្រាណលើផ្ទៃគង្គាខៀវត្រជាក់ ដើម្បីបានក្រេបយកខ្យល់អាកាសមិនលាយលំធូលីក្រុង។ ដើម្បីបានស្ងប់ចិត្តជម្រះមន្ទិល បំផុតគឺយល់ពីតម្លៃពិតប្រាកដរបស់ធម្មជាតិនិងជីវិត៕ អត្ថបទ៖ ផាមធ្វីយុង រូបថត៖ បាង៉ុក

មិនដឹងនរណាបានដាក់ឈ្មោះថាអែវយ៉ (Eo gio) ដែលទីកន្លែងពោរពេញទៅដោយអាថ៌កំបាំង និង ភាពទាក់ទាញយ៉ាងនេះ?។ គ្រាន់តែបានស្តាប់និទានមកថា មនុស្សគ្រប់គ្នាស្តាប់បានសំឡេងរន្ធត់អារម្មណ៍នៅចុងថ្ងៃរសៀល ពេលថ្ងៃអស្តង្គតលាបពណ៌លឿងគ្របដណ្តប់លើផ្ទៃទឹក ព្រមទាំងមានហ្វូងបក្សីក្រចៀកកាំហើរឆ្វៀលឆ្វាត់ស្វែងរកទ្រនំ។ អ្នកខ្លះបែរជាបកស្រាយយ៉ាងសាមញ្ញ នោះគឺជាការប្រគំនៃជំនោរខ្យល់បកបោកប្រដេញគ្នា ជ្រែកចូលមកកាន់ឈូងសមុទ្រស្ងាត់។ ក្នុងពេលមនុស្សមួយចំនួននៅតែអះអាងថា នោះជាពាក្យខ្សឹមសម្ងាត់បញ្ញើរបស់ធម្មជាតិ។ ឆ្នេរសមុទ្រអែវយ៉ (Eo gio) ចំណុះភូមិសាស្រ្តឃុំញើនលី (Nhon Ly) ទីក្រុងក្វីញើន (Quy Nhon) ខេត្តប៊ិញឌិញ (Binh Dinh)។ មិត្តគ្រាន់តែអញ្ជើញមកដល់តំបន់ស្ពានធីណាយ (Thi Nai) ឆ្លងកាត់ផ្លូវបែកជាបីញើនហូយ (Nhon Hoi) ទទួលបានអារម្មណ៍អណ្តែតអណ្តូង ចំហាយទឹកប្រៃៗអ្វីមួយមកពីមហាសមុទ្រ។ ហើយប៉ុន្មាននាទីក្រោយមក ពេលទៅប៉ះនឹងដើមស្ងាវឈរត្រៀមត្រាសម្ងំលើឆ្នេរខ្សាច់ នោះជាពេលអ្នកបានអញ្ជើញទៅដល់អែវយ៉ (Eo gio) ដែលខ្លួនត្រូវការស្វែងរក។ លើដងភ្នំអឌ្ឍចន្ទវែងអន្លាយ ដេកតាមបណ្តោយតាមមាត់សមុទ្រក្វីញើន (Quy Nhon) អែវយ៉ (Eo gio) ជាទីកន្លែងឆ្ងាយបំផុត និង ពិសេសបំផុត។ ចាប់ពីផ្លូវលំចាស់ ឡើងតាមកាំជណ្តើរខ្ពស់ត្រដែត នៅក្បែរឈូងសមុទ្រពណ៌ស្រស់លេចធ្លោ កណ្តាលផ្ទៃមេឃពណ៌បៃតង និង ពពកសក្បោះ មិត្តនឹងបានគយគន់ទេសភាពល្អឥតខ្ចោះរបស់អែវយ៉ (Eo gio)។ ពីខ្ពស់សំឡឹងចុះក្រោម មិត្តនឹងឃើញផ្ទៃទឹកសមុទ្រមួយ ដែលបានសាងរូប ទៅដោយដងភ្នំខ្ពស់អោបត្រកងបី។ អែវយ៉ (Eo gio) មិនត្រឹមតែជា “ឈូងទាញខ្យល់” វានៅមានអត្ថន័យដូចជារាងរូវកញ្ញាម្នាក់ បញ្ចេញបង្អួតសម្រស់ល្វត់ល្វាន់ស្រៀបបៀប។ ប្រសិនបើ នរណាចង់ឃើញសម្រស់ស្រស់ស្អាតបានតុបតែង ពណ៌សិប្បនិមិ្មតឆើតឆាយ នឹងងាយខកចិត្តណាស់។ ពីព្រោះអែវយ៉ (Eo gio) នៅរហោស្ថានណាស់ ហើយ សម្រស់ស្អាតរបស់វា រំលេចចេញដោយភាពសាមញ្ញ និង បិរ បរិសុទ្ធតែប៉ុណ្ណោះ។ វាស្អាតសាមញ្ញធម្មតា ដោយសារពន្លឺថ្ងៃចែងចាំងពីលើក្បាល តន្រ្តីរសាត់តាមវាយោ ស្លែលើថ្ម និង ទឹកសមុទ្ររលកស្រិចៗបោកបាច់ក្រោមបាតទជើង។ សម្រស់ធម្មជាតិប្រណិត ដែលអ្នកស្រឡាញ់ធម្មជាតិ ក្រេបយកខ្លឹមសារបាននៅពេលអារម្មណ៍ពិតស្រស់ថ្លា និង ចិត្តស្ងប់។ ឆ្នេរថ្មអណ្តែតនៅអែវយ៉ (Eo gio) បានសាងឡើងដោយដងផ្លូវថ្មើរជើង ទុកសម្រាប់ភ្ញៀវទេសចរគយគន់ទេសភាព។ រូបថត៖ បាង៉ុក អែវយ៉ស្អាតអស្ចារ្យ និង រហស្ថានណាស់។ រូបថត៖ បាង៉ុក ភ្ញៀវទេសចរពិសោធន៍លេងទឹកសមុទ្រខៀវថ្លាឈ្វេង នៅអែវយ៉ (Eo gio)។រូបថត៖ បាង៉ុក ភ្ញៀវទេសចរចូលចិត្តកត់ត្រាដោយស្លឹករូបថតដ៏ស្រស់ស្អាតនៅអែវយ៉ (Eo gio)។ រូបថត៖ បាង៉ុក រដូវស្លែសារាយនៅអែវយ៉ (Eo gio)។ រូបថត៖ បាង៉ុក អ្នកស្រុកនេសាទចាប់ជលផល ដោយទូល្អីនៅអែវយ៉ (Eo gio)។ រូបថត៖ បាង៉ុក ដងភ្នំធម្មជាតិរបាំងរាំងឱ្យតំបន់ទឹកសមុទ្រស្ងប់រលក ព្រមជាមួយរូងភ្នំជាច្រើនដូចជា៖ រូងត្រប្រចៀវ រូងគីក (Ky Co) រូងបាង៉ែ (Ba Nghe) ជាដើម បង្កើតជាជីវសាស្រ្តចម្រុះពិសេសកម្ររកមាន។ ក្នុងជីវសាស្រ្តចម្រុះនោះ ឆ្នេរថ្មអណ្តែត ជាទីកន្លែងពិសេសប្រមូលផ្តុំនូវគនរដុំថ្មតូចធំ ជាមួយនឹងរូបរាងពណ៌ផ្សេងគ្នាដោយរងការបបោសសំណឹកនៃវាយោនិងគង្គា ដុំថ្មទាំងនេះបានបញ្ជេញទឹកពណ៌តាមពេលវេលា។ មិត្តអាចស្វែងរកដុំថ្មអង្គុយត្រកងវាយោ ឬដេកលើផ្ទាំងថ្មធំលំហែកាយសប្បាយចិត្តក្រោមលំហមេឃា។ មិត្តក៏អាចដើរកម្សាន្តមើលព្រំពណ៌ខៀវលេចអណ្តែតលើផែនថ្មដា។ បើចង់រស់នៅជាមួយនឹងអ្នកស្រុក ចូរមិត្តអញ្ជើញទៅកាន់ភូមិនេសាទជិតនោះ ដើម្បីក្រេបពិសាម្ហូបអាហារស្រស់ៗ បានច្នៃយ៉ាងសាមញ្ញ។ អ្វីដែលមិត្តទទួលបានមិនមែនជាការរាប់រករាក់ទាក់ បម្រើយ៉ាងជំនាញនោះតទេ មិត្តនឹងទទួលបានភាពស្លូតត្រង់សាមញ្ញរបស់អ្នកស្រុកសមុទ្រទៅវិញ។ ចង់ពិសោធន៍ជាងនេះទៀត មិត្តអាចជួលកាណូតទឹក ទៅទស្សនាកោះគីករ (Ky Co) បន្ទាប់ពីងូតទឹកសមុទ្រយ៉ាងសប្បាយ និង ទៅត្រាំខ្លួនក្រោមទឹកជ្រោះធម្មជាតិស្រស់ថ្លា។ ពេលអារម្មណ៍ស្រស់ស្រាយសប្បាយចិត្ត មិត្តអាចទៅកាន់វត្តបូជាសូមសុខ គយគន់រូបសំណាកព្រះម៉ែគង់ស៊ីអីន ទ្រង់មានឥរិយាបទឈរប្រកបដោយចិត្តមេត្តាសំឡឹងមើលទៅផ្ទៃសមុទ្រ ដើម្បីបួងស្រួងសូមសុខសាន្តជូនប្រជា។ មិត្តគប្បីអញ្ជើញមកទីនេះ នារដូវប្រាំង រហូតដល់ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ពេលព្យុះរសាត់ទៅបន្សល់នៅភាពសុខសាន្តយូរថ្ងៃនៅអែវយ៉ (Eo gio)។ រដូវប្រាំងក្តៅស្រោច ប៉ុន្តែអែវយ៉ (Eo gio) បែរជាត្រជាក់ស្រេប ដោយសារតែងបានភ្នំខ្ពស់របាំងថ្ងៃ។ ដើមរដូវស្លឹកឈើជ្រុះ ខ្យល់បករវិកៗ ចំហាយទឹកចុះស្រទន់ជាង។ ចំណុះចំណាប់អារម្មណ៍នៅទីនេះ មិនត្រឹមតែរាងកែបសេះ ជាមួយនឹងឈូងសមុទ្រអោបវាយោបញ្ជ្រាបចូលសន្តានចិត្ត មិតត្រឹមតែជាឆេរសមុទ្រអណ្តែតសម្បូររូបរាង ពណ៌សម្បុរ តែគួរចំណាប់អារម្មណ៍នោះគឺទឹកសមុទ្រមានពណ៌ខៀវថ្លាឈ្វេង។ នៅអែវយ៉ (Eo gio) នេះ មិត្តនឹងឃើញច្បាស់ជាងនូវភាពអស្ចារ្យនៃធម្មជាតិ ភាពរឹងមាំអនេកនៃវេលា និង ភាពឥតតម្លៃនៃខ្យល់អាកាសបរិសុទ្ធ។ អញ្ជើញមកដល់អែវយ៉ (Eo gio) ដើម្បីបានអណ្តែតប្រាណលើផ្ទៃគង្គាខៀវត្រជាក់ ដើម្បីបានក្រេបយកខ្យល់អាកាសមិនលាយលំធូលីក្រុង។ ដើម្បីបានស្ងប់ចិត្តជម្រះមន្ទិល បំផុតគឺយល់ពីតម្លៃពិតប្រាកដរបស់ធម្មជាតិនិងជីវិត៕ អត្ថបទ៖ ផាមធ្វីយុង រូបថត៖ បាង៉ុក
អត្ថបទផ្សេងទៀត កេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ (Van Mieu) ភ្លឺចែងចាំងដោយភ្លើងពណ៌ចម្រុះ នៅពេលយប់ 30/06/2026ទេសចរណ៍ដំណើរកម្សាន្តនាពេលយប់ "ភាពថ្លៃថ្នូរនៃការសិក្សា" នៅកេដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) សាកលវិទ្យាល័យជាតិដំបូងគេបង្អស់ នៅប្រទេសវៀតណាម ដែលនាំមកជូនភ្ញៀវទេសចរ នូវដំណើរស្វែងរកប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសមួយ។ ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង23/06/2026ទេសចរណ៍DIFF ២០២៦៖ បន្តរាត្រីប្រឡងទី ៣ ដែលនាំមកទស្សនីយភាពបាញ់កាំជ្រួចគួរឲ្យចាប់អារម្មណ៍14/06/2026ទេសចរណ៍ បង្គោលទង់ហាណូយ - សាក្សីប្រវត្តិសាស្ត្រ មោទនភាពរបស់រដ្ឋធានី02/06/2026ទេសចរណ៍ឡុងឌៀនសឺន (Long Dien Son) - "អូអាស៊ីសបៃតង" នៅចំកណ្ដាលខេត្តតៃនិញ (Tay Ninh)22/05/2026ទេសចរណ៍ផ្សារសត្វល្អិត Na Si ដ៏ពិសេស14/05/2026ទេសចរណ៍វៀតណាមឈានទៅឆ្ងាយលើផែនទីទេសចរណ៍ពិភពលោក10/05/2026ទេសចរណ៍ អត្ថបទផ្សេងទៀត