វៀតណាមឈានទៅឆ្ងាយលើផែនទីទេសចរណ៍ពិភពលោក

វៀតណាមឈានទៅឆ្ងាយលើផែនទីទេសចរណ៍ពិភពលោក

វៀតណាមកំពុងបោះជំហានជាបណ្តើរៗ ដើម្បីបញ្ជាក់នូវជំហររបស់ខ្លួននៅលើផែនទីទេសចរណ៍ពិភពលោក ជាមួយនឹងរូបភាពនូវគោលដៅសុវត្ថិភាព ទាក់ទាញ និងមួយថ្ងៃកាន់តែបានបើកចំហរ។ សញ្ញាវិជ្ជមានពីគោលនយោបាយទិដ្ឋាការ ការកើនឡើងនៃលំហូរភ្ញៀវទេសចរអន្តរជាតិ និងពានរង្វាន់ដ៏មានកិត្យានុភាព បានរួមចំណែកដល់ការបង្កើតមុខមាត់ថ្មីនៃ​​វិស័យទេសចរណ៍ជាតិ។

ភ្ញៀវទេសចរកំពុងបោះតង់នៅក្នុងរូងភ្នំអែន (En) ដែលជារូងភ្នំធម្មជាតិធំជាងគេបំផុតមួយ នៅលើពិភពលោក ស្ថិតនៅក្នុងឧទ្យានជាតិផុងញ៉ា-កែបាង  (Phong Nha – Ke Bang) (ខេត្តក្វាងទ្រី)។ រូបថត៖ Oxalis

យោងតាមការធ្វើបច្ចុប្បន្នភាព នៃ Henley Passport Index នាខែមីនា ឆ្នាំ២០២៦ លិខិតឆ្លងដែនវៀតណាមបានកើនឡើងដល់ចំណាត់ថ្នាក់ទី៨៤ នៅលើពិភពលោក កើនឡើង ៦ថ្នាក់ បើប្រៀបធៀបទៅនឹងចុងឆ្នាំ២០២៥។ ឥឡូវនេះ ពលរដ្ឋវៀតណាម អាចធ្វើដំណើរទៅកាន់ប្រទេសនិងដែនដីចំនួន ៤៨ ដោយមិនចាំបាច់មានទិដ្ឋាការជាមុន ឬគ្រាន់មាននីតិវិធីសាមញ្ញៗ ដូចជា ទិដ្ឋាការ e-visa ទិដ្ឋាការនៅពេលមកដល់ ឬ ETA

លោក ហា វ៉ាន់សៀវ (Ha Van Sieu)  អនុប្រធាននៃនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានចាត់ទុកថា ការបង្កើនកម្រិតលិខិតឆ្លងដែន មិនត្រឹមតែជួយសម្រួលដល់ពលរដ្ឋវៀតណាមធ្វើដំណើរ សិក្សា និងធ្វើការនៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់​រូបភាព​​នៃប្រទេសវៀតណាមដ៏ស្វាហាប់ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីតភ្ជាប់ផងដែរ។ គោលនយោបាយផ្ដល់ទិដ្ឋាការបត់បែន ក៏កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញ​វិស័យទេសចរណ៍ផងដែរ។

ជើងហោះហើរត្រង់ពីអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ទៅកាន់រដ្ឋធានីហាណូយ​ (Ha Noi)  ទីក្រុងហូជីមិញ (Ho Chi Minh) និងទីក្រុងដាណាំង (Da Nang) កំពុងពង្រីក ដែលនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអន្តរជាតិ។

ឈូងសមុទ្រ ហាឡុង (Ha Long) ដែលស្ថិតនៅក្នុងខេត្ត ក្វាងនិញ (Quang Ninh) គឺជាបេតិកភណ្ឌធម្មជាតិពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO។ ទីនេះល្បីល្បាញដោយសារមានកោះថ្មកំបោរជិត ២.០០០ កោះ ។ រូបថត៖ VNP

ទន្ទឹមនឹងនោះ ប្រទេសវៀតណាមនៅតែបន្តបានលើក​តម្កើងក្នុង​បញ្ជីចំណាត់ថ្នាក់ដ៏មានកិត្យានុភាព។ នៅឆ្នាំ​ ២០២៦​ទស្សនាវដ្តី Condé Nast Traveler បានរៀបចំ​ណាត់ថ្នាក់វៀតណាម ជាប់លេខរៀងទី១៧ ក្នុងចំណោម​បណ្តាប្រទេសស្រស់ស្អាតបំផុតទាំង ២៨ នៅលើពិភពលោក​។ ភាពទាក់ទាញនៃគោលដៅទេសចរណ៍ មិនត្រឹមតែស្ថិតនៅលើទីតាំងល្បីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើបទពិសោធន៍ក្នុងស្រុកពិតប្រាកដផងដែរ។ ដំណើរការស្វែងយល់នូវតំបន់ភ្នំភាគខាងជើង ការស្នាក់នៅក្នុង homestay និងស្វែងយល់នូវជីវភាពប្រចាំថ្ងៃក្នុងស្រុក កំពុងកាន់តែមានការពេញនិយមពីភ្ញៀវទេសចរអន្តរជាតិ។

តួលេខកំណើនបង្ហាញឲ្យ​ដឹង​ថា សន្ទុះនៃការស្តារវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍។ ឆ្នាំ២០២៥ ប្រទេសវៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២១. លាននាក់ កើនឡើងជាង ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលភ្ញៀវទេសចរក្នុងស្រុក ឈានដល់ ១៣៥. លាននាក់។ ទីផ្សារទេសចរណ៍ កំពុងឈានចូលក្នុងដំណាក់កាលរៀបចំ​រចនាសម្ព័ន្ធឡើងវិញ ដោយនិន្នាការឆ្ពោះទៅរកការធ្វើពិពិធកម្មផលិតផល និងផ្តោតលើបទពិសោធន៍ប្រកបដោយចីរភាព។

ភ្ញៀវទេសចរទស្សនាទីក្រុងបុរាណហូយ អាន (Hoi An) (ទីក្រុង ដាណាង (Da Nang))។ រូបថត៖ VNP
វិមានឯករាជ្យ (ទីក្រុងហូជីមិញ)។ រូបថត៖ VNP
 

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទេសចរណ៍វៀតណាមទទួលបានពានរង្វាន់អន្តរជាតិសំខាន់ៗ ជាច្រើន។ ទីក្រុង ហូយ​អាន (Hoi An) បានផ្ដល់កិត្តិនាមជា "ទីក្រុងទេសចរណ៍ពិភពលោក ឆ្នាំ២០២៦" ខណៈដែលកោះ ភូគ្វឹក (Phu Quoc) បន្តរក្សាកិត្តិនាមជា "គោលដៅកោះធម្មជាតិ​ឈានមុខគេនៅតំបន់អាស៊ី" ដែល World Travel Awards ប្រគល់ជូន។ រដ្ឋធានីហាណូយ ក៏បានបង្កើតចំណាប់អារម្មណ៍ដោយបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងទាំង ១០ ដែលគួរឱ្យចង់ទៅកម្សាន្តបំផុត នៅលើពិភពលោកក្នុងឆ្នាំ២០២៦ ដោយការជ្រើសរើសរបស់ Travel + Leisure ដោយសារការរួមបញ្ចូលគ្នា រវាងបុរាណភាព ស្ថាបត្យកម្មប្រវត្តិសាស្ត្រ និងជីវិតសម័យទំនើប។

ចំណុចលេចធ្លោផ្សេងនៃភ្នំយាយខ្មៅ (Ba Den) គឺបដិមាពោធិសត្វ តីបូដាសឺន (Tay Bo Da Son) ស្ថិតនៅលើកំពូលភ្នំមានកម្ពស់ ៧២ ម៉ែត្រ សាងសង់ឡើងពីស្ពាន់ក្រហមជាង ១៧០ តោន - ត្រូវបាន​អង្គការកំណត់ត្រាអាស៊ី បញ្ជាក់ជា "បដិមាព្រះពោធិសត្វធ្វើពីស្ពាន់ខ្ពស់បំផុតនៅអាស៊ី ស្ថិតនៅលើកំពូលភ្នំ"។ រូបថត៖ VNP
ភ្ញៀវទេសចរណ៍មកទស្សនា Vinpearl Safari Phu Quoc (ខេត្ត An Giang)។ រូបថត៖ឡេមិញ/ VNP

សមិទ្ធផលទាំងនេះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលការណ៍សមាហរណកម្មអន្តរជាតិ ត្រូវបានកំណត់ក្នុងសេចក្តីសម្រេច​លេខ 59 - NQ/TW របស់ការិយាល័យនយោបាយ ក្នុងនោះបានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវប្បធម៌ សង្គម និងទេសចរណ៍។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្ដីពី ការលើកលែងទិដ្ឋាការទ្វេភាគី ព្រមទាំងអភិវឌ្ឍប្រភេទទេសចរណ៍ចម្រុះ ដូចជា ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ វប្បធម៌ និងកីឡា ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែសម្បូរបែបរបស់ភ្ញៀវទេសចរលើពិភពលោក។ ជាមួយនឹងជំហានឈានទៅមុខព្រមៗ គ្នា ចាប់ពីគោលនយោបាយ រហូតដល់ផលិតផល និងការផ្សព្វផ្សាយ វៀតណាមកំពុង​បោះជំហាន​ឈាន​ទៅឆ្ងាយ បញ្ជាក់ជំហររបស់ខ្លួនជាគោលដៅទាក់ទាញ និងស្ថេរភាពលើផែនទីទេសចរណ៍​ពិភពលោក៕

អត្ថបទ៖ ប៊ីច វ៉ឹន- រូបថត៖ VNP





Top