• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិង្ហបុរីរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍និងសមាហរណកម្មអន្តរជាតិ

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លោក Lawrence Wong ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លោក Lawrence Wong។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមគោរពសិង្ហបុរី ដោយមិនត្រឹមតែជាសមាជិកនៃផ្ទះរួមអាស៊ាន ប៉ុណ្ណោះទេ ថែមទាំងជាដៃគូសំខាន់មួយ ដែលរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិទៀតផង។ លោកអគ្គលេខាបក្សបានស្នើឲ្យ ភាគីទាំងពីរបន្តអនុវត្តន៍ជាក់ស្ដែងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗ តាមរយៈការចុះហត្ថលេខាលើកម្មវិធីសកម្មភាព អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៥-២០៣០។ លោកអគ្គលេខាបក្សក៏បានស្វាគមន៍ និងគាំទ្រចំពោះសំណើសហប្រតិបត្តិការជាមួយសិង្ហបុរីក្នុងវិស័យថាមពលបៃតង ក៏ដូចជាបណ្តាញថាមពលបៃតងក្នុងតំបន់ផងដែរ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Lawrence Wong បានឯកភាពខ្ពស់ចំពោះទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ដែលស្នើឡើងដោយលោកអគ្គលេខាបក្ស តូ ឡឹម ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ និងការបង្កើតយន្តការថ្មីសមស្របទៅនឹងកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើតសន្ទុះថ្មីសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការពលកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនផងដែរ។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ក៏បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top