• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិង្ហបុរីនាំមុខគេក្នុងចំណោមប្រទេសនិងតំបន់ដែនដី ដែលវិនិយោគចូលមកទីក្រុងហូជីមិញ

យោងតាមនាយកដ្ឋានស្ថិតិទីក្រុងហូជីមិញថា ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ទុនវិនិយោគពីបរទេសសរុបនៅទីក្រុងមានចំនួនជិត ១,១៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) នៅទីក្រុង Tan Uyen ខេត្ត Binh Duong។ (រូបថត៖ Vu Sinh/TTXVN)

ក្នុងនោះ សិង្ហបុរីជាប្រទេសឈានមុខគេ ទាក់ទងនឹងគម្រោងដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណថ្មី ក៏ដូចជាការចូលរួមចំណែកដើមទុន ទិញភាគហ៊ុន និងទិញភាគហ៊ុនរួមចំណែកទុននៅទីក្រុង។ ក្នុងរយៈពេល ៥ខែកន្លងទៅ ទីក្រុងបានផ្តល់អាជ្ញាប័ណ្ណវិនិយោគថ្មីដល់គម្រោងចំនួន ៣៧៤ ដោយមានដើមទុនចុះបញ្ជីជិត ២០០ លានដុល្លារអាមេរិក។ សិង្ហបុរីជាប្រទេសនាំមុខគេ លើ គម្រោងទទួលអាជ្ញាប័ណ្ណថ្មី ដោយមាន ៧២គម្រោងជាមួយដើមទុនចុះបញ្ជី រហូតដល់១២១,៥ លានដុល្លារ ស្មើនឹង ៦០,៨% នៃដើមទុនចុះបញ្ជីថ្មី។

ទាក់ទងនឹងការកែសម្រួលដើមទុនចុះបញ្ជី ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ទីក្រុងហូជីមិញមានគម្រោងចំនួន ១២១ ជាមួយដើមទុនកែសម្រួលកើនឡើងជាង ៤០៣ លានដុល្លារ។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានដើមទុន កែសម្រួលខ្ពស់បំផុតក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ឈានដល់២១៥,១ លានដុល្លារ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top