• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) - អ្នកនាំយកវិចិត្រសិល្បៈបុរាណទៅដល់សាធារណជន

សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) ជា(គ្រូបង្រៀនសកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាម) បានដឹងស្គាល់ជានារីម្នាក់ចំណោមនារីដំបូងគេបង្អស់ មានការជោគជ័យលើមាគ៌ាស្រាវជ្រាវប្រវត្តិវិចិត្រសិល្បៈសាសនា។ បណ្តាសំណងស្រាវជ្រាវបានបោះពុម្ពផ្សាយជាសៀវភៅ របស់បងស្រី បានជួយនាំយកវិចិត្រសិល្បៈបុរាណប្រពៃណីផ្សារភ្ជាប់នឹងសាសនា ជាចំណេះដឹងស៊ីជម្រៅ ទៅជិតសាធារណជនជាង។

សៀវភៅស្រាវជ្រាវទាំង៤ក្បាល អំពីវិចិត្រសិល្បៈប្រពៃណី - ប្រជាប្រិយ បានបោះពុម្ពផ្សាយ របស់សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) សុទ្ធតែទទួលបានរង្វាន់នៃសមាគមបោះពុម្ពវៀតណាម។ សៀវភៅដែលបានបោះពុម្ពថ្មីបំផុត ជាសៀវភៅមានឈ្មោះ “សិល្បៈសាងរូបសំណាកព្រះពុទ្ធ នៅតាមអារាមដ្ឋានវៀតណាម” របស់បងស្រី ក៏ទទួលបានរង្វាន់នៃសមាគមវិចិត្រសិល្បៈវៀតណាមដែរ។

តាមសាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) នៅវៀតណាមសព្វថ្ងៃ មានការពិតមួយ សៀវភៅស្រាវជ្រាវបានសរសេរយ៉ាងច្រើន តែសម្រាប់តែមុខសញ្ញាស្រាវជ្រាវ អ្នកអានសាមញ្ញពិបាកអំណាន ពិបាកយល់ មិនទាន់និយាយដល់បញ្ហាស្រឡាញ់ចូលចិត្តសៀវភៅនោះឬទេ។ នោះជាមូលហេតុ សៀវភៅ “វិចិត្រសិល្បៈសាងរូបសំណាកព្រះពុទ្ធនៅតាមអារាមដ្ឋានវៀតណាម” របស់សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) ជាសៀវភៅស្រាវជ្រាវមួយ ប៉ុន្តែសាមញ្ញសកលសម្រាប់ជូនសាធារណជន។

“ប្រជាជនវៀតណាមជាច្រើន ពេលធ្វើដំណើរទៅវត្តអារាម មិនដឹងថារូបសំណាកនេះ ជាព្រះពុទ្ធអង្គណា នៅសម័យណា អត្ថន័យនិងតម្លៃដូចម្តេច។ល។ ប៉ុន្តែក្រោយពេលអានសៀវភៅរបស់ខ្ញុំរួច ពួកគាត់សុទ្ធតែដឹងបានសព្វថ្ងៃ ពួគគាត់ទៅវត្តសំពះបួងសួងសូមសុខចំពោះព្រះពុទ្ធអង្គណា។ នោះជាតម្លៃមួយក្នុងចំណោមតម្លៃជាក់ស្តែងបំផុត ចំពោះប្រជាជន ដែលខ្ញុំត្រូវតែធ្វើ” សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) បានរៀបរាប់។ នោះក៏ជាទិសដៅស្រាវជ្រាវ  អភិក្រមតម្លៃវប្បធម៌ សាសនា ស្ថាបត្យកម្មបុរាណរបស់សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien)៖ “មានអន្តរសកម្ម មានតម្លៃប្រើប្រាស់ខ្ពស់ក្នុងជីវភាពរស់នៅសហសម័យ”។

 


សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) បានស្គាល់ជានារីម្នាក់ក្នុងចំណោមនារីដំបូងគេបង្អស់ ជោគជ័យលើមាគ៌ាស្រាវជ្រាវប្រវត្តិវិចិត្រសិល្បៈសាសនា។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម

 
សំណងស្រាវជ្រាវបានបោះពុម្ពទៅជាសៀវភៅ របស់សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) បានជួយនាំយកវិចិត្រសិល្បៈបុរាណប្រពៃណីផ្សារភ្ជាប់នឹងសាសនា ដែលជាចំណេះដឹងស៊ីជម្រៅ ចូលទៅជិតសាធារណជនជាងមុន។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
 
សៀវភៅស្រាវជ្រាវទាំងបួនក្បាល ស្តីពីវិចិត្រសិល្បៈប្រពៃណី - ប្រជាប្រិយ បានបោះពុម្ពផ្សាយ របស់សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) ទទួលបានរង្វាន់នៃសមាគមបោះពុម្ពវៀតណាម។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
 

សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) នៅម៉ោងណែនាំផ្តិច សម្រាប់សាលាបឋមសិក្សា គីមឡៀន (Kim Lien) ដុងដា(Dong Da)  ហាណូយ។ រូបថត៖ តួអង្គផ្តល់ជូន

តាមនោះ ក្នុងសៀវភៅ សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) បានបកស្រាយអំពីវិចិត្រសិល្បៈដោយរបៀបងាយយល់ សម្រាប់ទាំងមនុស្សមិនមានចំណេះដឹងគ្រប់គ្រាន់អំពីវិចិត្រសិល្បៈ កំណាយបុរាណ ឆ្លងកាត់រាល់សម័យរាជការ៖ លី ត្រឹន ឡេ ម៉ាក់ ង្វៀន ។ល។ តាមរយៈនោះ បងស្រីបង្ហាញពីរូបសំណាក និមិ្មត្តរូប របស់ព្រះពុទ្ធសាសនាវៀតណាម ដែលពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាសកលលោក ដើម្បីឃើញនូវតម្លៃរូបសំណាកព្រះពុទ្ធសាសនាវៀតណាមស្ថិតនៅទីណា។
 

តាមសាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) វត្តបុតផាប ជាវត្តបានចាត់ទុកជារូបភាពវត្តបុរាណគំរូមួយ។ វត្តមានរូបសំណាកព្រះម៉ែត្រគង់ស៊ីអ៊ីនពាន់ដៃពាន់ភ្នែកសាងដោយឈើស្រស់ស្អាត នេះជាវត្តបានចាត់ទុកជាវត្ត “រាជវង្ស” មានទាំង មហាក្សត្រិយានី ទ្រីញ ធីង៉ុកត្រុក (Trinh Thi Ngoc Truc) បួសរៀន និងព្រះនាង ឡេ ធីង៉ុកយៀន (Le Thi Ngoc Duyen) បានសុំការអនុញ្ញាតនៃស្តេចក្រាញ់ទ្រិញ (Trinh) ចំណាយប្រាក់កាស សាងសង់ជួលជុលវត្តអារាម។

នៅឆ្នាំ១៩៩៨ ទន្ទឹមនឹងការងារបង្រៀន សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) ចាប់ផ្តើមធ្វើដំណើរស្រាវជ្រាវវិចិត្រសិល្បៈបុរាណ។ “ខ្ញុំយល់ឃើញ នោះជាពិភពមួយនៅក្បែរខ្លួន ប្រចាំក្នុងជីវភាពរស់នៅ ក្នុងសង្គម ប៉ុន្តែអ្នកយល់ដឹងមានចំនួនតិចណាស់។ ហេតុនេះ ខ្ញុំឃើញថាតម្រូវការ និងចំណង់ចង់បានស្វែងយល់” សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) ចែករំលែកអំពីមូលហេតុជំរុញបងស្រីទៅជាមួយវិចិត្រសិល្បៈបុរាណ។

ចាប់ពីឆ្នាំ១៩៩៨ រហូតដល់១ឆ្នាំ២០០២ សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) បានធ្វើដំណើរទៅស្ទើរទាំងអស់ ទីសក្ការបូជា វិហារបូជា វត្តអារាម នៅភូមិភាគខាងជើង ចាប់ពីហាណូយទៅដល់ខេត្តបាក់និញ (Bac Ninh) ហាតី (Ha Tay) ហឹងអៀន (Hung Yen)។ល។ តាមការចែករំលែកបងស្រីបានស្វែងយល់ដោយខ្លួនឯង គ្មាននរណា “កាន់ដៃបង្ហាញផ្លូវដើរ” ដូច្នេះពេលដំបូង ការធ្វើដំណើរក៏មិនយល់អ្វីដែរ ចេះតែដើរនិងថតរូបប៉ុណ្ណោះ។ បន្ទាប់មក បងស្រីបានអានស្វែងយល់តាមសៀវភៅ របស់អ្នកស្រាវជ្រាវវិចិត្រសិល្បៈដូចជា៖ ត្រឹន ឡឹមបៀន (Tran Lam Bien) ជូ ង៉ុកទ្រូ (Chu Ngoc Tru)។ល។

ឆ្នាំ២០០០ បងស្រីធ្វើសារណាអនុបណ្ឌិត អំពីរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន ហើយនោះក៏ជាជំហានដំបូងសំខាន់ក្នុងការស្រាវជ្រាវអំពីវិចិត្រសិល្បៈព្រះពុទ្ធសាសនា។

សៀវភៅដំបូងដែលសាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) បោះពុម្ពផ្សាយនៅឆ្នាំ២០០៥ មានឈ្មោះថា “រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន ពាន់ដៃពាន់ភ្នែកនៅវៀតណាម”។ សៀវភៅបានវាយតម្លៃខ្ពស់ នៅខណៈពេលនោះ ដោយការសរុប ការវាយតម្លៃភាពវិវិត្តន៍នៃវិចិត្រសិល្បៈសាងរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន ជាសៀវភៅទទួលបានរង្វាន់របស់សមាគមបោះពុម្ពវៀតណាម។

ប្រការខុសគ្នា រវាងសាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) នឹងអ្នកស្រាវជ្រាវប្រវត្តិ កេរដំណែល បុរាណវិទូ តាមសម្តីបងស្រី នោះជាការស្រាវជ្រាវអំពីតម្លៃសាងរូបសំណាក នៃវិចិត្រសិល្បៈបុរាណ។ វិចិត្រសិល្បៈបុរាណរបស់វៀតណាម មានច្រើនសន្ធឹកសន្ធប់ ផ្សារភ្ជាប់នឹងវិហារបូជា អារាមដ្ឋាន និងវប្បធម៌ប្រជាប្រិយ ប៉ុន្តែដើម្បី “អំណាន” ដឹងបានតម្លៃសិល្បៈ បង្ហាញបានរចនបទ្ម ពាក់ពន្ធដល់ជីវភាពរស់នៅសង្គម ជាមួយវិចិត្រសិល្បៈ រូបសំណាកសិល្បៈនោះ ក្នុងបរិបទប្រវត្តិទើបជាប្រការលំបាក។ នោះជាមូលហេតុសៀវភៅទី៤ មានឈ្មោះ “សិល្បៈសាងរូបសំណាកព្រះពុទ្ធនៅតាមអារាមដ្ឋានវៀតណាម” បានបោះពុម្ពផ្សាយនៅឆ្នាំ២០២០។ សៀវភៅបានវាយតម្លៃខ្ពស់ ក្នុងការស្រាវជ្រាវអំពីវិចិត្រសិល្បៈបុរាណវៀតណាម។

 


តាមសាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) វៀតណាមជាទឹកដីមានប្រពៃណីព្រះពុទ្ធសាសនាយូរអង្វែ។ ស្រាវជ្រាវអំពីព្រះពុទ្ធសាសនាមានច្រើនផ្នែកដូចជា៖ សតិអារម្មណ៍ ប្រវតិ្ត។ល។ ប៉ុន្តែស្រាវជ្រាវអំពីសិល្បៈ វិចិត្រសិល្បៈ នេះជាផ្នែកចម្លោះមួយយ៉ាងធំ។ រូបថត៖ តួអង្គផ្តល់ជូន

 
សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) កំពុងណែនាំប្អូនៗ របៀបផ្តិចរូបគ្រឿងអាលង្ការនៅតាំងពិព័រណ៍អំពីគំនូរប្រជាប្រិយ។ រូបថត៖ តួអង្គផ្តល់ជូន


 
សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) ណែនាំប្អូនៗ ឱ្យស្គាល់ប្រភេទគំនូរប្រជាប្រិយ។
 
 

សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) កំពុងណែនាំប្អូនៗ ផ្តិចរូបគ្រឿងអាលង្ការ នៅតាំងពិព័រណ៍អំពីគំនូរប្រជាប្រិយ។រូបថត៖ តួអង្គផ្តល់ជូន

 

តាមរយៈតាំងពិព័រណ៍អំពីគំនូរប្រជាប្រិយ សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) មានបំណងចង់ឱ្យប្អូនៗយល់បន្ថែមអំពីវិចិត្រសិល្បៈបុរាណរបស់វៀតណាម។ រូបថត៖ តួអង្គផ្តល់ជូន
 

សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) ណែនាំភ្ញៀវទេសចរបរទេសគូរគំនូរប្រជាប្រិយវៀតណាម។ រូបថត៖ តួអង្គផ្តល់ជូន

 

សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) កំពុងចែករំលែកនឹងសមាជិកនៃសមាគមនារីបញ្ញវន្តវៀតណាម អំពីគំនូរប្រជាប្រិយ។  រូបថត៖ តួអង្គផ្តល់ជូន

តាមសាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) វៀតណាម ជាទឹកដីមានប្រពៃណីព្រះពុទ្ធសាសនាយូរលង់ណាស់មកហើយ។ ការស្រាវជ្រាវអំពីព្រះពុទ្ធសាសនា មានច្រើនផ្នែកដូចសតិអារម្មណ៍ ប្រវត្តិ។ល។ ប៉ុន្តែការស្រាវជ្រាវអំពីសិល្បៈ វិចិត្រសិល្បៈ នេះផ្នែកចម្លោះធំមួយ។ ផ្នែកចម្លោះនេះ សំខាន់ពីព្រោះពាក់ពន្ធដល់បញ្ហាក្តៅអំពីការអភិរក្សវប្បធម៌ អភិរក្សកេរដំណែល។ ហេតុនេះ ទើបមានការជជែក ពេលបង្កើតវត្ត សាងរូបសំណាក យកគំរូណាមួយសម្រាប់ធ្វើតាម ដើម្បីមិនឱ្យខុសចម្លោះ។

មិនតែប៉ុណ្នោះ សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) នៅបានស្គាល់ដូចជាវិចិត្រករម្នាក់ ពោរពេញដោយចំណង់ចំណូលចិត្តខាងផ្នែកសាង ដោយការប្រើប្រាស់វត្ថុធាតុប្រពៃណី បានបញ្ចូលទៅទីនោះនូវ “ព្រលឹង” សហសម័យនឹងកម្លាំងវ័យក្មេង ថ្មី។ល។ វត្ថុធាតុក្រដាស បានបងស្រីជ្រើសរើសប្រើ ជាក្រដាសសិប្បកម្មរបស់ជនជាតិណុងអាន (Nung An) ជាប្រភេទក្រដាសប្រជាប្រិយមិនបានល្អ ជនជាតិតៃណុង (Tay Nung) ច្រើនយកប្រើកត់ត្រាព្រះធម៌ គូរគំនូរតាំងពីសម័យកាលដើម។ ក្រដាសសិប្បកម្មមានសម្រស់ដោយឡែករបស់វា ដើម្បីបង្ហាញអំពីផ្នត់គំនិតគំនូរប្រជាប្រិយលោកខាងលិច។

ទឹកខ្មៅចិនជាវត្ថុធាតុគូរទីពីរ។ សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) មិនគូរវៀសច្រើនពេក ក្រៅពីពណ៌ខ្មៅនិងស។ បងស្រីបានប្រើទម្រង់រូបភាពស្រមោលព្រះពុទ្ធ ស្លឹកផ្កា និមិ្មតរូបលិង្គ ជាមួយនឹងទម្រង់ផ្សេងៗគ្នា។ ផ្ទាំងរូបគំនូរនីមួយ មានលក្ខណៈដោយឡែក មិនដឹងថាខ្លួនសប្បាយឬព្រួយ មិនដឹងថាធ្វើដំណើរទៅណាក្នុងពិភពចេតនាភាពនេះ ក្នុងនោះដែលពោរពេញទៅដោយភាពងឿងឆ្ងល់គ្មានព្រំដែន។

សាស្រ្តាចារ្យរង បណ្ឌិត ត្រាង ថាញហៀន (Trang Thanh Hien) ជាអ្នកជំនាញបណ្តុះបណ្តាលអំពីប្រវត្តិសិល្បៈ នៅសកលវិទ្យាល័យវិចិត្រសិល្បៈហាណូយ តែមនោសញ្ចេតនានិពន្ធកាន់តែពេញនិយម ជាមួយនឹងអ្នកសិក្សាប្រវត្តិសិល្បៈ។ ទោះបីនៅក្នុងការងារណាក៏ដោយ ទស្សនាទានរបស់បងស្រី នោះគឺ “បានជាស្រាវជ្រាវហើយ ត្រូវតែលង់អារម្មណ៍ មិនលង់អារម្មណ៍មិនអាចធ្វើបាន បំផុតគឺនារីតែងតែជូបប្រទះឧបសគ្គជាច្រើន”៕

 

អត្ថបទ៖ ថាវវី
រូបថត៖ ខាញឡុង តួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង



សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top