• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាជីវកម្ម Boeing ជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្មនៅវៀតណាម

វៀតណាមមានតួនាទីសំខាន់ និងជាទីផ្សារសក្តានុពលក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន Boeing គ្រុប ហើយសាជីវកម្មអាមេរិកនឹងជំរុញប្រតិបត្តិការនៅវៀតណាមនាពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ជួបធ្វើការជាមួយលោក Steve Biegun អនុប្រធានជាន់ខ្ពស់នៃសាជីវកម្ម Boeing (រូបថត៖ VOV)

នេះជាការអះអាងរបស់លោក Steve Biegun អនុប្រធានជាន់ខ្ពស់នៃសាជីវកម្ម Boeing ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុង Detroit សហរដ្ឋអាមេរិក នៅថ្ងៃទី ២៦ខែឧសភា។

ក្នុងជំនួបនោះ លោក Steve Biegun បានឲ្យដឹងថា នាពេលខាងមុខ សកម្មភាពរបស់សាជីវកម្ម Boeing នៅវៀតណាម នឹងផ្តោតលើទិសដៅសំខាន់ៗចំនួន ៣ រួមមានៈ  ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅក្នុងវិស័យអាកាសចរណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាម; កិច្ចសហប្រតិបត្តិការក្នុងវិស័យជាក់ស្តែងមួយចំនួនដូចជា ឧទ្ធម្ភាគចក្រ ការដឹកជញ្ជូន; វិនិយោគក្នុងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ និងឧបករណ៍អាកាសចរណ៍នៅវៀតណាម។

រីឯខ្លួនវិញ រដ្ឋមន្ត្រី Nguyen Hong Dien បានវាយតម្លៃខ្ពស់ថា ការដែលសាជីវកម្ម Boeing មានបំណងចង់កសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងទីផ្សារវៀតណាម មានបំណងចង់សហការយ៉ាងស៊ីជម្រៅជាមួយវៀតណាមដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ ជួយជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top