• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបបានបង្ហាញពីការគាំទ្ររយៈពេលវែងរបស់ខ្លួនចំពោះអ៊ុយក្រែន

នាថ្ងៃទី ២ ខែតុលា សហភាពអឺរ៉ុប (EU) បានបង្ហាញសញ្ញាពីការគាំទ្ររយៈពេលវែងរបស់ខ្លួនសម្រាប់អ៊ុយក្រែន នៅពេលដែលរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសនៃប្លុកនេះបានជួបប្រជុំគ្នាជាលើកដំបូងនៅក្នុងរដ្ឋធានីគៀវ។
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ Josep Borrell (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba (រូបថត៖ រ៉យទ័រ)

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានបញ្ជាក់ថា នេះគឺជា "កិច្ចប្រជុំជាប្រវត្តិសាស្ត្រ" របស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅអ៊ុយក្រែន - "បេក្ខជន និងអនាគតសមាជិកសហភាពអឺរ៉ុប"។ លោកបានសង្កត់ធ្ងន់ថា គោល បំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្ហាញពីការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ហើយបានទទួលស្គាល់ថា កិច្ចប្រជុំ "មិនមានគោលបំណងដើម្បីឈានដល់ការសន្និដ្ឋាន និងការសម្រេចចិត្តជាក់ស្តែងណាមួយឡើយ"។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្វាគមន៍កិច្ចប្រជុំនេះថា ជាសញ្ញាដ៏សំខាន់ដែលបង្ហាញពីការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះទីក្រុងគៀវ។ លោកបញ្ជាក់ថា នេះជាលើកទីមួយដែលរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបជួបប្រជុំនៅក្រៅព្រំដែនសហភាពអឺរ៉ុប។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងគៀវបានធ្វើឡើងក្នុងបរិបទដែលអ៊ុយក្រែននៅតែព្យាយាមចូលរួមជាមួយសហភាពនេះនៅពេលអនាគត ខណៈដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ខែទី ២០ ហើយមកទល់នឹងពេលនេះ ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧ នៅតែបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែន និងចំណាយប្រាក់រាប់ពាន់លានអឺរ៉ូទិញអាវុធសម្រាប់ទីក្រុងគៀវ។ យ៉ាងណាមិញ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការមិនចុះសម្រុងគ្នាក្នុងចំណោមប្រទេសសមាជិកក្នុងសម្ព័ន្ធភាពនេះទាក់ទងនឹងជំនួយឧបត្ថម្ភសម្រាប់អ៊ុយក្រែន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top