• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍

កាលពីរសៀលថ្ងៃទី ៧ មិថុនា នៅរាជធានីភ្នំពេញ កម្ពុជា បានប្រារព្ធវេទិកា ជំរុញពាណិជ្ជកម្មវៀតណាម-កម្ពុជា ឆ្នាំ២០២៣។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang ថ្លែងនៅវេទិកា។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថាបើកវេទិកា ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអះអាងថា កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ជានិច្ចកាលជាវិស័យដ៏សែនសំខាន់មួយដែលត្រូវបានថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរយកចិត្តទុកដាក់និងជំរុញ។ នាពេលថ្មីៗនេះ នៅក្នុងកិច្ច ប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជា លើកទី២០ (ថ្ងៃទី២១ ខែមីនា) និងសន្និសីទ អំពីកិច្ចសហប្រតិបត្តិការបណ្ដាខេត្តជាប់ព្រំដែនលើកទី១២ កាលពីថ្ងៃទី២៥ ខែមេសា ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងវិនិយោគទ្វេភាគី។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា៖ “នេះក៏ជាគោលពំណងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីបន្ត រក្សា និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិតជា កាតាលីករដ៏សំខាន់ ដែលធានាឲ្យទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង មានការរីកចម្រើន ដោយឥតឈប់ឈរ និងកាន់តែខ្លាំងក្លានាពេលខាងមុខផងដែរ”។
ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ សហគ្រាស និងវិនិយោគិននៃប្រទេសទាំងពីរ បានស្តាប់នូវព័ត៌មានបច្ចុប្បន្នភាពបំផុតពីតំណាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ស្តីពីគោលនយោបាយទាក់ទាញការវិនិយោគ និងគោលជំហរ អភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសដទៃទៀត ជាពិសេសគឺប្រទេសវៀតណាម។
គួរជម្រាបបន្ថែមទៀតថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ វៀតណាមជាទីផ្សារ នាំចេញធំទីពីររបស់កម្ពុជា ដោយសម្រេចបានជាង ១,១៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ២០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ភាគច្រើនជាកសិផល ដំណាំឧស្សាហកម្ម និងប្រភេទរ៉ែមួយចំនួន។ ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាក៏បាននាំចូលទំនិញវៀតណាមក្នុងតម្លៃជាង ១,២ ពាន់លានដុល្លារផងដែរ ដូចជា ដែកថែក ប្រេងឥន្ធនៈ វត្ថុធាតុដើមវាយនភណ្ឌ និងស្បែកជើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top