• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្រេចការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម - សញ្ញាសម្គាល់នៃគោលនយោបាយសង្គមដ៏ឆ្នើម

វៀតណាមបានសម្រេចជាស្ថាពរនូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស ក្រោយរយៈពេលជាង ១០ ខែ ចាប់តាំងពីនាយក រដ្ឋមន្ត្រីបំផុសចលនាប្រឡងប្រណាំងរយៈពេល ៤៥០ ថ្ងៃទាំងយប់ ដោយមានប្រធាន បទ "ដំបូលផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិរបស់ខ្ញុំ" (ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤)។ នេះគឺជាលទ្ធផលនៃការចូលរួមយ៉ាងខ្លាំងក្លានៃប្រព័ន្ធនយោបាយទាំងមូល និង ប្រជាជនទូទាំងប្រទេស ដោយបានអនុវត្តន៍ជាឯកច្ឆ័ន្ទនូវកម្មវិធីលុបបំបាត់ផ្ទះបណ្តោះ អាសន្ន និងផ្ទះទ្រុឌទ្រោមដោយស្មារតីទទួលខុសត្រូវ និងមនុស្សធម៌ដ៏ជ្រាលជ្រៅ។ នេះជាសញ្ញាសម្គាល់នៃគោលនយោបាយសង្គមដ៏ឆ្នើមរបស់បក្សនិងរដ្ឋ ដែលបំភ្លឺឡើងជំនឿជាក់ សេចក្ដីសប្បុរស និងកម្លាំងពលំនៃសាមគ្គីភាពជាតិ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថា បំផុសចលនាប្រឡងប្រណាំង "លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម" លើទូទាំងប្រទេសត្រឹមឆ្នាំ ២០២៥ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤។ (រូបថត៖ VGP/Nhat Bac)

ដំបូលផ្ទះដ៏កក់ក្តៅសម្រាប់ជនរួមជាតិរបស់ខ្ញុំ

នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ នៅពេលបំផុសចលនាប្រឡងប្រណាំង “ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម” លើទូទាំងប្រទេសដល់ឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដាក់ចេញគោលដៅខិតខំបំពេញភារកិច្ច លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេសក្នុងឆ្នាំ ២០២៥។ ចាប់តាំងពីពេលនោះមក សេចក្ដីអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលដែលថា "អ្នកណា មានប៉ុណ្ណា បរិច្ចាគប៉ុណ្ណឹង អ្នកណាមានកម្លាំង បរិច្ចាគកម្លាំង អ្នកណាមានទ្រព្យ បរិច្ចាគទ្រព្យ អ្នកណាមានច្រើន បរិច្ចាគច្រើន អ្នកណាមានតិច បរិច្ចាគតិច" ត្រូវបាន ប្រជាពលរដ្ឋ និងសហគ្រាសជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា បង្កើតជាចលនា និង និន្នាការ "ដើម្បីជនក្រីក្រ" "ដើម្បីចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះ ទ្រុឌទ្រោម" ទាំងអស់គ្នាឆ្ពោះទៅរកគោលដៅដ៏ខ្ពង់ខ្ពស់និងពិសិដ្ឋ៖ ដើម្បីដំបូលផ្ទះ កក់ក្ដៅសម្រាប់ជនរួមជាតិរបស់ខ្ញុំ។ លោកឧត្តមសេនីយ៍ឯក Pham The Tung អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានមានប្រសាសន៍ថា៖

“កម្លាំងនគរបាលប្រជាជនទាំងមូលបានចូលរួម ដាក់ពង្រាយជាបន្ទាន់ និងសម្រេចហួសគោលដៅនូវចលនាប្រឡងប្រណាំង ដោយថវិកាសរុបជាង ៧៤៨ ពាន់លានដុង លើសពី ១០៦% នៃគោលដៅដែលបានប្រគល់ជូន ក្នុងស្មារតីដើម្បី សហគមន៍ និងការទទួលខុសត្រូវចំពោះសង្គម។ កងកម្លាំងនគរបាលប្រជាជនទាំង មូល បានស្ម័គ្រចិត្តបរិច្ចាកប្រាក់បៀវត្សរ៍ចំនួន២ថ្ងៃ ដើម្បីទ្រទ្រង់ការអនុវត្តកម្មវិធីលុប បំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅតាមមូលដ្ឋាន។ លើសពីនេះ ក្រសួង នគរបាលបានពិភាក្សា និងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ និងអ្នកម៉ៅការ ដើម្បីគាំទ្រ កាត់បន្ថយថ្លៃដឹកជញ្ជូន ថ្លៃសាងសង់ និងដំឡើង ហើយលក់សម្ភារៈក្នុងតម្លៃដើមជូនប្រជាពលរដ្ឋ”។

ដោយមានការចូលរួមយ៉ាងខ្លាំងក្លានៃប្រព័ន្ធនយោបាយទាំងមូល និងការស្រុះ ចិត្តគំនិតរបស់ប្រជាជាតិទាំងមូល រហូតមកដល់ពេលនេះ វៀតណាមបានសម្រេចជា ស្ថាពរនូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស មុនកាលកំណត់ដែលបានដាក់ចេញ។ រដ្ឋមន្ត្រីក្រសួងសាសនានិងជនជាតិ លោក Dao Ngoc Dung អនុប្រធាន និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំ កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមបានមានប្រសាសន៍ថា៖

“ប្រទេសទាំងមូលបានលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមចំនួន ជាង ៣៣ម៉ឺន៤ពាន់២រយ ខ្នង; ទឹកប្រាក់ជិត ៥០ ទ្រីលានដុងត្រូវបានដាក់ពង្រាយនៅ ក្នុងកម្មវិធី។ យើងបានកៀរគរថ្ងៃធ្វើការចំនួន ២លាន៧សែនថ្ងៃ ជាមួយនឹងមនុស្សជាង ៤៥៤ ពាន់នាក់ចូលរួមជួយឧបត្ថម្ភប្រជាជន។ លទ្ធផលនេះបានបញ្ជាក់ពីការយកចិត្ត ទុកដាក់ និងការដឹកនាំពិសេសរបស់បក្ស រដ្ឋក្នុងការជួយឧបត្ថម្ភផ្ទះសម្បែងជូន ប្រជាជន ធានាសុវត្ថិភាព តាំងទីលំនៅដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ សមិទ្ធិផលនេះក៏ បញ្ជាក់ពីឧត្តមភាពនៃរបបសង្គមនិយម គោលនយោបាយសង្គមកិច្ចដែលផ្សារភ្ជាប់ ជាមួយការធានាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងអះអាងថា វៀតណាម ជានិច្ចកាលនាំមុខគេក្នុងគោលនយោបាយសន្តិសុខសង្គមផងដែរ”។

កសាងជំនឿជាក់ បំភ្លឺក្តីសង្ឃឹម

កម្មវិធី និងចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម” គឺជាគោលនយោបាយដ៏ធំរបស់បក្ស រដ្ឋ ដែលមិន ត្រឹមតែនាំមកនូវតម្លៃសម្ភារៈ នាំមកនូវផ្ទះរឹងមាំជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងបាន បំផុសសេចក្តីប្រាថ្នាឈានឡើងរបស់ប្រជាជនទៀតផង។ រហូតមកដល់ពេលនេះ គ្រួសារជាច្រើនបានរស់នៅក្នុងផ្ទះថ្មី ធំទូលាយ និងរឹងមាំជាងមុន ដែលជួយឱ្យពួកគេ នឹងនរចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

“អរគុណបក្ស និងរដ្ឋដែលបានសាងសង់ផ្ទះថ្មីនេះសម្រាប់គ្រួសារខ្ញុំ។ គ្រួសារខ្ញុំឥឡូវនឹងនរចិត្តហើយ ដើម្បីផ្តោតលើការអភិវឌ្ឍន៍ផលិតកម្ម”។

“បងប្អូនជនជាតិនៅតំបន់ភ្នំយើង អាស្រ័យដោយមានការជួយឧបត្ថម្ភពីរណសិរ្ស មាតុភូមិ បានលុបបំបាត់ផ្ទះប្រក់ស្បូវ។ ពេលនេះខ្ញុំមានផ្ទះថ្មី ដើម្បីនឹងនរចិត្តធ្វើ ផលិតកម្ម ចិញ្ចឹមកូនចៅ។ ខ្ញុំពិតជារីករាយនិងរំភើបចិត្តខ្លាំងណាស់”។

ជោគជ័យនៃកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គឺជា លទ្ធផលបឋមនៃដំណើរឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម និងគ្រួសារក្រីក្រពហុវិមាត្រ តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៤២ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ស្តីពីការបន្តផ្លាស់ប្ដូរថ្មី និង លើកកំពស់គុណភាពនៃគោលនយោបាយសង្គមកិច្ច ដែលកំណត់គោលដៅលុប បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ក្រីក្រ និងគ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួល អាកាសធាតុ ត្រឹមឆ្នាំ២០៣០។ លោកឧត្តមសេនីយ៍ឯក Nguyen Quang Ngoc អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានមានប្រសាសន៍ថា៖

“កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មិនត្រឹមតែជាការ សាងសង់ដំបូលផ្ទះថ្មីប៉ុណ្ណោះទេ ថែមទាំងជាការកសាងជំនឿជាក់ និងបំភ្លឺក្តីសង្ឃឹម ទៀតផង។ នាពេលខាងមុខ គណៈកម្មាធិការមជ្ឈិមបក្ស នៃក្រសួងការពារប្រទេស កំណត់ថា ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គឺជាភារកិច្ចជាប្រចាំ របស់កម្មាភិបាលនិងយុទ្ធជនទាំងអស់ ហើយយើងនឹងបន្តសម្របសម្រួលជាមួយ គណៈកម្មការបក្សយោធា និងអាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ដើម្បីបន្តបំពេញតាម គោលដៅ រួមចំណែកកសាងទីបង្អែកដ៏រឹងមាំជូនប្រជាពលរដ្ឋ”។

ជោគជ័យនៃកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំង ប្រទេស គឺជាគម្រោងជាតិដ៏ពិសេស និងមានអត្ថន័យ ដែលបានសម្រេចចំឱកាសខួប លើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា តាមនោះបានបញ្ជាក់ពីកម្លាំងពលំនៃសាមគ្គីភាពជាតិ បង្ហាញពីការទទួលខុសត្រូវរបស់ សង្គមទាំងមូលចំពោះការងារសន្តិសុខសង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បនាយករដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឱ្យមានការជម្នះជាបន្ទាន់នូវផលវិបាកបន្ទាប់ពីព្យុះ Kajiki

បនាយករដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឱ្យមានការជម្នះជាបន្ទាន់នូវផលវិបាកបន្ទាប់ពីព្យុះ Kajiki

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យតំបន់នានាបន្តរក្សាកម្លាំងយោធា និងប៉ូលីស ដើម្បីជំនះការខូចខាត ផ្តល់អាទិភាពលើបរិក្ខារអប់រំ និងសុខាភិបាល; ផ្តល់អាទិភាពដល់អ្នកទទួលផលគោលនយោបាយ និងអ្នកក្រីក្រ រៀបចំឡើងវិញនូវសកម្មភាពបង្រៀន និងរៀន ថែរក្សាសុខភាពប្រជាជននិងស្ថិរភាពជីវភាពរស់នៅ។

Top