• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បនាយករដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឱ្យមានការជម្នះជាបន្ទាន់នូវផលវិបាកបន្ទាប់ពីព្យុះ Kajiki

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យតំបន់នានាបន្តរក្សាកម្លាំងយោធា និងប៉ូលីស ដើម្បីជំនះការខូចខាត ផ្តល់អាទិភាពលើបរិក្ខារអប់រំ និងសុខាភិបាល; ផ្តល់អាទិភាពដល់អ្នកទទួលផលគោលនយោបាយ និងអ្នកក្រីក្រ រៀបចំឡើងវិញនូវសកម្មភាពបង្រៀន និងរៀន ថែរក្សាសុខភាពប្រជាជននិងស្ថិរភាពជីវភាពរស់នៅ។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ Minh Long/VOV1

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីវាយតម្លៃលើការទប់ទល់នឹងព្យុះ និងដាក់ពង្រាយដំណោះស្រាយទប់ទល់នឹងខ្យល់ព្យុះ Kajiki នាព្រឹកថ្ងៃទី ២៦ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យតំបន់នានាបន្តរក្សាកម្លាំងយោធា និងប៉ូលីស ដើម្បីជំនះការខូចខាត ផ្តល់អាទិភាពលើបរិក្ខារអប់រំ និងសុខាភិបាល; ផ្តល់អាទិភាពដល់អ្នកទទួលផលគោលនយោបាយ និងអ្នកក្រីក្រ  រៀបចំឡើងវិញនូវសកម្មភាពបង្រៀន និងរៀន ថែរក្សាសុខភាពប្រជាជននិងស្ថិរភាពជីវភាពរស់នៅ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “បន្តរក្សាកម្រិតខ្ពស់នៃការចល័តកងកម្លាំងការពារជាតិ ប៉ូលីស និងប្រព័ន្ធនយោបាយ។ ផ្តល់អាទិភាពលើការជំនះពុះពារ ដើម្បីស្តារឡើងវិញភ្លាមៗ ស្ថានភាពនៅតាមសាលារៀន និងបរិក្ខារពេទ្យ។ រដ្ឋនឹងជួយឧបត្ថម្ភប្រសិនបើដំបូលត្រូវប៉ើងរបើក ជួសជុល ប្រសិនបើផ្ទះត្រូវបានជួសជុលជាកម្មវត្ថុមុខសញ្ញារជាគោលនយោបាយសង្គម មុខសញ្ញាត្រូវបានកំណត់ថាជាមុខសញ្ញានៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះដែលទ្រុឌទ្រោម និងមុខសញ្ញាផ្សេងទៀតជួយអំពីធនធានមនុស្ស ប៉ុន្តែត្រូវមានភារកិច្ចជាក់ស្តែងក់ និងការកំណត់អាទិភាពសម្រាប់ការអនុវត្ត”

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សម្រេចការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម - សញ្ញាសម្គាល់នៃគោលនយោបាយសង្គមដ៏ឆ្នើម

សម្រេចការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម - សញ្ញាសម្គាល់នៃគោលនយោបាយសង្គមដ៏ឆ្នើម

វៀតណាមបានសម្រេចជាស្ថាពរនូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស ក្រោយរយៈពេលជាង ១០ ខែ ចាប់តាំងពីនាយក រដ្ឋមន្ត្រីបំផុសចលនាប្រឡងប្រណាំងរយៈពេល ៤៥០ ថ្ងៃទាំងយប់ ដោយមានប្រធាន បទ "ដំបូលផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិរបស់ខ្ញុំ" (ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤)។ នេះគឺជាលទ្ធផលនៃការចូលរួមយ៉ាងខ្លាំងក្លានៃប្រព័ន្ធនយោបាយទាំងមូល និង ប្រជាជនទូទាំងប្រទេស ដោយបានអនុវត្តន៍ជាឯកច្ឆ័ន្ទនូវកម្មវិធីលុបបំបាត់ផ្ទះបណ្តោះ អាសន្ន និងផ្ទះទ្រុឌទ្រោមដោយស្មារតីទទួលខុសត្រូវ និងមនុស្សធម៌ដ៏ជ្រាលជ្រៅ។ នេះជាសញ្ញាសម្គាល់នៃគោលនយោបាយសង្គមដ៏ឆ្នើមរបស់បក្សនិងរដ្ឋ ដែលបំភ្លឺឡើងជំនឿជាក់ សេចក្ដីសប្បុរស និងកម្លាំងពលំនៃសាមគ្គីភាពជាតិ។

Top