• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការថែទាំសុខភាពប្រជាជនជាភារកិច្ចស្នូលនិងជាប្រចាំរបស់វៀតណាម

នេះជាបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long ក្នុងជំនួបជាមួយលោក Saia Ma'u Piukala នាយកអង្គការសុខភាពពិភពលោក (WHO) តំបន់ប៉ាស៊ីហ្វិកខាងលិច នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long ទទួលជួបលោក Saia Ma'u Piukala នាយកអង្គការសុខភាពពិភពលោក (WHO) តំបន់ប៉ាស៊ីហ្វិកខាងលិច។ រូបថត៖ VOV

លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់លើការបង្ការជំងឺ ដោយចាត់ទុកការបង្ការជំងឺជាគន្លឹះក្នុងការកាត់បន្ថយអំរេកព្យាបាល ទន្ទឹមនឹងនោះ ការរក្សាបណ្តាញសុខភាពមូលដ្ឋានចុះដល់ថ្នាក់ឃុំ បើទោះបីជាកំពុងស្ថិតក្នុងការរៀបចំរចនាសម្ព័ន្ធ និងបង្រួមក្បាលម៉ាស៊ីនក៏ដោយ។ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងសកម្មភាពរបស់ WHO រួមដៃគ្នាដើម្បីគោលដៅលើកកំពស់សុខភាព និងសុភមង្គលរបស់ប្រជាជនវៀតណាមនិងសហគមន៍អន្តរជាតិ។

រីឯខ្លួនវិញ ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចបានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលលេចធ្លោក្នុងវិស័យថែទាំសុខភាព វាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំវៀតណាម ក្នុងការកាត់បន្ថយថ្លៃសេវាថែទាំសុខភាពសម្រាប់ប្រជាជន ឆ្ពោះទៅរកការសម្រាកព្យាបាលនៅមន្ទីរពេទ្យឥតគិតថ្លៃជាសកលក្នុងដំណាក់កាល ២០៣០-២០៣៥។ លោកក៏បានសង្កត់ធ្ងន់ថា WHO ត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងគាំទ្រវៀតណាមក្នុងការណែនាំអំពីគោលនយោបាយ លើកកំពស់សមត្ថភាពធនធានមនុស្សផ្នែកសុខភាព ទំនាក់ទំនងគោលនយោបាយ និងការគ្រប់គ្រងជំងឺ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បនាយករដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឱ្យមានការជម្នះជាបន្ទាន់នូវផលវិបាកបន្ទាប់ពីព្យុះ Kajiki

បនាយករដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឱ្យមានការជម្នះជាបន្ទាន់នូវផលវិបាកបន្ទាប់ពីព្យុះ Kajiki

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យតំបន់នានាបន្តរក្សាកម្លាំងយោធា និងប៉ូលីស ដើម្បីជំនះការខូចខាត ផ្តល់អាទិភាពលើបរិក្ខារអប់រំ និងសុខាភិបាល; ផ្តល់អាទិភាពដល់អ្នកទទួលផលគោលនយោបាយ និងអ្នកក្រីក្រ រៀបចំឡើងវិញនូវសកម្មភាពបង្រៀន និងរៀន ថែរក្សាសុខភាពប្រជាជននិងស្ថិរភាពជីវភាពរស់នៅ។

Top