• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានសក្តានុពលជាច្រើនសម្រាប់ទីផ្សារទេសចរណ៍វេជ្ជសាស្រ្ដ

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសង្កាត់ Tien Thanh ខេត្ត Lam Dong នាយកដ្ឋានគ្រប់គ្រង ពិនិត្យនិងព្យាបាលជំងឺ (ក្រសួងសុខាភិបាល) បានរៀបចំសន្និសីទជាតិស្តីពីទេសចរណ៍វេជ្ជសាស្រ្ដផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ សន្និសីទនេះមានការចូលរួមពីតំណាងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងមន្ទីរពេទ្យក្រោមឱវាទជិត ២០០នាក់ នៃក្រសួងសុខាភិបាល ខេត្ត ក្រុង និងវិស័យសុខាភិបាលឯកជន។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Tran Van Thuan ថ្លែងក្នុងសន្និសីទ។ រូបថត៖ Doan Si/VOV-TPHCM

ថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Tran Van Thuan បានសង្កត់ធ្ងន់ថា វៀតណាមមានលក្ខខណ្ឌទាំងអស់ដើម្បីក្លាយជាគោលដៅទាក់ទាញសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត ជាមួយនឹងប្រព័ន្ធមន្ទីរពេទ្យ និងបរិក្ខារពេទ្យទំនើបៗ។ អនុរដ្ឋមន្ត្រីលោក Tran Van Thuan បានសង្កត់ធ្ងន់ថា៖

“ប្រព័ន្ធគោលនយោបាយ និងច្បាប់ចាំបាច់ត្រូវកែលម្អ រួមទាំងយន្តការទិដ្ឋាការវេជ្ជសាស្រ្ត ការលើកទឹកចិត្តដល់ភាពជាដៃគូសាធារណៈ និងឯកជនដែលអាចបត់បែនបាន និងកៀរគរការចូលរួមយ៉ាងខ្លាំងក្លាពីវិស័យឯកជនស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។ យុទ្ធសាស្ត្រផ្សព្វផ្សាយប្រកបដោយព្រមៗគ្នា និងទំនើប ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកសាងម៉ាកសញ្ញាជាតិសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត ក៏ត្រូវតែអនុវត្តយ៉ាងខ្លាំងក្លាផងដែរ ដើម្បីឱ្យប្រទេសវៀតណាមត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅលើផែនទីទេសចរណ៍វេជ្ជសាស្រ្ត-ទេសចរ ណ៍ ពិភពលោក”។

យោងតាមរបាយការណ៍ ទីផ្សារទេសចរណ៍វេជ្ជសាស្រ្តពិភពលោកកាលពីឆ្នាំមុនបានឈានដល់ ១០០ ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំពី ១៥ ទៅ ២៥%។ តួលេខទាំងនេះបង្ហាញពីសក្ដានុពលដ៏ធំធេងរបស់វៀតណាម និងជាកន្លែងសម្រាប់របកគំហើញដ៏រឹងមាំនៅក្នុងវិស័យនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បនាយករដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឱ្យមានការជម្នះជាបន្ទាន់នូវផលវិបាកបន្ទាប់ពីព្យុះ Kajiki

បនាយករដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឱ្យមានការជម្នះជាបន្ទាន់នូវផលវិបាកបន្ទាប់ពីព្យុះ Kajiki

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យតំបន់នានាបន្តរក្សាកម្លាំងយោធា និងប៉ូលីស ដើម្បីជំនះការខូចខាត ផ្តល់អាទិភាពលើបរិក្ខារអប់រំ និងសុខាភិបាល; ផ្តល់អាទិភាពដល់អ្នកទទួលផលគោលនយោបាយ និងអ្នកក្រីក្រ រៀបចំឡើងវិញនូវសកម្មភាពបង្រៀន និងរៀន ថែរក្សាសុខភាពប្រជាជននិងស្ថិរភាពជីវភាពរស់នៅ។

Top