• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សម្ពោធបើកផ្លូវរូបថតសិល្បៈ នៅទីក្រុងហូជីមិញ

នាថ្ងៃទី២៥ ខែវិច្ឆិកា សមាគមរូបថតទីក្រុងហូជីមិញ បានសម្ពោធបើក “ផ្លូវរូបថតសិល្បៈ” ក្រោមប្រធានបទពីរ “ពិភពលោកតាមរយៈកញ្ចក់ថតរូប” និង “ទីក្រុងដែលខ្ញុំស្រឡាញ់”។ ទន្ទឹមនោះ ផ្សព្វផ្សាយឧទ្ទេសនាមនូវរូបភាព អំពីទឹកដី ប្រជាជន ដល់ភ្ញៀវទេសចរដែលអញ្ជើញមកកាន់ទីក្រុងហូជីមិញ។

អបអរសាទរ៤០ឆ្នាំ ទិវាបង្កើតសមាគមរូបថតទីក្រុងហូជីមិញ (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៨១ - ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១)។ នៅផ្លូវដុងខើយ ខណ្ឌ១ សមាគមរូបថតទីក្រុងហូជីមិញ បានសម្ពោធបើកតាំងពិព័រណ៍ “ផ្លូវរូបថតសិល្បៈ” ក្រោមប្រធានបទពីរ “ពិភពលោកតាមរយៈកញ្ចក់ថតរូប” និង “ទីក្រុងដែលខ្ញុំស្រឡាញ់”។ ស្នាដៃបានតាំងបង្ហាញចំនួន១៧៦  ក្នុងនោះមានប្រធានបទ “ពិភពលោកតាមរយៈកញ្ចក់ថតរូប” រួមមានស្នាដៃចំនួន ១១៦ និងប្រធានបទ “ទីក្រុងដែលខ្ញុំស្រឡាញ់” រួមមានស្នាដៃចំនួន៦០។ ស្នាដៃប្រធានបទទីមួយបានតាំងពិព័រណ៍ ជាស្នាដៃដែលទទួលបានពានរង្វាន់ នៃការប្រឡងរូបថតសិល្បៈអន្តរជាតិលើកដំបូង រៀបចំដោយ សមាគមរូបថតទីក្រុងហូជីមិញ មានការគាំទ្រឧបត្ថម្ភ នៃសហសម្ពន្ធសិល្បៈរូបថតអន្តរជាតិ (FIAP)  និង សមាគមរូបថតអាមេរិក (PSA) សមាគមរូបថតគ្មានព្រំដែន (ISF) សមាគមអ្នកថតរូបវៀតណាម (VAPA)។

ប្រធានបទទី២ “ទីក្រុងដែលខ្ញុំស្រឡាញ់” បានជ្រើសចេញពីស្នាដៃឆ្នើម ដែលទទួលបានពានរង្វាន់នៃការប្រឡងមហោស្រព នៅតំបន់ទីក្រុងហូជីមិញលើកទី១១ មហោស្រពប្រពៃណីទីក្រុងហូជីមិញលើកទី៤៦ ការប្រឡងរូបថតសិល្បៈទីក្រុងធូដឹក (Thu Duc) “មហិច្ឆតាទីក្រុងវ័យក្មេង” និងការប្រឡង photo marathon បានរៀបចំដោយ HOPA  កន្លងមកហើយ។ តាំងពិព័រណ៍បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា - ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

អនុវត្ត៖ ដាំង គីមផឿង ក្វឹកថាញ
ប្រែសម្រួល៖ រីកើង​


Top