បណ្តាសំលៀកបំពាក់បានបង្ហាញក្នុងសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ-រដូវរងារ ឆ្នាំ២០១៧ ផ្តោតទៅលើរចនាបទសាមញ្ញ រួមផ្សំនឹងគ្រឿងបន្ទាប់បន្សំ ដែលបង្កើតអារម្មណ៍សុខស្រួលសំរាប់អ្នកពាក់។ ក្នុងនោះ យើងត្រូវនិយាយអំពីកម្រងគំរូម៉ូដសំលៀកបំពាក់របស់អ្នករចនាម៉ូដ ញីហ័ង (Nhi Hoang)។ ដោយការស្រឡាញ់នឹងរចនាបទ minimal អ្នករចនាម៉ូដ ញីហ័ង (Nhi Hoang) បានប្រើប្រាស់ក្រណាត់ lace ពណ៌ស ដើម្បីបង្កើតភាពស្រស់ស្អាតសំរាប់យុវតីវ័យក្មែងនិងសកម្ម។
អ្នករចនាម៉ូដចូលរួមក្នុងសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រងាររដូវ ឆ្នាំ២០១៧ បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់របស់ខ្លួន។ មកទស្សនាសប្តាហ៍ម៉ូដសំលៀកបំពាក់ នៅសរទរដូវ - រងាររដូវលើកនេះ អ្នករចនាម៉ូដម្នាក់ៗ បានបង្ហាញបណ្តាគំរូរចនាម៉ូដពិសេសនិងដោយឡែក។ ដោយរចនាបទសំរាប់នារីបានបង្ហាញក្នុងគំរូម៉ូដសំលៀកបំពាក់និមួយៗ អ្នករចនាម៉ូដ ហាយុយ (Ha Duy) បានប្រើប្រាស់ក្រណាត់និងពណ៌របស់គូបផ្សំជាមួយធម្មជាតិ ដែលបង្ហាញភាពស្រស់ស្អាតរបស់នារី។ |
ចូលចិត្តរចនាបទដែលបង្ហាញភាពស្រស់ស្អាតរបស់នារី អ្នករចនាម៉ូដ ហាយុយ (Ha Duy) បានប្រើប្រាស់វត្ថុធាតុដើម ពណ៌របស់គូបផ្សំជាមួយធម្មជាតិ ដែលបង្ហាញភាពសិចស៊ីនិងភាពស្រស់ស្អាតរបស់នារី ប៉ុន្តែមិនហើបមុខហើបក្រោយលើសំលៀកបំពាក់។
ទន្ទឹមនឹងនោះ មហាជនក៏បានទស្សនាបណ្តាម៉ូដសំលៀកបំពាក់ថ្មីៗរបស់អ្នករចនាម៉ូដវ័យក្មែង។ ក្នុងនោះមានកម្រងម៉ូដសំលៀកបំពាក់តាមរចនាបទបុរាណ ប៉ុន្តែបង្ហាញភាពខ្លាំងក្លា ដោយការប្រើប្រាស់ពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហមរបស់អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh)។ រីឯ អ្នករចនាម៉ូដ យុយង្វៀន (Duy Nguyen) បានបង្កើតចំណាប់អារម្មណ៍ចំពោះទស្សនិកជន ដោយការប្រើប្រាស់ក្រណាត់ចរបាប់ដែលតម្បាញនៅភូមិតែង (Teng) របស់ប្រជាជន H’RE ស្ថិតនៅស្រុកបាតើ (Ba To) ខេត្តក្វាងង៉ាយ (Quang Ngai) ដើម្បីកាត់ដេរឈុតអាវធំសំរាប់បុរស។
ជាពិសេស ទស្សនិកជនបានយល់ដឹងនូវនិន្នាការម៉ូដសំលៀកបំពាក់កំពុងផ្លាស់ប្តូរទៅកាន់ប្រភេទផលិតផលដែមមានគុណភាពខ្ពស់ តាមរយៈបណ្តាកម្រងរបស់អ្នករចនាម៉ូដ មិញហាញ (Minh Hanh) បានកាត់ដេរដោយក្រណាត់ Hakata Ori ជប៉ុន។ ក្រៅពីនេះ កម្រងម៉ូដសំលៀកបំពាក់របស់អ្នករចនាម៉ូដ Chula ជនជាតិអេស្ប៉ាញ បានបង្ហាញសោភណ្ឌភាពឆើតឆាយ រួមផ្សំរវាងរចនាបទលោកខាងកើតនិងលោកខាងលិច ដែលក៏បានបង្កើតចំណាប់អារម្មណ៍សំរាប់អ្នកស្រឡាញ់ម៉ូដសំលៀកបំពាក់ផងដែរ។
តំណាងឲ្យគណៈកម្មាការរៀបចំសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាមនៅសរទរដូវ- រដូវរងារឆ្នាំ២០១៧ អ្នករចនាម៉ូដ មិញហាញ (Minh Hanh) និយាយឲ្យដឹងថា៖ បច្ចុប្បន្ននេះ លើពិភពលោក អ្នករចនាម៉ូដ្ឋដ៏ល្បីឈ្មោះមាននិន្នាការផ្លាស់ប្តូរទៅកាន់ផលិតផល Haute Couture (ម៉ូដសំលៀកបំពាក់របស់ម៉ាកល្បីល្បាញ)។ ក្នុងប៉ុន្មានឆ្នាំតទៅមុខទៀតនេះ ប្រភេទផលិតផលនេះនឹងពេញនិយម។ នាសព្វថ្ងៃនេះ អ្នករចនាម៉ូដរបស់ប្រទេសវៀតណាមកំពុងមានការផ្លាស់ប្តូរជាច្រើន ពីព្រោះតំរូវការរបស់ទីផ្សារ។ ហេតុនេះ សប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាមនៅសរទរដូវ-រដូវរងារ ឆ្នាំ២០១៧គឺកម្មវិធីបានរៀបចំជាប្រចាំឆ្នាំនិងជំនាញ ថែមទាំងគឺកម្លាំងជំរុញផ្នែកម៉ូដសំលៀកបំពាក់វៀតណាមកាន់តែឆាប់រហ័សសមហរណកម្មនិងអភិវឌ្ឍន៍តាមនិន្នាការរបស់ពិភពលោក./.
កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដ កាវ មិញទៀន (Cao Minh Tien) បានបង្កើតភាពសមស្របរវាងវត្ថុធាតុដើមទន់និងវត្ថុធាតុដើមរឹង រវាងវត្ថុធាតុដើមស្តើងនិងវត្ថុធាតុដើមក្រាស់។ |
អ្នករចនាម៉ូដ កាវមិញទៀន (Cao Minh Tien) ប្រើប្រាស់ ២ ពណ៌គឺ ពណ៌ខ្មៅនិងពណ៌ស ប៉ុន្តែមានរចនាបទសំរាប់អ្នកវ័យក្មេង ទំនើប ថែមទាំងឆើតឆាយ។ |
យកគំនិតពីសត្វបក្សីមានពណ៌ឆើត ក្រោមពន្លឺពីព្រះអាទិត្យរះ អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) បង្ហាញកម្រងម៉ូដសំលៀកបំពាក់ដែលមានរចនាបទបុរាណ។ |
រីឯ កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដ ហៀនដាំង (Hien Dang) បានប្រើប្រាស់ក្រណាត់កោបយ និង Denim រួមផ្សំនឹងថ្នេរកាត់ដ៏ទំនើប ដែលបង្ហាញក្នុងសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រងាររដូវ។ |
អ្នករចនាម៉ូដ ហៀនដាំង (Hien Dang) បានប្រើប្រាស់បណ្តាវត្ថុធាតុដើមដែលពេញនិយមនាបច្ចុប្បន្ននេះដូចជា៖ ក្រណាត់កម្ញី ដើម្បីបង្កើតសោភណ្ឌភាពស្រស់ស្អាតសំរាប់ឈុតសម្លៀកបំពាក់នោះ។ |
កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដ Chula ដោយគំនិតច្នៃប្រឌិត បង្កើតការភ្ញាក់ផ្អើលចំពោះទស្សនិកជន។ អ្នករចនាម៉ូដ Chula បានផ្តាំផ្ញើសារនូវបរិស្ថានបញ្ចូលក្នុងកម្រងម៉ូដសំលៀកបំពាក់សំរាប់រដូវរងារនាឆ្នាំនេះ។ |
កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដ Chula ត្រូវបានរួមផ្សំរវាងរចនាបទលោកខាងកើតនិងរចនាបទលោកខាងលិច ដើម្បីកម្លាយទៅជាចរន្តទឹកហូរក្នុងទន្លេ បន្ទាត់ប្រគំតន្ត្រី |
កម្រងម៉ូដសម្លៀកបំពាក់យកគំនិតពីក្រណាត់ឆ្នូត អ្នករចនាម៉ូដ ង្វៀនធូយ (Nguyen Thuy) បានកសាងប្រទេសអង់គ្លេស តាមរបៀបលោកខាងកើត ក្នុងសប្តាហ៍ម៉ូសំលៀកបំពាក់លើកនេះ។ |
កម្រងរបស់អ្នករចនាម៉ូដ ង្វៀនធូយ (Nguyen Thuy) បានទាក់ទាញទស្សនិកជន ដោយបច្ចេកទេសកាត់ដេរនិងការរួមផ្សំរវាងក្រណាត់ឆ្នូតនិងក្រណាត់ lace ក្នុងបណ្តាសំលៀកបំពាក់មានម៉ូដសេរី |
កម្រងម៉ូដសំលៀកបំពាក់របស់អ្នករចនាម៉ូដ កាវមិញទៀន (Cao Minh Tien) រួមមានបណ្តាគំរូរចនាម៉ូដដែលប្រើប្រាស់ពណ៌សនិងពណ៌ខ្មៅ។ ពីរពណ៌ទាំងនេះបានពេញនិយមក្នុងពីរដូវម៉ូដសំលៀកបំពាក់នាឆ្នាំនេះទៅដល់រដូវម៉ូដសំលៀកបំពាក់នាឆ្នាំនោះ។ |
ដោយក្រណាត់ Hakata Ori មកពីប្រទេសជប៉ុន អ្នករចនាម៉ូដ មិញ ហាញ (Minh Hanh) បានបង្ហាញបណ្តាកម្រងម៉ូដសម្លៀកបំពាក់ ដែលមានរចនាបទឆើតឆាយ ស្រស់ស្អាតនិងយើងអាចពាក់ក្នុងជីវភាពប្រចាំថ្ងៃ។ |
អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) បានបញ្ចូលក្នុងកម្រងម៉ដសំលៀកបំពាក់របស់ខ្លួនរូបភាពចង្កោមផ្លែទុំ ដែលជួយទស្សនិកជនគិតដល់សរទរដូវពោពេញពន្លឺពីព្រះអាទិត្យនិងភាពកក់ក្តៅនៅរដូវរងារ។ |
យកគំនិតពីសត្វបក្សីត្រចះត្រចង់ដោយពណ៌ក្រហមក្រោមពន្លឺពីព្រះអាទិត្យរះ អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់ដែលមានរចនាបទបុរាណទៅកាន់ទស្សនិកជន។ |
កម្រងម៉ូដសំលៀកបំពាក់របស់អ្នករចនាម៉ូដ ហៀនដាំង (Hien Dang) បានប្រើប្រាស់ក្រណាត់កោបយនិង Denim រួមផ្សំនឹងថ្នេរកាត់ដែរដ៏ទំនើប ដែលបង្ហាញក្នុងសប្តាហ៍ម៉ូដសម្លៀកបំពាក់វៀតណាមសរទរដូវ-រងាររដូវ។ |
ដោយរចនាបទប្រកបដោយលក្ខណៈនារីដែលបង្ហាញក្នុងឈុតសម្លៀកបំពាក់និមួយៗ អ្នករចនាម៉ូដ ហាយុយ (Ha Duy) បានប្រើប្រាស់វត្ថុធាតុដើម ពណ៌របស់គូបផ្សំជាមួយធម្មជាតិ ដើម្បីបង្ហាញសោភណ្ឌភាពរបស់នារី។ |
អ្នករចនាម៉ូដ ហាយុយ (Ha Duy) បានប្រើប្រាស់ក្រណាត់ lace ស្តើង។ រ៉ូបរបស់អ្នករចនាម៉ូដរូបនេះនៅតែបង្ហាញភាពសិចស៊ី ស្រស់ស្អាតនិងហ្មត់ចត់ក្នុងថ្នេរកាត់ដេរ។ |
លើវេទិកាបានក្របដណ្តប់ដោយស្មៅត្រែង អ្នកបង្ហាញម៉ូដកំពុងបោះជំហានដ៏សុភាពរាបសារ ជួយទស្សនិកជនគយគន់គំរូម៉ូដសំលៀកបំពាក់ថ្មីៗចំនួន ២០០ របស់អ្នករចនាម៉ូដឈានមុខគេក្នុងមជ្ឈដ្ឋានម៉ូដសំលៀកបំពាក់នៅប្រទេសវៀតណាម។ |
ក្នុងកម្រងម៉ូដសម្លៀកបំពាក់និមួយៗ ត្រូវបានបង្ហាញក្នុងសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាមនៅសារទរដូវ-រងាររដូវ ឆ្នាំ២០១៧ សុទ្ធតែមានការអនុវត្តន៍ ត្រូវកាត់ដេរដ៏ចម្លែកៗនិងផ្ចត់ផ្ចង់ ក្នុងនោះមានគំរូរចនាម៉ូដជាច្រើនដែលបានទស្សនិកជនកោតសរសើរ។ |
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង